chapter 06 : trip

1.8K 119 4
                                    

ចរិតរបស់ថេយ៉ុងប្រែប្រួលលឿនរកស្មានមិនត្រូវ ម្ដងស្ងប់ស្ងាត់ ម្ដងកាច ម្ដងស្លូត បើបែបនេះជុងហ្គុកក៏តាមមិនទាន់ដែរ។

"ពិតជាដាច់ចិត្តរុកភ្នែកខ្ញុំមែនហ៎?"ជុងហ្គុកកាន់ដៃរាងល្អិតយកមកប៉ះនៅលើមុខរបស់នាយថ្នមៗ ឯថេយ៉ុងក៏រហ័សដកដៃចេញពីនាយ។គេខិតខ្លួនចេញពីជុងហ្គុកបន្តិច

"ឯងអាច...កុំស្និតស្នាលខ្លាំងពេកបានទេ?"

"ខ្លាចលង់ស្រឡាញ់ខ្ញុំ?"

"ជឿជាក់លើខ្លួនពេកហើយ"ថេយ៉ុងព្យាយាមងាកមុខមិនហ៊ានប្រឈមនឹងអ្នកចំពោះមុខខ្លួន។បេះដូងរបស់គេពេលនេះកំពុងតែលោតញាប់ និងទទួលបានអារម្មណ៍អៀនខ្មាស់ដោយសារតែនាយនិយាយត្រូវក៏ដោយ ក៏គេនៅតែមានះមិនទទួលស្គាល់អារម្មណ៍មួយនេះ។

គេពិតមិនចង់ធ្លាក់ចូលក្នុងសេចក្ដីស្នេហាទៀតទេ!វាគ្រប់គ្រាន់ហើយ។គេគ្រាន់តែចង់រស់នៅដោយស្ងប់សុខតែម្នាក់ឯងដើម្បីរងចាំថ្ងៃស្លាប់ប៉ុណ្ណោះ។

**

មកដល់ផ្ទះវិញ ជុងហ្គុកមិនបានចម្លែកចិត្តដែលផ្ទះរបស់គេបិតភ្លើងអស់នោះទេ។គេព្យាយាមដើរស្វែងរកម៉ាក់របស់គេ ហើយក៏ឃើញថាគាត់កំពុងអង្គុយឱបជើងនៅលើគ្រែក្នុងបន្ទប់របស់គាត់។

"ម៉ាក់..ខ្ញុំមកវិញហើយ ម៉ាក់ឃ្លានទេ?សុំទោសដែលខ្ញុំទៅបាត់ប៉ុន្មានថ្ងៃដោយមិនផ្ដល់ដំណឹងមកម៉ាក់"នាយដើរទៅលុតជង្គង់ចុះក្បែរគ្រែ និងយកដៃប៉ះជើងរបស់គាត់។

"ជុងហ្គុកហា..."

"បាទ?"

"កូនអាចយល់ព្រមតាមសំណើរបស់លោកតាកូនបានទេ?"

"ម៉ាក់កំពុងនិយាយអី?"មើលទៅfloraគឺប្រហែលជាបានដឹងអំពីការស្នើសុំរបស់ដាវីឌហើយ ទើបគាត់លើករឿងនេះមកនិយាយ ទាំងដែលគេមិនបានផ្ដល់ដំណឹងមកគាត់សោះឡើយ។ដំបូងឡើយថាលាក់គាត់អំពីរឿងនេះ តែឥឡូវវាបែកធ្លាយដោយមានមនុស្សមកពីគ្រួសារដ្រូហ្គានប្រាប់ គេក៏មិនមានអ្វីត្រូវលាក់បន្តដែរ។

"ម៉ាក់បានយល់ព្រមនឹងគាត់ហើយ..ហ្ហឹកហ្ហឹក ជុងហ្គុក ពួកយើងគួរតែត្រឡប់ទៅវិញ"

សុបិនស្នេហ៍ [ចប់]Where stories live. Discover now