ភាគទី28 : កំណត់ហេតុរបស់បង

467 56 9
                                    

     .ពេលវេលា ពិតជាដើរលឿន មួយពព្រិចភ្នែកក៏កន្លងផុតទៅ២ឆ្នាំ ចំណែកឯអ្នកខ្លះក៏គិតថា ពេលវេលាសល់ច្រើន មិនចង់ល្អជាមួយគ្នា ក៏ចេះតែបណ្ដែតបណ្ដោយពីមួយថ្ងៃទៅមួយថ្ងៃ! ខណៈឯអ្នកខ្លះវិញទៀតបែរជាមិនមានសូម្បីតែឱកាស មានតែប្រាថ្នាសូមកុំអោយមានថ្ងៃស្អែក ព្រោះមិនចង់បាត់បង់មនុស្សជាទីស្រឡាញ់...

    ស្បៃរាត្រី ស្ងាត់សូន្យ យ៉ុនហ្គីចុះទៅខាងក្រោមចម្អិនអាហារសម្រាប់រាងតូច។ ជីមីនដើរចេញពីបន្ទប់ទឹក ទាំងឈឺពាសពេញរាងកាយទាំងមូល សក់ក៏ស្ដើងអាចមើលឃើញពីក្បាលរបស់គេយ៉ាងច្បាស់! គេលើកដៃទប់ខ្លួននឹងតុធ្វើការរបស់រាងក្រាស់.
  ប្រូស~
  សៀវភៅមួយដុំ ធ្លាក់ពីលើតុធ្វើការរបស់យ៉ុនហ្គី បបួលអោយនាយតូចប្រទះភ្នែក នឹងកូនសៀវភៅមួយផងដែរ ទើបគេចាប់រើសវាឡើងមក..
     ប្រាណតូច ដាក់ខ្លួនអង្គុយចុះ ចាប់ផ្តើមបើកសៀវភៅ ដែលសរសេរដោយស្វាមីគេមកមើល ក៏ដឹងថានេះជាសៀវភៅកំណត់ហេតុរបស់យ៉ុនហ្គី?!!

     -ទំព័រដំបូងត្រូវបានបើក :

    ជាដំបូង បងពិតជាមិនដឹងថាត្រូវបញ្ចេញអារម្មណ៍របស់បងបែបណា ដើម្បីឲ្យអូនបានដឹងថាបងស្រលាញ់អូនខ្លាំងប៉ុណ្ណារនោះទេ ផាក ជីមីន មនុស្សដែលបានិយាយថាខ្លួនអូនបានមកពីចក្រវាឡ ផ្សេង មកដល់ទីនេះ ដើម្បីឆក់យកក្ដីស្រលាញ់របស់បង អបអរផង អូនធ្វើវាបានសម្រេចហើយ ពេលនេះបងពិតជាស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ ហើយក៏ចង់កំដរអូនគ្រប់ទីកន្លែងដូចគ្នា
     តែគ្រប់យ៉ាង វាពិបាកពេកហើយ សម្រាប់ពួកយើង ព្រោះតែស្នេហាពួកយើងត្រូវបានកំណត់ដោយទេវតា ដំបូងបងមិនជឿឡើយ ថាអូននឹងចាកចេញពីបង បន្ទាប់ពី២ឆ្នាំក្រោយ ប៉ុន្តែឥលូវនេះ ទើបបងដឹងថា ពេលវេលាពិតជាមានតម្លៃ គ្រប់ពេលដែលនៅក្បែរខ្លួនអូន!

   -ទំព័រទី២

   បន្ទាប់ពីបងបានដឹង ថា អូនមិនចង់អោយបងស្រលាញ់អូនខ្លាំង ព្រោះអូនខ្លាច បងពិបាកចិត្ត បងមិនអាចទទួលយកបាននៅការចាក ចេញរបស់អូន បងក៏សម្រេចចិត្ត រក្សាគម្លាតពីអូនទាំងបង្ខំចិត្ដ ទុកអូនចោល ទាំងដែលក្នុងចិត្តបងស្ទើតែស្លាប់ ព្រោះឃើញអូនគេងទាំងយំរៀងរាល់ថ្ងៃ បងក៏ចង់និយាយថា បងសុំទោស បងចង់ចំណាយពេលវេលាដែលសេសសល់ ជាមួយអូនអោយមានតម្លៃបំផុត!
ថ្ងៃxxទីxx ពួកយើងក៏ត្រូវគ្នាវិញ បងសប្បាយចិត្តណាស់ ។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now