ភាគទី25 : អត្ថន័យនៃសេចក្តីស្រលាញ់

622 74 4
                                    

   មួយសប្តាហ៍កន្លងផុតទៅ!

   តុកតុក~
   «មីននី! អូន ចូលបន្ទប់ទឹកយូរហើយណា មានកើតអីដែរទេ?» រាងសង្ហា ឈរគោះទ្វារបន្ទប់ទឹក ខណៈអ្នកខាងក្នុងចូលសឹងតែមួយម៉ោង ទៅហើយ នៅមិនទាន់ចេញមកវិញទៀត តើអោយនាយមិនបារម្ភយ៉ាងម៉េចបាន?!
     «អូន.អូនជិតរួចហើយ» សម្លេងស្អកៗ ចេញពីខាងក្នុង បបួលអោយយ៉ុនហ្គី មិនមាត់ ទើបដើរទៅអង្គុយចាំប្រពន្ធលើសាឡុងវិញ ដោយសារថ្ងៃនេះ ពួកគេត្រូវទៅ ដំណើរកំសាន្ដ បោះតង់លើភ្នំ ឯខេត្ដDaeguផងនោះ។

    អស់មួយសន្ទុះរាងកាយតូច ក៏ដើរចេញពីបន្ទប់មកវិញ ទាំងខ្សត់កម្លាំង បន្តិចទៀតនឹងត្រូវឡើងភ្នំជាមួយយ៉ុនហ្គីផង មិនដឹងថាខ្លួនស៊ូរួចឬអត់នោះទេ!
     «អូនដូចជាខ្សោយណាស់ មិនស្រួលខ្លួនឬ? មិនចឹងទេ ពួកយើងចាំថ្ងៃក្រោយទៅ ល្អទេ?» រាងសង្ហា បង្ហាញទឹកមុខបារម្ភក្រៃលែង នាយទាញប្រាណតូច មកអង្គុយលើភ្លៅរបស់ខ្លួន ស្ទាបដឹងពីរូបរាងស្គមប្លែករបស់ប្រពន្ធ។
     «អូនមិនអីទេ..បើចាំថ្ងៃក្រោយ មិនដឹងថាថ្ងៃណាទេ អូនចង់ទៅឥលូវនេះណា៎យ៉ុន!!!» នាយតូចជ្រួញចិញ្ចឹម ចង់ង៉ក់ងរបន្តិច គេដឹងថាកម្លាំងមិនអាចឡើងភ្នំបាន តែគេត្រូវជំនះវាអោយបាន ព្រោះអ្វីដឹងទេ? តាំងពីជីវិតមុនរបស់គេ ពុំដែលឡើងភ្នំ បោះតង់ម្ដងណាឡើយ ដោយសារតែរវល់នឹងរកលុយមកបង់ថ្លៃសាលា អោយយូរ៉ុង ជារៀងរាល់ឆ្នាំ។
     «ក៏បានៗ បើមិនស្រួលត្រូវប្រាប់បង លឺទេ?» នាយដាក់កំហិត ទាំងមុខមាំ មិនទុកចិត្ត ដឹងថាក្មេងនេះចូលចិត្ដលាក់ ចំណែកនាយក៏ចូលចិត្តជីកកាយដូចគ្នា។
    «បាទយល់ហើយ,លោកប្ដី!!»
    «តស់!យើងទៅ..» នាយញញឹម មុននឹងបណ្ដើរជីមីន ចុះទៅខាងក្រោម ដោយកាយវិការថ្នាក់ថ្នម ស្រលាញ់ស្ទើរលេប។
___________

   ចំណាយរយៈពេលមួយម៉ោង ពួកគេក៏ធ្វើដំណើរមកដល់ខេត្ត Daegu ជាស្រុកកំណើតរបស់យ៉ុនហ្គី តូហ្វារ៍ស្ទីន នេះផ្ទាល់តែម្ដង។
    ផ្ទះមានដីចម្ការរាប់សិបហិចតា សាងសង់ចោល គ្មានមនុស្សរស់នៅ មានតែកម្មករយាមចំការដែលមកមើល យូរៗម្ដង ប៉ុណ្ណោះ។
     «ទីនេះ ជាផ្ទះរបស់តាយាយបង» នាយគ្រៀកចង្កេះ រាងតូច ចូលទៅខាងក្នុង ដោយមាន អង់រក្សបួនទៅប្រាំនាក់ ឈរ រាតត្បាត នៅខាងក្រោយ ។
    «ចុះពេលនេះ តើគាត់នៅឯណា?»
    «គាត់ចែកឋានហើយ! កាលនោះគាត់ពិតជាចូលចិត្តអូនណាស់ដឹងទេ ក៏បង្ខំអោយបងរៀបការជាមួយអូន» គេញញឹមលើបបូរមាត់តិចៗ មិនខ្លាចអីនឹងនិយាយអំពីអតីតកាលសោកសង្រេងរបស់ខ្លួនប្រាប់មាឌតូចឡើយ..
    «ហើយបងក៏ព្រម?»រាងតូច ងាកមើលមុខរាងក្រាស់ ចរឹកមានះរបស់នាយនេះឬ ដែលសុខចិត្ដព្រមតាម ការចាប់បង្ខំរបស់ចាស់ៗនោះ!?
    «បើបងមិនព្រម បងនឹងមិនអាចទទួលបានទ្រព្យសម្បត្ដិរបស់ម៉ាក់បងបានទេ!»
    «ហេតុអី?» គេសួរបន្ត ខណៈកែវភ្នែកស្រទន់បែរតម្រង់មកប្រសព្វ នឹងភ្នែកមូលក្រឡង់របស់ជីមីន.
    «ម៉ាក់បងហើយនឹងម៉ាក់របស់ណូវ៉ាអែល ជាមិត្តសម្លាញ់ហ្នឹងគ្នា ជាកិច្ចព្រមព្រៀងរបស់ម៉ាក់ បងមិនដែលគិតចង់រឹងរូសដាក់គាត់ម្ដងណាឡើយ..លើកលែងតែ តូហ្វារ៍ស្ទីន!» គេបង្អាក់សម្លេង បបួលអោយជីមីន ទ្រឹងគិតបន្តិច នឹកឃើញដល់ពាក្យសម្ដីរបស់ សៃហ្វុង ធ្លាប់បាននិយាយប្រាប់ ពីរឿងប៉ារបស់យ៉ុនហ្គីនិង ប៉ារបស់ណូវ៉ាអែល មានទំនាក់ទំនងជាមួយគ្នាលើសពីពាក្យថាអ្នកដន្លង។
     «អូនចង់ជួបគាត់អោយបានម្ដង...យ៉ាងណាគាត់ក៏ជាប៉ារបស់បងដែរយ៉ុនហ្គី!» លឺពាក្យសម្ដីរបស់ជីមីនហើយ នាយមិនស្រដី តបតរ តែបែរជាបង្វែរសំណួររបស់រាងតូច ទៅវិញ.
     «ពួកយើងចូលទៅខាងក្នុងទៅ..» នាយ ដើរទៅមុនជីមីន ខណៈនាយតូច ដកដង្ហើមធំ បែបក្រវីក្បាលនឹងចរឹកមានះមួយនេះ ទើបនឹងដើរទៅតាមក្រោយរាងក្រាស់.

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now