ភាគទី១៥ : វីឡាបុរាណ

769 78 4
                                    

    «ន៎ែ!!!លោកមិនលឺខ្ញុំសួរទេអ្ហេះ?» នាយតូច ស្រែកឡើង កាលបើយ៉ុនហ្គី គិតតែពីអូសដៃគេទៅ ដើរលឿនដូចខ្មោចបែបនេះមិនខ្លាចគេធ្លាក់ជណ្តើរស្លាប់ទេឬ?

   លុះមកដល់ជាន់ក្រោម.
   «ស្ងាត់មាត់ ហើយអង្គុយចុះទៅ!» រាងក្រាស់ទាញកៅអី ដើម្បីឲ្យជីមីនបានចូលទៅអង្គុយក្បែរខ្លួន! តែអាល្អិតនេះមានះចិត្ដខ្លាំង សុខចិត្តឈរមើលមាឌមាំឈរទាញកៅអីអោយខ្លួន ធ្វើព្រងើយ.
   «មិនអង្គុយលើកៅអី ដូច្នេះមកអង្គុយលើភ្លៅយើងក៏បាន» នាយងក់ក្បាល យកអណ្ដាតទល់ថ្ពាល់ ដោយការក្នក់ក្នាញ់ពេញទំហឹងចិត្ត និយាយរួច ក៏ដាក់ខ្លួនអង្គុយចុះ ព្រមទាំងទាញកាយតូច មួយទំហឹង អោយមកអង្គុយលើភ្លៅនាយមួយរំពេច..រកតែជីមីនទប់ខ្លួនមិនជាប់ ជ្រុលខ្លួនទៅលើរាងសង្ហាទាំងស្រុង!
   «អ្ហា!! ល..លោក ដាក់ខ្ញុំច៎ុះ!!!» រាងល្អិត ស្រែកយ៉ៃ ចង់កញ្ច្រោលចេញពីភ្លៅមាំ តែស៊យអី ចង្កេះត្រូវយ៉ុនហ្គី ក្រសោបជាប់បម្រះខ្លួនមិនរួច!
   «ចង់គេច? » នាយលើកចិញ្ចើម សួរតែម្ដង!
   «គេចស្អី..ខ្ញុំមិនបានគេចទេ»មុខក្រហម អោយតែនឹកឃើញម្ដងៗ តែរត់អោយបាត់ពីផែនដីនេះទេ។ អ្នកណាអោយនាយ មកងូតទឹកស្រាតចំពោះមុខគេធ្វើអី? ចំមែន។

   «ពិតមែន?»
   «ច្បាស់១០០% ខ្ញុំមិនបានគេចមុខពីលោកទេ!!» នាយតូចពើងទ្រូងបញ្ជាក់ ដោយឡែកយ៉ុនហ្គី លែងនិយាយ ក៏ទាញ ចានបបរមាន់ខ្មៅដែលជីមីនចូលចិត្ត មកដាក់ចំពោះមុខគេ.
   «ហុីយ៉ា...ម៉េចក៏ដឹងពីចំណូលចិត្តរបស់ខ្ញុំបាន?» អាល្អិតសើចស្រស់ រហ័សទាញស្លាបព្រា មកញាំទាំងសប្បាយចិត្ត បបួលអោយមាឌក្រាស់ លួចញញឹមក្នុងចិត្ត ឯដៃនៅតែក្រសោបចង្កេះគេជាប់។
 
  បន្ទាប់ពីញុាំអាហារពេលព្រឹករួច យ៉ុនហ្គីក៏បាននាំជីមីន ចេញទៅខាងក្រៅដោយមិននិយាយប្រាប់គេថាទៅណាមួយម៉ាត់ ទុកអោយរាងតូចតាមសួរចង់បែកពពុះមាត់។
   «ពួកយើង កំពុងតែទៅប៊ូសាន!» ដោយហត់នឹងការសួរ របស់ជីមីន ច្រើនពេក ទើបហ្វ្រេស៍រហ័សឆ្លើយជំនួស។ ខណៈក្រសែភ្នែកពិឃាតក៏កំពុងសម្លឹងមកគេដូចគ្នា ពីសំណាក់ចៅហ្វាយកំពូលរឹកធំ ។
   «ទៅប៊ូសាន? ហេតុអីក៏ទៅប៊ូសាន?» 
ជីមីន ងាកមកសួរម្ដងទៀត សំណួរឥតស្រាកស្រាន្តរបស់គេ វាមិនបាន សាងជាការធុញអោយយ៉ុនហ្គីឡើយ! ដោយមិនចង់អោយហ្វ្រេស៍តបជំនួសនាយទៀត ទើបនាយស្រដីកាត់មកវិញ :

   «ទៅមើលដី ហើយក៏ស្នាក់នៅពីរបីយប់» នាយសង្ហា មាត់និយាយប៉ុន្តែភ្នែកក៏ជាប់នឹងឯកសារប្លង់ក្នុងដៃដដែល។ ជីមីន ទ្រឹងគិតមួយសន្ទុះទើបញញឹមឡើង :
   «អញ្ចឹង ក៏រាប់ទុកថា ទៅដើរលេងដែលមែនទេ?»
   «អឹម!»នាយងក់ក្បាល។
  «អ្ហិ!» លឺដូច្នោះ អាល្អិតឆ្លេឆ្លា ប្រញាប់បើកកញ្ជក់ឡាន ដើម្បីមើលទេសភាពនៅខាងក្រៅ ដូចជាកូនក្មេងមិនខុស!
_____
  កន្លងទៅកន្លះម៉ោង ក៏ឈានចូលមកដល់ទឹកដីខេត្តប៊ូសាន។ ក្រឡេកមើលមាឌតូច ឯណេះវិញ បែរជាលង់លក់ស្រម៉ុកខុល ហៀរទឹកមាត់រឡាក់លើ ស្មាយ៉ុនហ្គី ពីពេលណាមិនដឹង!
  ង៉ក់~
  ឡានបញ្ឈប់ ចំពីមុខផ្ទះវីឡាបុរាណតូចមួយ ត្រូវបានសង់ឡើង យ៉ាងប្រណិត នៅជាប់មាត់ទឹក តាមចំណូលចិត្ដរបស់ម្ចាស់ផ្ទះ។ ស្របនឹងជំហានជើងមាំមួន ក្នុងដៃបីនូវរាងកាយតូចស្ដើង ចូលទៅក្នុងផ្ទះ.

  «លោកប្រុស! មកមិនប្រាប់អ៊ុំទុកមុនសោះ» អ៊ុំនួន ជាអ្នកថែទាំផ្ទះបុរាណនេះ ជាប្រចាំ។
  «ក៏មិនចង់រំខានអ៊ុំនួនទេ...អ៊ុំទៅសម្រាកច៎ុះ» នាយសង្ហាញញឹម គោរពទៅអ្នកមានវ័យចំណាស់ជាង ព្រោះតែបានគាត់នេះហើយតែងតែ ជួយមើលថែនាយមករហូត បន្ទាប់ពីអ្នកម៉ាក់ស្លាប់។
   «ចាស៎! លោកប្រុសយកអ្នកប្រុសតូចទៅសម្រាក នៅបន្ទប់ខាងលើទៅ អ៊ុំបានអោយគេសម្អាតរួចហើយ»
   «បាទ!!»
  ស្រដីសំណេះសំណាលជាមួយអ៊ុំនួនរួច ទើបនាយប្រញាប់ឡើងទៅខាងលើ នាំយកនាយតូចទៅសម្រាក ក្នុងបន្ទប់ទូលាយ ដែលការតុបតែងតាមបែបបុរាណ ស្ទើរទាំងស្រុង។

អ៊ុំទៅសម្រាកច៎ុះ» នាយសង្ហាញញឹម គោរពទៅអ្នកមានវ័យចំណាស់ជាង ព្រោះតែបានគាត់នេះហើយតែងតែ ជួយមើលថែនាយមករហូត បន្ទាប់ពីអ្នកម៉ាក់ស្លាប់។    «ចាស៎! លោកប្រុសយកអ្នកប្រុសតូចទៅសម្រាក នៅបន្ទប់ខាងលើទៅ អ៊ុំបានអោយគេសម្អាតរួចហើយ»    «បាទ!!»   ស្រដីសំណេះសំណាលជាមួយអ៊ុំ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

  ផឹប!
កាយតូច ទម្លាក់ដល់ពូកទន់ល្មើយ។ រង្វង់មុខពងក្រពើ នៅពេលគេងលក់បែបនេះពិតជាស្រទន់ខ្លាំងណាស់ បបួលអោយរាងក្រាស់ ចាប់ភ្លឹកអង្គុយសម្លឹងមិនដាក់ភ្នែក.
   «តើ លើលោកនេះពិតជាមាន ពិភព មួយទៀត ដែលយើងមិនស្គាល់ពិតមែនឬ? ហើយឯងក៏មកពីទីនោះ?» គេស្រដីបន្លឺតិចៗ ទាំងមិនអស់ចិត្ដ គំនិតជាច្រើនតែងតែលេចឡើងនៅក្នុងខួរក្បាលនាយមករហូត..

   «បើដូច្នោះមែន អូនអាចនឹងចាកចេញពីបងនៅថ្ងៃណាមួយដែរទេ?»

  TO BE CONTINUED.





បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now