ភាគទី២១ : ផ្អែមល្ហែម បង្កប់ន័យ

676 72 3
                                    

     «សុំទោស ដែលទុកអូនចោល..»
     «លោកប្រុស..» អ៊ុំនួន ដឹងខ្លួនឡើងល្មម ឃើញយ៉ុនហ្គីកំពុងអោបលួងលោមជីមីន ដូច្នោះ គាត់ក៏ញញឹម អស់បារម្ភក្នុងចិត្ត.
     «យប់ជ្រៅហើយ អ៊ុំទៅសម្រាកច៎ុះ ចាំខ្ញុំអោយអាហ្វ្រេស៍ ជូនទៅ!»
     «ចាស៎»

     បន្ទាប់ពីអ៊ុំនួនចេញទៅបាត់ សល់តែពីរនាក់ប្ដីប្រពន្ធមួយគូរនេះ អង្គុយសម្លឹងគ្នាទៅវិញទៅមកភ្លឹសៗ ជាពិសេសអាល្អិតដែលទើបតែយំទឹកភ្នែកល្ហេមល្ហាមមុននេះ ពេលក៏ទម្រេតខ្លួនគេងធ្វើព្រងើយ ក្នុងចិត្តនៅនឹកខឹងដែលគេទុកខ្លួនចោល នៅឡើយ.
     «ប្រាប់ហើយថា សុំទោស!» នាយស្រដីម្ដងទៀត ទាំងកាយកំពុងអង្គុយក្បែរគ្រែពេទ្យ ក៏ដឹងថាប្រពន្ធមិនព្រមនិយាយជាមួយនាយទៀតទេ។

    «ខ្ញុំគ្មានទោស អោយលោកទេ»
    «បងមិនមានចេតនាទុកអូនចោលទេ គ្រាន់តែ....»
    «អូន? អ្នកណា ជា 'អូន' លោកឯង?» នាយតូចខាំមាត់ ថ្ពាល់ក្រហម ប្រឹងញ៉េញធ្មេញ ដាក់យ៉ុនហ្គី កុំសង្ឃឹមថាគេចិត្តទន់អោយសោះ។

   «ក៏អ្នកណាជាប្រពន្ធបង គឺជាអ្នកនោះហើយ» សម្ដីផ្អែមដូចទឹកត្រី ស្ដាប់ហើយស្រគារត្រចៀកពន់ពេក! ហឹស អូនបងអញ្ចឹងឬ? តើប្រុសម្នាក់នោះកើតជម្ងឺហើយហ្ហេះ មុននេះទើបតែសម្លុតគេរួចសោះហ្នឹង?

    «ប្រពន្ធលោកឯងស្លាប់បាត់ហើយ ដូច្នេះកុំហៅខ្ញុំ ប្រពន្ធៗពេញមាត់ពេក!គ្មានអ្នកណាទ្រាំរស់នៅជាមួយមនុស្សចិត្តខ្មៅ សម្ដីអាក្រក់ ចូលចិត្តសម្លុត ដូចលោកឯងទេ» ថាមុាំងៗរួចក៏ទាញភួយ គ្របមុខសម្ងំគេងបាត់ ខ្លាចថានឹងត្រូវយ៉ុនហ្គីខឹង សម្លុតមកទៀត. មុននេះមិនដឹងជាកំហឹងមកពីណា ទើបអោយគេជះកំហឹងទៅនាយខ្លាំងបែបនេះ បែបកំហឹងមកពីយាយចាស់បង្កើតរឿងឡប់ៗអោយគេនោះហើយ។

     «អារម្មណ៍ប្រែប្រួលដូចស្រ្តីមករដូវ!ឬក៏អូនមករដូវមែនទេដឹង?»និយាយរួច ក៏រហ័សទាញភួយចេញពីកាយតូច បង្វែ គូតជីមីន ដើម្បីមើល..
    ផាច់!
   ដៃមាំត្រូវបានជីមីនទះចេញ លេងអីឡប់ៗអញ្ចឹង នេះបើគេមិនវៃដៃទាន់ ប្រហែលជានាយលាត់ខោគេមើលទៀតផងមិនដឹង!ចំជាឡប់សតិពិតមែន។
    «មីន យ៉ុន...»
    អ៊ុប!!
   បបូរមាត់ប៉ប៉ោចមុននេះ ត្រូវយ៉ុនហ្គីចាប់បឺត ភ្លាមៗ កែវភ្នែកនាយហាក់ភ័យចម្លែក នាយថើបជីមីនខ្លាំងៗដូចជាខ្លាចជីមីនបាត់ខ្លួនចេញពីនាយ។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now