ភាគទី២២ : សមុទ្រ

602 66 3
                                    

     «ឆ្លាត!ចេះយល់ការណ៍ » មុខក្រហម ដូចម្ទេសទុំស្ងេញធ្មេញតិចៗ ខណៈរាងក្រាស់អោនផ្ទៃមុខរបស់នាយមកជិតមុខរបស់គេយ៉ាងជិតស្និត..
    «ហ្ហិហ្ហិ~»គេសើចញឹមៗ លឹបភ្នែក អស់ សល់តែថ្ពាល់ប៉ោងៗ អត់មិនបាន នាយក្រាស់ក៏ឆ្មក់ថើបមួយខ្សឺត ទុកជាការព្រមាន!
.....
    ព្រឹកព្រលឹម ថ្ងៃរះចាំងចូលមកដល់បន្ទប់ជម្ងឺ លេខ៤៥ ដែលមានរាងកាយស្ដើង គេងលង់លក់យ៉ាងស្កប់ស្កល់ក្រោមទ្រូងហាប់ណែន របស់បុរសមាឌមាំ ខ្នងក្រាស់ខ្មឹក ដណ្ដប់លើប្រាណតូចទាំងមូល។
     «ហឹម..» យ៉ុនហ្គីចាប់ផ្ដើម បើកភ្នែកតិចៗដោយចាំងនឹងពន្លឺថ្ងៃ ខណៈជីមីនកាន់តែត្បុល មករកទ្រូងនាយអោបរិតជាប់ស្អិតនឹងដៃមិនព្រមរបេះ!
រីឯផ្ទៃមុខសរម៉ត់រលោង ខិតមកជិតផ្ទៃមុខយ៉ុនហ្គី កាន់គៀក ល្មមដឹងដល់ដង្ហើមដូចកូនចង្រិត របស់រាងតូច រូបនេះ។
     ជុប៎! បបូរមាត់ក្រាស់ អត់មិនបាន ក៏យកដៃទៅ ងើយចង្ការជីមីនឡើង អោនទៅថើបជញ្ជក់ញីលើបបូរមាត់តូចច្រមិចរបស់ជីមីន សង្កត់ខ្លាំងៗ ដោយការក្នក់ក្នាញ់។
    «ហ្ហា~~» នាយតូច បើកភ្នែកក្រឡោត ច្រានទ្រូងយ៉ុនហ្គីចេញ ដកដង្ហើមញាប់ៗ កំពុងស្លន់ខ្យល់ គេមមាត់ក៏លេចស្នាមស្រគាំភ្លាមៗ ទើបពោលទាំងកំហឹងចង់យំ ឡើងមក :
     «ហ្ហឹក មនុស្សឆ្កួត ម៉េចបានមកថើបមនុស្សកំពុងតែដេក ហឹកៗ មិនសុខចិត្តទេ ខ្ញុំវិសនឹងស្លាប់ដោយសារតែលោកហើយណា៎!!» កែវភ្នែករលីងរលោង ដង្ហក់និយាយ ទាំងខឹងបន្តិចហួសចិត្តបន្តិច ខណៈរាងសង្ហានៅតែញញឹម ដូចជាមានក្ដីសុខដែលបានធ្វើបាបគេដោយការថើបបែបនេះ។
     «ហឹសៗ ក្រោកឡើង ក្រែងអូនចង់ទៅសមុទ្រមែនទេ?» យ៉ុនហ្គីទាញភួយចេញ ច្បូតសក់ដែលបិតបាំងមុខទៅលើបន្តិច ដើម្បីងាយស្រួលក្នុងការសម្លឹងទៅភរិយាតូច។
       «មែនហើយ ទៅឥលូវនេះអ្ហេះ?» គ្រាន់តែលឺថាទៅសមុទ្រភ្លាម ជីមីន រហ័សក្រោកឡើង ឆ្លេឆ្លាចុះពីលើគ្រែពេទ្យយ៉ាងលឿន។ 
       «ឆាប់រៀបចំខ្លួនទៅ ចាំបងទាក់ទងទៅអាហ្វ្រេស៍ យកឈុតមកអោយអូន!»
       «អូខេ!» លឺដូច្នោះ មាឌតូច ប្រញាប់ទាញកន្សែងដែលគេដាក់អោយអ្នកជម្ងឺស្រាប់ រត់ចូលក្នុងបន្ទប់ទឹកវឹង មើលសឹងមិនទាន់។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now