ភាគទី26 : ពេទ្យគ្រាន់តែថា អូនអស់កម្លាំង ទើបបានជាសន្លប់ដូច្នេះ!

528 61 3
                                    

     មន្ទីរពេទ្យស្ថិតនៅតំបន់ជាយក្រុង ជាប់នឹងផ្លូវឆ្ពោះទៅកាន់ Daegu ដូច្នេះហើយទើបយ៉ុនហ្គីអាចបើកឡានមកកាន់មន្ទីរពេទ្យនេះលឿន យ៉ាងនេះ។ណាវាក៏ជាមន្ទីរពេទ្យដែលជីមីនឧស្សាហ៍លួចមកដូចគ្នា។
    ព្រឹកព្រលឹមស្រាងៗ ជាពេលវេលាដែលមនុស្សម្នា រីករាយជាមួយនឹងថ្ងៃថ្មីរបស់ពួកគេ ស្ទើរតែគ្រប់គ្នា ប៉ុន្តែដោយឡែក បែរជាថ្ងៃដែលសោកសៅសម្រាប់បុរសដែលធ្លាប់តែមានអំណាចយសសក្ដិ ម្នាក់នេះទៅវិញ។ ដៃគេក្រសោប ដៃរបស់រាងកាយតូច ជាប់ ទោះបីជាកំពុងលង់លក់ក៏ដោយច៎ុះ។

     «ហ្ហឹម!» កែវភ្នែកតូច របើកឡើងថ្មមៗ ទាំងស្ងេស្ងឺរ នៅក្នុងក្បាល ដូចជាមានដុំថ្មមកសង្កត់លើមិនខុស។ ខណៈ នាយតូច ប្រទះភ្នែកទៅប៉ះនឹងមាឌក្រាស់ក្រអាញ កំពុងតែត្របោមក្បាលនឹងដៃគេមិនព្រមលែង..

     «យ៉ុន..» បបូរមាត់ ក្រៀមស្ងួត បំលឺមិនចង់លឺ តែល្មមអាចធ្វើឲ្យរាងក្រាស់ដឹងខ្លួនផងដែរ។

     «មីន...អូនភ្ញាក់យូរហើយហ្ហេស៎?» នាយញញឹមធ្វើដូចជាគ្មានរឿងអ្វីកើត ឡើង សម្លឹងឃើញទឹកមុខស្លេកស្លាំងរបស់ជីមីន ធ្វើឲ្យគេរំជួលចិត្តជាខ្លាំង តែបានត្រឹមសង្កត់ក្ដីបារម្ភកប់នៅក្នុងទ្រូង។

     « គ្រូពេទ្យ មាននិយាយថាអូនកើតអ្វីទេ?» ក្រសែភ្នែកឆ្លេឆ្លា ដូចមាន់រកពង ហាក់ភ័យភឺតនៅក្នុងពោះ.
     «.....បង?»

     «ហ្ហឹម..អត់ទេ ពេទ្យគ្រាន់តែថា អូនអស់កម្លាំង ទើបបានជាសន្លប់ដូច្នេះ!»
    «ពិតមែនអ្ហេះ?» អាល្អិតចងចិញ្ចើមរៀងចំលែកនៅក្នុងចិត្ត ប៉ុន្តែក៏ត្រេកអរកាលដែលយ៉ុនហ្គីមិនបានដឹងអំពីរឿងនេះ។

    នាយមិនមាត់ ក៏ងក់ក្បាល ផ្ដល់ការជឿទុកចិត្តអោយរាងតូច ដោយគ្មានបន្សល់ការសង្ស័យអ្វីឡើយ។ ដ្បិតក្នុងបេះដូង បំពាក់ដោយភាព អន់ចិត្ត តូចចិត្ត នឹងអ្នកចំពោះមុខជាពន់ពេក។ហេតុអ្វី នាយនៅតែមិនមែនជាអ្នកទី១ ដែលជីមីន ប្រាប់ពីបញ្ហា របស់គេ ហេតុអីគេមិនទុកចិត្តនាយ? ឬក៏គិតថានាយមិនស្រលាញ់ បន្ទាប់ពីបានដឹងរឿងហ្នឹងហើយ!?

    «អូនឃ្លានឬនៅ?»
    «អឹម!» គេងក់ក្បាល។
     «ចាំបន្តិច! បងអោយអាហ្វ្រេស៍វាទៅទិញបបរ មកដល់ឥលូវហើយ» និយាយបណ្ដើរអង្អែលដៃស្រលូនបណ្ដើរ ខណៈរាងតូច ចេះតែសួរពីនេះពីនោះបន្តទៀតមិនឈប់។
.....

     «និយាយអញ្ចឹង អូនអាចចេញពីពេទ្យ ថ្ងៃណាទៅ?» និយាយចុះនិយាយឡើង ក៏វិលមកសំណួរដដែលម្ដងទៀត..
     «ចេញថ្ងៃនេះហើយ!» គេឆ្លើយទាំងគ្មានភាពស្ទាក់ស្ទើរ..បបួលអោយរាងតូចចងចិញ្ចើមឆ្ងល់ភ្លែត!

     «លឿនយ៉ាងនេះហ្ហេស៎?» គេភ្ញាក់ផ្អើល ធម្មតាដុកទ័រគូនេះប្រឹងឃាត់គេអោយនៅព្យាបាលសឹងស្លាប់ទៅហើយ ម្ដេចនឹងអាចចេញបានលឿនដូច្នេះ។

     «ក្រែងអូនក៏មិនបានកើតអ្វីធ្ងន់ធ្ងរមិនចឹងទេ?ហេតុអីក៏ចង់នៅមន្ទីរពេទ្យ?»

     «អូនគ្រាន់តែឆ្ងល់ មិនបានថាចង់នៅទេ...បងចាំបាច់តម្លើងសម្លេងធើអី..» កែវភ្នែករេរា ក្រោយពីឃើញទង្វើ ឆេវឆាវរបស់យ៉ុនហ្គី ។ មាឌក្រាស់ ដកដង្ហើមធំ បន្ធូរអារម្មណ៍ខ្សាក មកវិញ យល់ថា ខ្លួននាយជ្រុលសម្ដីតូចធំដាក់ក្មេង ព្រោះភាពស្មុគស្មាញក្នុងចិត្តនេះហើយ។

   តុកតុក
សម្លេងគោះទ្វារចេញពីខាងក្រៅ.. មិនប្រាប់ក៏ដឹងថាជាហ្វ្រេស៍ ដែលទើបមកពីទិញបបរ!
    «ចៅហ្វាយ....អ្នកប្រុសតូច!» ឃើញទឹកមុខ ស្លេកស្លាំង របស់ជីមីនហើយ អត់នឹងអាណិតមិនបាន ជាពិសេសគឺអាណិតចៅហ្វាយរបស់គេ នេះអែង។

    រាងក្រាស់មិនមាត់នាយដើរទៅយក ថង់បបរពីដៃ ហ្វ្រេស៍ បន្ទាប់មក ក៏ប្រាប់គេអោយទៅមើលការងារក្នុងក្រុមហ៊ុនជំនួសនាយ ទើបនឹងរៀបចំចាក់បបរដាក់ចាន.

    «ឆាប់ញុាំទៅ!» ទឹកមុខស្មើ ទាញតុតូចមួយមកដាក់ជិតគ្រែជំងឺ. ដោយឡែកជីមីន ធ្វើមុខឡង់ៗ មិនយល់សុខៗ ក៏មកគម្រោះកម្រើយ ង៉ក់ដាក់គេបែបនេះ។

    «ហារមាត់..» នៅតែមិនដាច់ នាយដាក់ខ្លួនអង្គុយជិតរាងតូច ព្រមទាំងចាប់កាន់ស្លាបព្រា ដាក់កំហិតអោយអាល្អិតហារមាត់ឡើង.

    «ហ្ហាម....» គេញញឹម ហារមាត់ទទួល ទាំងសប្បាយចិត្ត ដឹងថាប្រុសម្នាក់នេះមិនដាច់ចិត្ដខឹងគេដ៏ម្លឹងនោះទេ។

   មិនថា ពេលវេលាកន្លងទៅ សក់ចាប់ផ្ដើមជ្រុះ រាងកាយកាន់តែទ្រុឌទ្រោម តែគេមិនស្ដាយនឹងពេលវេលាទាំងនេះឡើយ ត្រឹមយ៉ុនហ្គី បារម្ភ យកចិត្តទុកដាក់នឹងគេ គ្មានថ្ងៃប្រែ គឺល្អពេកហើយសម្រាប់ជីវិតមួយនេះ! ហើយក៏សង្ឃឹមថា នាយក្រាស់អាចបំភ្លេចខ្លួនបាននឹង រកមនុស្សដែលល្អម្នាក់ អាចរួមរស់ជាមួយនាយ រហូតដល់ចាស់កោងខ្នង ទៅច៎ុះ។

TO BE CONTINUED










   

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now