ចំណាយពេលសឹងតែមួយកំណាត់ថ្ងៃ ទើបពួកគេ ជិះអូប័រចេញពីកោះ មកឯឆ្នេរប៊ូសានវិញ។
មាឌតូច ទឹកមុខស្រស់ស្រាយ នៅលើអូប័រ ស្រូបយកក្លិនទឹកខៀវស្រងាត់ខណ:ទឹកសមុទ្រ ខ្ទាតខ្ចាយ សឹងតែសើមអាវសរស្ដើងទាំងមូលឃើញធ្លុះដល់រាងកាយខាងក្នុងយ៉ាងច្បាស់។មកដល់ឆ្នេរ...
ផឹប~ អាវធំរបស់រាងក្រាស់ គ្របដណ្តប់លើកាយតូច ដោយដៃយ៉ុនហ្គី ។បបួលអោយជីមីន ញញឹមងាកមើលនាយភ្លាម÷
«ពួកយើងត្រូវទៅសេអ៊ូលវិញមែនទេ?»
«មែនហើយ! ឬក៏អូនមិនចង់ទៅទេ?» នាយសួរបញ្ជាក់ ក្រែងថាជីមីន មិនចង់ទៅ គេចង់រស់នៅទីនេះ ជាង វិមាន តូហ្វារ៍ស្ទីន!«អត់ទេ ពួកយើងទៅសេអ៊ូលទៅ លោកខកខានការងារច្រើនហើយ ដោយសារខ្ញុំ!»
«បងអាចវេចការងារមកធ្វើទីនេះក៏បាន កុំបារម្ភអី!» យ៉ុនហ្គី ដើរបណ្ដើរ អោបចង្កេះរាងតូចបណ្ដើរ សម្ដៅទៅរកឡាន ចត នៅខាងមុខនេះបន្តិច។«ជាប្រធាន ក្រុមហ៊ុនបានយ៉ាងម៉េចនាក?»
«នៅមួយថ្ងៃទៀតច៎ុះ!»
«មីន យ៉ុនហ្គី ???» និយាយមិនស្ដាប់ ហេតុអីក្បាលរឹងយ៉ាងនេះ។ កាយតូច ចងចិញ្ចើមឡើងខ្ពស់ ក្ដិចដើមដៃរាងក្រាស់ខ្លាំងៗ តែធៀបមិនបាននឹងស្រមោចខាំផង កាន់តែគួរអោយខ្នាញ់ ទៀតនោះនាយនៅមានអារម្មណ៍សើចថែមទៀត។មកដល់វីឡាបុរាណប្រណិត នាយតូច ឈានជើងចុះពីលើឡាន ដើរតាំងៗ ចូលទៅក្នុងផ្ទះ ដោយនៅខឹង នឹងយ៉ុនហ្គី ញ៉ោះគេតាំងពីលើឡានមកតាមផ្លូវឥតឈប់។
«អក៎..អូយ~ » ដើរសុខៗ អាល្អិតស្កុបទ្រឹង យកដៃខ្ទប់ទ្រូង បេះដូងប្រែជាចុកឆ្អល់ណែនខ្លាំង ស្ទើរតែមិនអាចដកដង្ហើមនិងឈានជើងដើរបន្តទៀតបាន.«អូនកើតអី?» នាយសង្ហា ស្ទុះចូលមកគ្រៀករាងតូចខ្លាចគេដួល មុនចម្រិតសួរដោយក្ដីបារម្ភ. អស់សន្ទុះជីមីនក៏ក្រវីក្បាលមកវិញ បញ្ជាក់ថាគេលែងអីហើយ។
«ខ្ញុំមិនអីទេ!» គេនិយាយសើរៗ តែមិនដឹងទេថា យ៉ុនហ្គីរក្សាទឹកមុខស្រពោនអន់ចិត្តនឹងខ្លួននោះយ៉ាងណា។«ហ្អឹម..មិនអីល្អហើយ» នាយព្រលែងកាយតូចចេញ រួចក៏ដើរហួសឡើងទៅជាន់ខាងលើបាត់ស្រមោល។ ដោយរាងតូចតាមមើល ទាំងមិនអស់ចិត្ដ ម្ដេចសុខៗក៏មកព្រងើយហីៗដាក់គេបែបនេះ?ដូចជាមិនយល់សោះ។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Romantizmគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN