chapter 08 : ទូរសព្ទ

1.7K 112 8
                                    

ស្នេហាអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរការគិត។

រាងកាយតូចស្ដើងអង្គុយឱបដៃនៅក្នុងបន្ទប់របស់គេ កែវភ្នែកទាំងគូដៀងសម្លឹងទៅកាន់មេឃនៅខាងក្រៅបង្អួច។គេនៅមិនសុខក្នុងខ្លួន ហេតុអីគេនៅតែបន្តការរលឹកទៅដល់ជុងហ្គុកមិនឈប់រហូតអញ្ចឹង។

"ហ្ហឹកហ្ហឹក"គ្រប់យ៉ាងលែងនឹងនរ សុខៗថេយ៉ុងបែរជានឹកឃើញដល់មនុស្សម្នាក់។គេយំចេញមកទាំងពិបាកក្នុងទ្រូង រូបភាពមីនស៊ុក អតីតកាលជាមួយមីនស៊ុកនៅតែមាននៅក្នុងចិត្តគេជាតរាប។

<កូននឹកappaទេ?មីនស៊ុក..appaនឹកកូនណាស់>ថេយ៉ុងខ្ញាំដើមដៃរបស់គេ រួចយំចេញមក គេកាន់តែច្របូកច្របល់ឡើង ទើបមានជម្រើសតែមួយគត់ គឺងើបឈររត់ទៅយកថ្នាំរំងាប់អារម្មណ៍មកលេប។

បើទោះជាលេបហើយនិងអាចបន្សាបបាននូវការរើឡើងរបស់ជំងឺក៏ដោយ ក៏ថេយ៉ុងនៅតែមានកង្វល់ក្នុងចិត្ត គេនឹកមីនស៊ុកខ្លាំង គេបារម្ភខ្លាចថាបើគ្មានគេទៅ តើនរណាជាអ្នកមើលថែមីនស៊ុករបស់គេ?

គេមិនចង់នៅកន្លែងនេះទៀតទេ គេចង់ទៅកន្លែងដែលមានមីនស៊ុក គេអាចរស់នៅដោយគ្មានស្នេហា តែគេមិនអាចរស់នៅដោយគ្មានមីនស៊ុកនោះទេ។ភ្លាមៗនោះ គេក៏បាននឹកទៅដល់ជុងហ្គុក វាធ្វើឲ្យបេះដូងមួយនេះឈឺគុណនឹង2នាពេលរំលឹកអំពីការចាកចេញត្រឡប់ទៅរកមីនស៊ុកវិញ គេនឹងមិនបានជួបជុងហ្គុកទៀតឡើយ។

ហេតុអីក៏ចាំបាច់ត្រូវតែនៅកន្លែងផ្សេងគ្នា និងតម្រូវឲ្យជ្រើសបានតែម្នាក់?

**

ជុងហ្គុកមកដល់ផ្ទះ គេភាំងមួយកន្លែងក្រោយឃើញថាម៉ាក់របស់គេកំពុងតែស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ស្អាត អង្គុយនិយាយជាមួយនរណាម្នាក់។

"មកហើយមែនទេ?ក្មួយសម្លាញ់"ស៊ុកជុនញញឹមដាក់ជុងហ្គុក បើទោះជាដឹងស្រាប់ហើយថាគាត់មិនបានទទួលការញញឹមវិញមកក៏ដោយ។

"ទីនេះមិនស្វាគមន៍លោកទេ!លោកចេញទៅ"

"បងស្រីហា...បងមើលចុះ!កូនប្រុសរបស់បងកំពុងតែដេញខ្ញុំចេញហើយ"

"លោកគ្មានសិទ្ធហៅគាត់ថាបងទេ!!ព្រោះលោកជាអ្នកដែលដាច់អហង្ការជាមួយពួកយើងបំផុត"

សុបិនស្នេហ៍ [ចប់]Where stories live. Discover now