ភាគបញ្ចប់ : បងនឹងធ្វើគ្រប់យ៉ាងដើម្បីបានជួបអូន

754 60 5
                                    

     @មន្ទីរពេទ្យ
     រាងកាយមាំក្រាស់ ពោរពេញដោយ
បង់រុំរបួស ស្ថិតក្នុងមន្ទីរពេទ្យមួយកន្លែង ។រយ:ពេលមួយខែបានកន្លងផុត គេនៅតែមិនទាន់ដឹងស្មារតីនៅឡើយ.. ខណៈបុណ្យសពរាងតូចក៏ត្រូវបាន
ហ្វ្រេស៍ ជាអ្នករៀបចំចាត់ចែងរួចរាល់តាំងពីមួយខែមុនមកម្ល៉េះ។
     «ហ្ហឹម~» ម្រាមដៃ ចាប់ផ្តើមកម្រើកតិចៗ ស្របនឹងបបូរមាត់ស្ងួតប្រេះ ហាក់បីដូចជាត្រូវជាតិផឹកទឹកជាយូរ ក៏ដង្ហើយរកឡើង.
      «ច..ចៅហ្វាយ!!»
      «ទ...ទឹក!» ហ្វ្រេស៍ ខំប្រឹងផ្ទៀងត្រចៀកស្ដាប់ គ្រាន់តែលឺដូច្នោះធ្វើឲ្យគេឆ្លេឆ្លា ទៅចាក់ទឹក មួយកែវយកមកភ្លាមៗ !
      «មួយៗ ចៅហ្វាយ» បន្ទាប់ពីផឹកបន្សើម ករ ដែលរីងស្ងួតរួច។ រាងសង្ហា ទើបនឹងងាកមើលជុំវិញបន្ទប់ ឆ្លាស់គ្នាជាមួយនឹងមុខកូនចៅជំនិត បបួលអោយហ្វ្រេស៍ ចងចិញ្ចើមបន្តិច..ទើបសួរទៅកាន់នាយ :
      «ចៅហ្វាយត្រូវការអ្វីមែនទេ?»
      «......» គ្មានសម្លេងឆ្លើយតប។
     ក្រឹក -ក្រឹក
     គេនៅតែមិននិយាយ ដៃស្រវា ចាប់ដោះសារ៉ូមដែលជាប់នឹងដៃ បណ្ដាលឈាមរហាចចេញមក ហាក់ដូចជាមិនបានខ្វល់ពីអ្វីទាំងអស់ ក្រៅពីការចង់ចេញពីកន្លែងនេះ.។
      «ចៅហ្វាយចង់ធ្វើអី មិនអាចដោះបានទេ ទាល់តែចាំគ្រូពេទ្យមកសិន..»ហ្វ្រេស៍ បើកភ្នែកធំៗ នៅតែឃាត់យ៉ុនហ្គី មិនបាន ។

   នាយក្រាស់ បោះជំហានញាប់ជើងទាំងលំបាកលំបិនព្រោះតែខានធ្វើចលនាយូរ ។ ទឹកមុខ ស្លន់ស្លោ កែវភ្នែកក្រហមរកកលទឹកភ្នែក គ្មាននឹកឃើញអ្វី ក្រៅពីរាងតូច នោះឡើយ។
     «ច..»
     «ឯណាជីមីន?»
     «បាទ?»
     «យើងសួរថា ផាក ជីមីន ប្រពន្ធយើងនៅឯណា????»  គេស្រែកគំហក ត្រលប់មកវិញ ស្របនឹងទឹកថ្លាស្រក់ចុះមក វង្វេងវង្វាន់ដូចជាមនុស្សឆ្កួតលីលា!
     «ម្ចាស់តូច បានទៅហើយ ចៅហ្វាយកាត់ចិត្តទៅណា៎!» ហ្វ្រេស៍ ប្រឹងនិយាយលួងលោម ត្បិត អាណិតចៅហ្វាយ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នឹងគ្មានថ្ងៃបានជួបម្ដងទៀត។
      «មិនពិត!!! ឯងកុហក ប្រពន្ធយើងមិនបានស្លាប់ទេ គេមិនបានទៅចោលយើងទេ គេគ្រាន់តែ......» ដល់ចំណុចនេះ នាយក្រវីក្បាល ប្រៀបបីនឹងទទួលយកពុំបាន នាយនៅតែឆ្លេឆ្លាស្វែងរករូបរាងកាយ របស់ជីមីនបន្តទៀត!
      «ឯណារាងកាយប្រពន្ធយើង!!!!»
       «វីឡាចាស់ ឯប៊ូសាន!!»

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now