chapter 03 : មេរៀនដំបូង

2.2K 116 1
                                    

គេកំពុងតែពេញចិត្តនឹងកាដូដែលថេយ៉ុងឲ្យមក?

ជុងហ្គុកភ្ញាក់ខ្លួនបន្តិច រួចសម្លឹងមើលផ្កាមួយទងនេះ ក្នុងចិត្តឆ្ងល់ថាហេតុអីចាំបាច់រំភើបពេលដែលទទួលបានផ្កាពីថេយ៉ុងអញ្ចឹង?វាជាលើកដំបូងដែលគេមានអារម្មណ៍រីករាយក្នុងការសម្លឹងមើលនរណាម្នាក់។

ចុះបើវាជាស្នេហា?

មិនដឹងទេថាវាអាចជាស្នេហាឬអត់ ជុងហ្គុកគ្រាន់តែដឹងថាថេយ៉ុងគួរឲ្យស្រឡាញ់តែប៉ុណ្ណោះ។

**

ជាច្រើនថ្ងៃបានកន្លងផុត

វាហាក់ដូចជាម្សិលមិញដែលថេយ៉ុងទើបនឹងឆ្លងមកអាយុ18ឆ្នាំ ទាំងដែលជាក់ស្ដែងពេលនេះកន្លងផុតអស់មួយរយៈទៅហើយ។ថេយ៉ុងអង្គុយនៅបង់ដាច់ដោយឡែកពីគេតែម្នាក់ឯង និងបើកប្រអប់បាយឡើង។ពេលនេះជាម៉ោងសម្រាកសម្រាប់អាហារពេលព្រឹក សិស្សជាច្រើននាំគ្នាចូលទៅកង់ទីនអស់ មានតែថេយ៉ុងប៉ុណ្ណោះដែលមកញ៉ាំនៅទីធ្លាខាងក្រោយសាលាតែម្នាក់ឯង វាក៏ដោយសារតែគេមិនអាចចូលទៅកន្លែងមនុស្សច្រើនពេកបាន គេនឹងមានអារម្មណ៍ថាថប់ដង្ហើម បែកញើសខ្លាំងហើយក៏អាចឈានទៅដល់ការក្អួតទៀតផង។

"សួស្ដី!ខ្ញុំអាចកំដរឯងបានទេ?"វត្តមានមនុស្សម្នាក់ចូលមកដល់ ថេយ៉ុងងើយសម្លឹងទៅកាន់នាយបន្តិច គេមិនមាត់គ្រាន់តែងក់ក្បាលជាការគួរសម។វាអាចថាគេក៏នៅមានចិត្តស្រឡាញ់ និងនឹករលឹកចំពោះអ៊ុនហ៊ូ បើឲ្យបែកខ្លួនពីនាយភ្លាមៗ គេធ្វើមិនរួចទេ។

"នេះឯងចំអិនវាដោយខ្លួនឯងឬ?ទំនងណាស់ ខ្ញុំអាចសាកបានទេ?"មិននិយាយតែមាត់ ដៃរហ័សឈោងទៅចាប់អាហារពីប្រអប់បាយរបស់ថេយ៉ុង។ថេយ៉ុងប្រញាប់ខិតឆ្ងាយពីនាយបន្តិច គេមិនបានប្រកាន់ គ្រាន់តែមិនអាចនៅជិតនរណាម្នាក់ខ្លាំងពេក។

"ខ្ញុំស្រឡាញ់ឯងណាស់ គីម ថេយ៉ុង..វាមានរយៈពេលជិត1ខែហើយ ហេតុអីក៏ឯងមិនព្រមបើកបេះដូងទទួលយកខ្ញុំ?ពួកយើងអាចសាកល្បងទាក់ទងគ្នាសិនបានតើ បើសិនជាឯងមិនទុកចិត្តស្នេហារបស់ខ្ញុំចំពោះឯង"សម្ដីភាសាស្នេហា និងភាពស្មោះត្រង់របស់អ៊ុនហ៊ូនាពេលនេះ ធ្វើឲ្យថេយ៉ុងស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន។គេនិយាយសឹងមិនកើត វាហាក់មានអ្វីមួយមកទើរនឹងបំពង់ករបស់គេ។ជីវិតស្នេហានាអតីតកាលកំពុងតែលងបន្លាចថេយ៉ុងសារជាថ្មីម្ដងទៀតហើយ។

សុបិនស្នេហ៍ [ចប់]Where stories live. Discover now