មកដល់វីឡាតូចវិញ! រាងតូចលង់លក់តាំងពីនៅលើឡានមកម្ល៉េះ ទើបត្រូវបានរាងក្រាស់ បីយកចូលទៅខាងក្នុង និង ដាក់អោយគេគេងបានស្រួលនៅក្នុងបន្ទប់ដដែល។
រាងក្រាស់ បន្ទាប់ពីដាក់អោយជីមីន បានគេងរួច នាយក៏ប្រញាប់ ដោះអាវចេញ និង ដើរចូលទៅបន្ទប់ទឹកបាត់!
លុះមួយសន្ទុះ ទើបនាយចេញមកវិញ ជាមួយកន្សែងរុំចង្កេះបង្ហាញល្វែងលើចោលកណ្ដាលវាល ។យ៉ុនហ្គីដើរទៅបើកទូរសម្ងាត់ ទាញយកសម្លៀកបំពាក់ខ្មៅមួយឈុត និងមួកសុវត្ថិភាពធំមួយ ចេញមកខាងក្រៅ។យ៉ុនហ្គី បោះដំណើរញាប់ជើង ចុះមកខាងក្រោម ដោយសម្លៀកបំពាក់ខ្មៅមួយតួរខ្លួន ថែមទាំងមានសៀតកាំភ្លើងខ្លីមួយដើមជាប់ចង្កេះ ចំណែកឯដៃកាន់មួកសុវត្ថិភាព ដូចជាមានបំណងចេញទៅខាងក្រៅធ្វើអ្វីមួយ។
«អ៊ុំនួន! ជួយរៀបចំអាហារ យកទៅអោយគេផង ខ្ញុំមានការ ទៅក្រៅ យប់ជ្រៅបន្តិចទើបមកវិញ!» នាយស្រដីទៅកាន់អ៊ុំនួន ខុសពីរាល់ដងនាយមិនដែលផ្ដាំអ្វីបែបនេះឡើយ ប៉ុន្តែលើកនេះបែបខ្លាចថាអាល្អិតខាងលើ ភ្ញាក់មករកគេ ទើបចេះតែប្រាប់អ៊ុំនួនទុកមុនតែម្ដងទៅ.
«ចាស៎!» គាត់ងក់ក្បាល មិនសួរដេញដោលអ្វីច្រើន យប់ជ្រៅយ៉ាងនេះ ចេញទៅក្រៅដូច្នេះច្បាស់ជាមិនមែនទៅធ្វើរឿងល្អមកនោះទេ!?វេលាកាន់តែយប់ជ្រៅងងឹត ក្រឡេកមកមាឌតូច ដែលគេងក្នុងបន្ទប់ ចាប់ផ្តើមភ្ញាក់ល្មម ។ ជីមីន បើកភ្នែកក្រឡង់ រកមិនឃើញរាងក្រាស់ គេក៏ក្រោកឡើង ងាកទៅមើលនាឡិកា ឃើញថានេះម៉ោង១០យប់ទៅហើយ!
ចំណែកឯនៅលើតុក៏ឃើញអាហារ ក្របទុក នៅទីនោះល្មម មិនប្រាប់ក៏ដឹងថា អ៊ុំនួនជាអ្នកយកមកដែរ។
«យ៉ុន...លោកនៅបន្ទប់ទឹកអ្ហេះ?» នាយតូច ចងចិញ្ចើម ឃើញភ្លើងបន្ទប់ទឹកបើកចោល ប៉ុន្តែបែរជាគ្មានមនុស្ស!
មិនគិតច្រើន ជីមីន រហ័សដើរចេញទៅខាងក្រៅ បន្ទប់ ឃើញថាក្នុងផ្ទះស្ងាត់ឈឹង ថ្មាលនេះអ៊ុំនួន ក៏ប្រហែលជាទៅសម្រាន្តបាត់ហើយ ដោយឡែកបាត់ប្រុសម្នាក់នោះអោយឈឹង។
ង៉ោង~ង៉ោង
សំលេងម៉ូតូធំលាន់លឺសន្ធឹក បបួលអោយរាងតូចរហ័សរត់ចេញទៅមើល ប៉ុន្តែគេក៏ឈប់ទ្រឹង ទៅវិញ បន្ទាប់ពីឃើញ ថាជានរណា ភ្លាមនោះបុរសម្នាក់ ក៏ចេញមកពីក្រលៀតម្ខាងដែលគេមិនអាចមើលឃើញ បានដើរមករករាងក្រាស់ កំពុងដោះមួកចេញ!
«ចៅហ្វាយ...ពិតជាដាច់ចិត្តសម្លាប់គេមែនអ្ហេះ?» សម្លេងនេះ ជាសម្លេងរបស់ហ្វ្រេស៍ ច្បាស់ណាស់។ ជីមីន លឺហើយ ប្រញាប់ ពួននៅមាត់ទ្វារ រង់ចាំស្ដាប់ពួកគេសន្ទនាបន្ត ÷
« ហ្ហឹម! សម្លាប់វាចោលបាត់ក៏ល្អ មិនអោយនៅទើសមុខទើសមាត់ផង» នាយនិយាយដូចជាគ្មានរឿងអ្វីកើតឡើង ខណៈនាយតូច ដែលស្ដាប់លឺហើយ យកដៃខ្ទប់មាត់ ដោយការភ្ញាក់ផ្អើល ជាពិសេសនៅពេលឃើញមួកនាយប្រឡាក់ដោយឈាមក្រហមឆ្អៅ។
«តែគេជាប្អូនប្រុសរបស់ចៅហ្វាយណា៎ ហើយបើ លោកតូហ្វារ៍ស្ទីនដឹងនោះ...ខ្ញុំថា...» ហ្វ្រេស៍ហាក់ បារម្ភសុវត្ថិភាពចៅហ្វាយចម្លែក ព្រោះថា បើលោកតូហ្វារ៍ស្ទីន ដឹងច្បាស់ជា គាត់ច្បាស់ជាមិនទុកអោយយ៉ុនហ្គី បានសុខទេ។ ដុងហ្គាង ជាកូន របស់លោកតូហ្វារ៍ស្ទីន ជាមួយស្រីកំណាន់ កាល មិនទាន់ពង្រត់គ្នាជាមួយប៉ារបស់ ណូវ៉ាអែល ដើម្បីតែបញ្ឈឺរចិត្តម៉ាក់របស់យ៉ុនហ្គី អោយសុីញ៉េលិខិតលែងលះ ហើយចែកទ្រព្យអោយគាត់ ពាក់កណ្តាល តែម៉ាក់យ៉ុនហ្គី មិនព្រម។
«យើងដែលខ្លាចពួកវាពីពេលណា..?» មាត់និយាយ តែភ្នែកសម្លឹងទៅមាត់ទ្វារមិនឈប់ ដូចជាបានដឹងថាអ្នកណាពួន នៅទីនោះ លួចស្ដាប់នាយសន្ទនា។
«ចុះសុវត្ថិភាព អ្នកប្រុសតូចនោះ? គាត់មិនមែនជា...»
«ឈប់និយាយ ហើយទៅដេកទៅ វាគ្មានរឿងអីកើតឡើងទេ» បន្ទាប់ពីដេញ ហ្វ្រេស៍អោយទៅដេក រួច នាយក៏ដើរមកជិតមាត់ទ្វា អោនសម្លឹងតាមចន្លោះទ្វារប្រសព្វនឹងកែវភ្នែកមាឌតូច បបួលអោយអាល្អិតភ្ញាក់ព្រឺត ដួលអុកគូតទៅក្រោយ។
«លោកអាក្រក់ ឃោរឃៅបំផុត មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន!!!» កែវភ្នែករលីងរលោង រំកិលខ្លួនថយក្រោយ ខណៈរាងក្រាស់មិនមាត់ បែរជាសម្លឹងគេ ដោយក្រសែភ្នែកនឹងថ្កល់។
«លួចស្ដាប់មនុស្សចាស់និយាយគ្នា មិនល្អទេ! ហេតុអីមិនទៅគេង?» នាយនិយាយ ដូចជាធម្មតា គ្មានរឿងអីកើតឡើង ដោយឡែកជីមីន ស្រាប់តែស្រក់ទឹកភ្នែកម៉ាត់ៗ ក្រោយឃើញកាំភ្លើងសៀតនឹងចង្កេះរបស់នាយ។
«អ្ហឹកអ្ហឹក...ហេតុអី? ខ្ញុំស្មានថាលោក ប្រែប្រួល តែមិនមែនទេ លោកសម្លាប់បាន សូម្បីតែប្អូនប្រុស ដែលជាប់សាច់ឈាមឪពុកតែមួយ..ហ្ហឹក» អាល្អិតយំ ត្របោមជើង មិនព្រមក្រោក នៅចំពោះមុខរាងក្រាស់ឡើយ គេស្រដី ទាំងភ័យខ្លាច ថ្ងៃនេះ នាយសម្លាប់ប្អូនប្រុសរបស់នាយ ចុះថ្ងៃក្រោយ អាចជាគេ ដែរមែនទេ?
«ឈប់យំ! រឿងមុននេះ ឯងស្ដាប់ច្រឡំហើយ » នាយ បន្ទាប់ចង្គង់ចុះ លើកដៃជូតទឹកភ្នែកអោយរាងតូច តែក៏ត្រូវគេក្រវាសចេញមួយទំហឹង។
អឹប!
ប្រាណតូច ត្រកងឡើងដោយដៃមាំសរសៃក្រាស់ ខណៈជីមីន វាយនាយខ្លាំងៗ ដើម្បីឲ្យនាយដាក់ខ្លួនចុះវិញទាំងទឹកភ្នែកសស្រាក់។
«អ្ហឹកៗ អាឆ្កួត អារោគចិត្ត លែង អ្អឹក» មាឌតូចប្រឹងកញ្ច្រោលចេញពីដៃមាំ តែហាក់មិនបានផលឡើយ ។នាយបី ជីមីន ឡើងទៅជាន់ខាងលើវិញ រហូតមកដល់បន្ទប់សម្រាក។
កាយតូច ទម្លាក់មកពូក មិនទាន់ដល់ស្រួលបួលផង ក្មេងនេះរហ័សក្រោកចេញយ៉ាងលឿន! បបួលអោយយ៉ុនហ្គី
ឈឺក្បាលមិនតិចនោះទេ។
«ខ្ញុំមិនគេងជាមួយមនុស្សចិត្ដព្រៃផ្សៃ ដូចជាលោកទេ!»
«ម៉េចមិនញុាំបាយ?» នាយងាកឃើញបាយម្ហូបលើតុសល់ទាំងអស់ ដូច្នេះក៏សួរឡើង បន្លប់សំណួរ របស់ជីមីនមុននេះទៅបាត់។
«មិនឃ្លាន!អ៎ុះ» គេលើកដៃខ្ទប់មាត់យ៉ាងរហ័ស ព្រោះច្រឡំ ឆ្លើយឆ្លងនឹងពាក្យរបស់យ៉ុនហ្គី។
«ទៅញុាំបាយ!»
«មិន!»
«ផាក ជីមីន!!!!» នាយតម្លើងសម្លេង កាលបើក្មេងនេះ មានះក្បាលរឹងដាក់ខ្លួនយ៉ាងនេះ!?
«អ្ហឹក៎ ខ្ញុំប្រាប់ហើយថាមិនញុាំៗៗៗ» អាល្អិតស្រែកមកវិញ ទឹកភ្នែកហូរមកភ្លាមៗ បន្ទាប់ពីត្រូវអ្នកម្ខាងទៀតតម្លើងសម្លេងដាក់.
«ឯងស្រណោះស្រណោកវាអ្ហេះ បានមកបង្ហូរទឹកភ្នែក ព្រោះអាថោកទាបនោះ?» អណ្ដាតទល់ថ្ពាល់ សួរត្បកទៅជីមីនវិញ ទាំងកំហឹងចាប់ផ្តើមឆេះឆួល។
«ហ្ហឹក មានរឿងអី ម៉េចមិននិយាយគ្នា ស្រួលបួល ហេតុអីដល់ថ្នាក់សម្លាប់គ្នាបែបនេះ ហ្ហឹកៗ!»
«មកពីនិយាយស្រួលបួល វាមិនស្ដាប់!»
«ចុះកំហុស នោះវាធំប៉ុណ្ណារទៅ ចាំបាច់អី... »
«ព្រោះឯង! វាយកឯងមកគម្រាមយើង វាព្រហើនណាស់ ដែលហ៊ានប៉ះពាល់មនុស្សដែលយើងស្រឡាញ់!»
«.....»TO BE CONTINUED..
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN