ភាគទី6 : អញ្ចឹងវាក៏ជាកម្មរបស់ឯងទេ ដែលមកជាប់ជំពិនជាមួយជីវិតរបស់យើង!

728 66 3
                                    

  «បើចង់សុខខ្លួន ត្រូវចេះស្ដាប់បង្គាប់  យើងមិនធានា ជីវិតរបស់ឯងឡើយ!»សម្ដីមុតស្រួច ហាក់មិនបានធ្វើអោយរាងតូច មានអារម្មណ៍ព្រឺសម្បុរជាមួយឡើយ ជាក់ស្តែងគេក៏ក្រវាសដៃរាងក្រាស់ចេញមួយទំហឹង..

    «លោកគិតថា ខ្ញុំឈរស្ងៀមអោយលោកសម្លាប់តាមអំពើចិត្តចឹងហ្ហេស៎?» កំលោះតូច ចិត្ដសឿង ផ្ញោចចិញ្ចើម ឌឺដងទៅវិញ គិតថាគេខ្លាចត្រឹមពាក្យគម្រាម ប៉ុណ្ណឹងមែនទេ? គិតខុសហើយ!
 
  «ហឹស..» នាយប្រុងនឹងយារដៃទះលើ ផ្ទៃមុខតូចតន់ ដោយកំហឹងមួយឆាវ
ប៉ុន្តែបែរជាបង្អាក់មកវិញ  ស្របពេលកែវភ្នែកបុគ្គលិកជាច្រើនកំពុងលបលួចមើលមកកាន់ពួកគេ។
   «ទៅវិញ!!»
   «មិន!» បបូរមាត់តូច ប្រកែក ដាច់ម៉ាត់ មិនព្រមទៅតាម យ៉ុនហ្គី។
  «បាន!!» រាងក្រាស់ងក់ក្បាល ទល់អណ្ដាត ហាក់កាន់តែម៉ួម៉ៅ ខ្នាញ់នឹងចរឹកមានះរបស់ជីមីនពន់ពេក។

  អឹប!! ផាច់!
  កាយតូច ស្រាលស្ងើក ដូចត្រូវគេចាប់លើកដោយដៃម្ខាង បបួលអោយបបូរមាត់ស្រែកចាចភ្លាមៗ÷
   «អាយ៎!!!អា...អា..អារោគចិត្ដគ្មានថ្ងៃជា អាចោរមានប្រពន្ធស្អាត..លែង! លែងអញ..» ជីមីន តតះដៃជើងខ្វៃៗ ខណៈមាឌមាំ លើកខ្លួនគេលីដាក់លើស្មារដូចជាបាវខ្សាច់.. ថែមទាំងយកដៃមកទះច្របាច់គូតត្រលុកត្រលន់គេលេងទៀតផង ។
   «ច្របាច់ប៉ុណ្ណឹង ស្រែកដូចជ្រូកគេចាក់ក»
   «គូតមនុស្ស មិនមែនគូតសត្វទេវ៉ើយ!!» ស្រែកមកវិញ ផ្អើល អស់បុគ្គលិក នាំគ្នាដៀងភ្នែកមើល ប្ដីប្រពន្ធគេខាំគ្នា តែមិនហ៊ានមើលចំនោះឡើយ ព្រោះខ្លាចឥទ្ធិពល មីន យ៉ុនហ្គី តូហ្វារ៍ស្ទីននោះអី។

  @ចំណតឡាន
  រាងតូច ត្រូវនាយក្រាស់ រុញចូលក្នុងឡាន ផ្ទាល់ខ្លួន មិនប្រណីដៃ ។ ឡាន បើកចេញទៅ យ៉ាងលឿនស្លេវ ដោយមាន កូនប្រុសច្បង តូហ្វារ៍ស្ទីន ជាអ្នកបើក ។
    «មិនដឹងជាមាននិស្ស័យឬកម្មពារអោយប្រាកដទេ..» ជីមីន ជីពអ៊ូចៗ ដៀងភ្នែកសំលក់ រាងក្រាស់ ដោយក្ដីខឹង ពេញទ្រូង។ មិនដែលប្រទះ មនុស្សអី អាក្រក់ឆេវឆាវ គ្មានហេតុផល អញ្ចឹងទេ!?
    «យើងលឺ!!!» ឃើញរាងតូច ចេះតែនិយាយដៀល មកកាន់ខ្លួនបែបនេះ ក៏តាំងស្ដីឡើង ជាសារដាស់តឿន អោយគេស្ងាត់មាត់។
    «លឺក៏លឺទៅ អ្នកណាខ្វល់?»
    ងុឺត!!
យ៉ុនហ្គី រេចង្កូត កាលបើ ឡាន មួយគ្រឿងទៀត កំពុងដេញតាមវ៉ាប្រកិត គ្នា នឹងឡានរបស់នាយ។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now