chapter 12 : លោកមិនអាចរត់គេចពីខ្ញុំបានទេ

1.9K 107 11
                                    

ក្លឹបហាត់ប្រដាល់

"ថ្ងៃនេះឯងដូចមកលឿនជាងមុន"ណាមជុនញញឹមសម្លឹងមកកាន់រាងកាយមាំខ្ពស់ស្ពាយកាតាបដើរចូលមកយ៉ាងហំហួន។វាខុសពីដំបូងដែលជុងហ្គុកមើលទៅធម្មតា តែពេលនេះអំណាចនិងទឹកដៃរបស់នាយក៏រីកសុះសាយពេញក្លឹបប្រដាល់ ជាពិសេសគឺសង្វៀនខាងងងឹតដែលយកជីវិតទៅប្ដូរនឹងលុយ។

"ខ្ញុំទំនេរ"គេបានផ្ដាច់ការងារពីកន្លែងចាស់ ក៏ដើម្បីតែងាយស្រួលហ្វឹកហាត់ និងអាចសម្រាកបានគ្រាន់ជាងមុន ម៉្យាងសូម្បីតែលុយក៏ហូរចូលមកច្រើនដែរ។ជុងហ្គុកដាក់កាតាបចុះ រួចដើរទៅបើកទូរបស់គេដើម្បីរៀបចំខ្លួនហ្វឹហាត់ និងរុំនៅក្បាលឆ្អឹងដៃ ព្រោះគេចូលចិត្តវាយនឹងដៃឆៅយកតែម្ដង។

ណាមជុនអង្គុយគងទាក់ក្លាសម្លឹងមើលជុងហ្គុក កន្លែងណាដែលនាយអាចប្រាប់បាន នាយនឹងប្រាប់ ព្រោះនាយជាអ្នកបង្វឹកជុងហ្គុកផ្ទាល់។ការសម្លឹងមើលគ្រប់កាយវិការ ទម្រង់ និងរបៀបនៃការវាយ វាពិតជារំលឹកដល់គ្រូរបស់គេពិតមែន។

<គេពិតជាដូចលោកគ្រូណាស់>ជាឪពុកកូនហើយ មិនដូចម្ដេចនឹងបានទៅ?ចន សូវ៊ុនក៏ធ្លាប់ជាគ្រូរបស់ណាមជុនពីមុន ប៉ុន្តែមានរឿងហេតុកើតឡើងបណ្ដាលឲ្យពួកគេត្រូវផ្ដាច់ចេញពីគ្នា និងណាមជុនគ្រប់គ្រងបន្តទៅលើក្លឹបប្រដាល់នេះ។ពេលនេះគេបានស្វែងរកជុងហ្គុកឃើញ គេនឹងជួយជ្រោមជ្រែងជុងហ្គុកជាការសងគុណដល់ចន សូវ៊ុន។

ក្រោយហ្វឹកហាត់អស់ជាច្រើនម៉ោងរួចមក ជុងហ្គុកក៏ដល់ពេលត្រូវសម្រាក។នេះវាម៉ោងជិត10យប់ទៅហើយ ទើបនាយត្រូវរៀបចំឥវ៉ាន់។ស្របពេលនោះណាមជុនបានមករកគេ

"មានមនុស្សមករកឯង"

"បាទ!អញ្ចឹងខ្ញុំលាសិនហើយ"ជុងហ្គុកឱនគំនាបគួរសមទៅកាន់នាយ គេរៀបការតាបចាកចេញ រហូតមកដល់មាត់ទ្វាក៏ភ្ញាក់ផ្អើលពេលឃើញថេយ៉ុងកំពុងអង្គុយរងចាំគេ។

"ជុងហ្គុក"កាយតូចស្ដើងងើបពីកៅអីមិនទាន់ស្រួលបួលផង ក៏ត្រូវជុងហ្គុករត់ទៅឱបយ៉ាងណែន។ថេយ៉ុងលើកដៃឱបតបទៅវិញ និងញញឹមឡើងថើរៗ

"ហេតុអីក៏មកទីនេះ?វាយប់ណាស់ហើយ បើថេយ៉ុងលក់ផ្កាអស់ គួរតែត្រឡប់ទៅវិញ"

សុបិនស្នេហ៍ [ចប់]Where stories live. Discover now