ភាគទី4 : គឺគូរនិស្ស័យរបស់ឯងជាមួយគេ..

774 67 0
                                    

    «កុហកលេងឬកុហកមែន?»
    «យើងមិនបានកុហក ព្រោះច្បាប់ទេវតាគេ ហាមមិនអោយកុហកនោះទេ» យាយចាស់ ចិត្តក្មេង ហារស្ដីទាំងមិនពេញចិត្តភ្លាមៗ ក្មេងនេះ ឈ្លើយអញ្ចឹងតើ បានជាគេវៃ ។
   «អូខេ ជឿក៏ជឿ!»

   «យើងមកនេះ គឺមកនិយាយចរចារ កិច្ចសន្យាជាមួយឯងអោយបានច្បាស់លាស់»
    រាងតូចស្ដើង បន្ទាប់ពីតរមាត់តរករជាមួយទេវតាអស់ចិត្ដអស់ចង់ហើយនោះ ក៏មកអង្គុយបត់ជើង ទល់មុខយាយចាស់ ដែលអះអាងខ្លួនឯងថាជាទេវតា វិញម្ដង ស្ដាប់មើលទៅ ក៏ទំនង ទើបមិនចង់ខាតពេល សួរដេញដោលច្រើន! 

  «ផាក ជីមីន ត្រូវរស់នៅក្នុងខ្លួន ជីមីន ណូវ៉ាអែល ដើម្បីទាមទារក្ដីស្រឡាញ់ពីស្វាមី រយ:២ឆ្នាំ ទើបជីវិតរបស់ឯង នៅចក្រវាលមួយទៀតអាច រស់រានមានជីវិតបាន!តាមបំណង ដែលប្អូនស្រីរបស់ឯងបានសុំពរពីយើង» អាល្អិត អស់កម្លាំងខ្សោះ ក្រោយពីលឺ កិច្ចសន្យា របស់យាយចាស់ ជាមួយប្អូនស្រីខ្លួន តាំងពីពេលណាមិនដឹង ទេវតាស្អី ឈ្លៀតឱកាស ពេលគេត្រូវការជំនួយ ខ្វះមិនបាន អញ្ចឹង?
    «សម្លាប់ខ្ញុំចោលតែម្ដងទៅ!»

    «ចងករ អារដៃ លោតទឹក ឯងរើសមើលលេងៗសិនទៅ» ចង់តែឆ្កួតអោយបាត់ទេ។ ទាមទារក្ដីស្រឡាញ់ស្អី បើអាម្នាក់នោះ ស្អប់គេដូចសាកសពអញ្ចឹង។
    «សរុបមក ខ្ញុំមកដល់ទីនេះ ដោយសារនាងល្អិតនោះ?» គេសម្ដៅទៅដល់ យូរ៉ុង ព្រោះតែមុននេះ លឺយាយចាស់ និយាយថា នាង បាន សុំពរ ពីគាត់?!

    «មិនមែនទេ»
     «....»
    «គឺគូរនិស្ស័យរបស់ឯងជាមួយគេ!» និយាយចប់ រូបរាង ស្រីចំណាស់មុននេះ ក៏រលាយ បាត់ទៅ សល់តែរូបតូចល្អិត ធ្វើទឹកមុខមិនត្រូវ ចង់តែស្រែកយំ ជេរទេវតាអោយណាណីម្ដង។

    «គូរនិស្ស័យ ស្អីជាមួយអាមុខឈើនោះ!??ម៉ែហ្អើយ កូនចង់ទៅផ្ទះវិញ ហឺកៗ»
   អាល្អិតផ្កាប់មុខ ស្ពាប ជំទិតគូតឡើងខ្ពស់ នៅលើពូកសរក្បុស  ។

    «ធ្វើស្អី??» សម្លេងមាំ រឹងកំព្រឹស គ្រាន់តែស្ដាប់ក៏ចង់រាគនោម បបួលអោយរាងតូច ប្រញាប់រៀប កិរិយាមកវិញ យ៉ាងលឿន ប្រឈមមុខនឹង ប្រុសដែលហ៊ាន លើកដៃវាយ ខ្លួនមុនបន្តិចនេះ។
    «គ្មានទេ»
     ផឹប!
    «យកទៅលាបទៅ!និងអាងចេញពីបន្ទប់របស់យើង» នាយបោះថ្នាំ ទៅលើពូក រួចក៏បោះជំហាន សម្ដៅទៅបន្ទប់ធ្វើការបាត់។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now