« អ្ហា៎!!! » ជីមីន បិតភ្នែកដោយការភិតភ័យ ខណៈដៃមាំយារបម្រុងវាយដំនៅលើផ្ទៃមុខរបស់ខ្លួនបន្ថែមទៀត។
«.....»រាងសង្ហា ចិត្តកំណាច គាំងទ្រឹង ហាក់ លើកដៃទះទៅលើរង្វង់មុខតូចមួយនេះពុំរួច ម្ដេចក៏អញ្ចឹង រាល់ដង នាយ វាយ គ្មានអារម្មណ៍ឆ្កួតឡប់អ្វីបែបនេះទេ។
«ហុឹម» យ៉ុនហ្គី ទំលាក់ ដៃចុះ ក្រោកអស់កម្ពស់ សម្លក់មុខអាល្អិតបន្តិច រួចក៏បោះជំហាន ចេញទៅបាត់ ដោយមិនស្រដីអ្វីមួយម៉ាត់ឡើយ។
«ស្មានតែខ្លាំង!! ស្ទើតែគាំងបេះដូងទៅហើយ មនុស្សស្អីកាចយ៉ាងនេះ កោតតែជំនាងផ្ទះទ្រាំនៅជាមួយកើតដែរ?» បន្ទាប់ពីអ្នកម្ខាងទៀតចេញផុត ក្មេងតូច លើកដៃរឹតទ្រូង ដកដង្ហើមខ្សាក មុននេះគេភ័យសឹងរាគនោមទៅហើយ។
លុះល្ងាចបន្តិច ជីមីនអង្គុយត្របោមជង្គង់ នឹកឆ្ងល់ មិនដឹងថាខ្លួនឯងកំពុងតែនៅទីណាកន្លែងណា គ្រាន់តែចាំបានថា មុននេះបន្តិច មានស្រ្តីចំណាស់ម្នាក់ បាន អោយផ្កាមកកាន់គេ ជាកាដូខួបកំណើត ក្រោយមកក៏ជួបគ្រោះថ្នាក់ចរាចរណ៍ សន្លប់មិនដឹងខ្លួន ភ្ញាក់មកវិញ គឺមកដល់ទីនេះឯង??
«ម្ចាស់តូច!» ស្រីបម្រើ ចូលមកពីពេលណា បបួលអោយរាងតូច ភ្ញាក់ពីការគិតមកវិញ ងាកមកកាន់ម្ចាស់សម្លេង ដែលហៅសព្វនាមគេថា “ម្ចាស់តូច?”
«នាងហៅខ្ញុំហេស៎?» សួរបញ្ជាក់ម្ដងទៀត ក្រែងលោ៎ខ្លួនអាចច្រឡំ នាំអោយខ្មាស់គេ។
«ចាស៎! លោកម្ចាស់ អនុញ្ញាតអោយម្ចាស់តូច ចេញពីបន្ទប់ងងឹតហើយ!»
«ខ្ញុំ..ខ្ញុំនៅទីនេះប៉ុន្មានថ្ងៃហើយ?» អាល្អិត សួរត្បកទៅវិញ គ្រាន់ចំលែកចិត្ត នាងនិយាយហាក់ដូចជាគេជាប់ក្នុងបន្ទប់នេះយូរថ្ងៃមកហើយអញ្ចឹង។
«គឺមួយសប្តាហ៍ហើយ ដែលម្ចាស់តូច ត្រូវលោកម្ចាស់ធ្វើទារុណកម្មនៅទីនេះ ហ្ហឹក ដំបូងឡើយ ពួកខ្ញុំស្មានតែថា ម្ចាស់តូចបាន ផុតដង្ហើម នៅព្រឹកមិញ នេះ មិននឹកស្មានថា ទេវតាមានភ្នែក អាចធ្វើអោយម្ចាស់តូច មានដង្ហើមមកវិញនោះឡើយ »នាងនិយាយទាំងដង្ហក់យំ ក្ដាប់ដៃតូចជាប់ អ្នកបម្រើនៅទីនេះ សុទ្ធតែគោរពស្រលាញ់ ម្ចាស់តូចពួកគេខ្លាំងណាស់ ទាំងចិត្ដល្អ សុភាពរាបសារ គួរអោយស្រលាញ់ តែវាសនាអភ័ព្វ ត្រូវបង្ខំអោយមករៀបការជាមួយ បុរសកំណាច ដូចជាលោកម្ចាស់ទៅវិញ។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Lãng mạnគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN