«ឯងជាអ្នកណា? ឯងមិនមែន ជីមីន ណូវ៉ាអែលនោះទេ!»
«មិច..មិចក៏លោកដឹង?»អាល្អិត បើកភ្នែកក្រឡោត!
«គឺភ្នែករបស់ឯង!» នាយ សម្លឹងទៅកាន់កែវភ្នែក ឆ្នាស់ឆ្នើម កន្ទុយហង្ស របស់រាងតូច វាខុសស្រឡះពីក្រសែភ្នែករបស់ ណូវ៉ាអែល ដែលមានតែ ភ្នែកស្រទន់ ទន់ជ្រាយ ពុំគួរអោយចូលចិត្ត។«បើអញ្ចឹង លោកជួយជូនខ្ញុំ ទៅផ្ទះវិញទៅណា៎..» ជីមីន អរភើតពោះ អង្រួនដៃមាំតិចៗ គេពិតជា ចង់ជួប យ៉ូរុង ខ្លាំងណាស់ អត់ពីខ្លួនទៅ ពេលនេះមិនដឹងជាបាយទឹក ឯណាឡើយ។
«ឯងជាព្រាយ បិសាច មកពីណា!!» ភ្លាមៗដៃមាំ កញ្ឆក់ដើមដៃតូចដណ្ដប់ដោយឆ្អឹង សឹងតែបាក់ជាកំណាត់ទៅហើយ។
«ឈ..ឈឺ អាឡប់!!» រាងតូច ព្យាយាមប្រលេះដៃ អ្នកម្ខាងទៀតចេញ ទាំងត្រដាបត្រដួស គេកាន់តែរើ កម្លាំងដៃក្រាស់កាន់តែណែនផ្អឹស។
អឹម!!
បបូរមាត់តូច ត្រូវនាយសង្រ្គប់ ញក់ញី ខ្លាំងៗ ហាក់បីដូចជាអត់ឃ្លានមករាប់ឆ្នាំ បបួលអោយ កាយតូច រើមិនរួច ប្រឹងខ្ជឹបខាំមាត់ខ្លួនឯង រហូតទាល់តែឈាមរឹមៗចេញមក!
ប្រូស៎
«ឆ្កួតទេហ្ហេស៎??»
ជីមីនតូចធ្លាក់ ចុះពីអាងទឹក យ៉ាងដំណំ ដោយមានការច្រានពីនាយក្រាស់ ខណៈនាយពោលគំហក ទៅវិញ ក្រោយពីដឹងថា អាល្អិត វិសនឹងខាំអណ្ដាតខ្លួនឯង ផ្ដាច់ចោល ទាំងមិនរអា។«អ្ហឹក លោកហ្នឹងហើយ ដែលឆ្កួតន៎ោះ!» ទឹកថ្លា ជ្រាបតាមកន្ទុយភ្នែក ព្រោះតែមុននេះ ធ្លាក់ ចុះមកដោយមិនបានត្រៀម ស្ទើរតែធ្វើឱ្យចង្កេះគេគ្រិចទៅហើយ។
«ចេញទៅ!!» នាយហារស្ដី ដេញមាឌតូច អោយចេញពីបន្ទប់របស់នាយភ្លាមៗជីមីន មិនមាត់ ប្រឹងក្រោក រត់ចេញទៅវិញ ទាំងទឹកភ្នែកជោគថ្ពាល់ ខំតែរំពឹង ថាបាន ត្រលប់ទៅផ្ទះវិញ ចុងក្រោយ ក៏មកត្រូវឈឺខ្លួនបែបនេះ ។
«ហុឹស!» នាយ បិតភ្នែក ញោចចុងមាត់ កាលបើបាន ធ្វើបាប អ្នកម្ខាងទៀត អោយយំល្ហេមល្ហាមដូច្នេះ។ជីមីន រត់ ចុះមកខាងក្រោម ដោយកាយទទឹកជោគ បូកផ្សំនឹងរបួស ដែលសល់ ពីទារុណកម្ម លេចឡើងយ៉ាងច្បាស់ក្រឡែត។
«ម្ចាស់តូច..» សៃហ្វុង ឃើញសភាព មិនស្រួល ក៏រហ័ស រត់ចូលមកសួរនាំ!
«ខ្ញុំចង់ទៅផ្ទះ ឥលូវនេះ..ជៀសផ្លូវ» នាយតូចជូតទឹកភ្នែកស្អាត បញ្ជារ អោយ សៃហ្វុង ថយចេញពីផ្លូវរបស់ខ្លួន។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Lãng mạnគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN