ភាគទី24 : លាក់បាំងបងធ្វើអី?ឬមួយក៏អូន ចង់ឃើញបងក្អួតឈាមស្លាប់ ទើបអូនព្រមប្រាប់?

638 69 2
                                    

     ពេលវេលាថ្ងៃត្រង់បន្តិច ជីមីន តុបតែងខ្លួនតាមទម្លាប់ ដោយឡែកតែថ្ងៃនេះ គេបែរជាចង់ធ្វើម្ហូបយកទៅអោយរាងក្រាស់ដល់ក្រុមហ៊ុន ផ្ទាល់តែម្ដង.
     «គួរតែដាក់ រូបរាងបេះដូងបែបនេះ ដើម្បីឲ្យអ្នកញុាំ ត្រជាក់ចិត្ត ខិខិ» ញញឹមញញែមពេញមួយព្រឹក គេគិតខុសដែលចង់អោយយ៉ុនហ្គីឃ្លាតឆ្ងាយពីគេ ដើម្បីកុំអោយនាយកាន់តែពិបាកពេលដែលគេទៅបាត់ ពួកគេគួរតែចំណាយពេលដែលនៅសល់កសាងអនុស្សាវរីយ៍ជាមួយគ្នាអោយបានច្រើន  តាមដែលអាចធ្វើទៅបាន។

[MIN GROUP] នៅក្នុងបន្ទប់ការិយាល័យ ពោរពេញដោយភាពស្ងប់ស្ងាត់ ខណៈបុរសមាឌធំក្រអាញ អង្គុយមុខឯកសារ គរលើគ្នា តែក្នុងដៃបែរជាកាន់ទូរស័ព្ទមើលពី សកម្មភាព របស់រាងតូចនៅក្នុងផ្ទះបាយទៅវិញ។
    «ហ្អឹសបើអូនមករកបង បងនឹងបដិសេធនូវអ្វីដែលអូនចង់បានមិនខាន» នាយញញឹម សម្លឹងមើលអាល្អិត ចេញពីកាំម៉េរ៉ាសុវត្ថិភាពភ្ជាប់ជាមួយទូរស័ព្ទ ជារៀងរាល់ថ្ងៃ.

     តុកតុក
     «លោកប្រធាន!»
     «ចូលមក!» រាងសង្ហា បិតទូរស័ព្ទ ទើបប្រាប់អោយអ្នកខាងក្រៅចូលមក។
     «នេះចាស៎លោកប្រធាន ជាទិន្នន័យប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំនេះ!!» នាងលេខា គើមៗ ហុចឯកសារ មួយច្បាប់មកអោយនាយក្រាស់ដ្បិត ទឹកមុខកំណាចរបស់លោកប្រធានម្នាក់នេះ នាងតែងតែឃើញជាប្រចាំស្រាប់ទៅហើយ ថ្ងៃខ្លះល្អក៏រួចខ្លួន បើថ្ងៃខ្លះមិនល្អវិញ នាងនិង
ហ្វ្រេស៍ គឺថាស្ពឹកមុខតែម្ដង មិនដឹងជាអារម្មណ៍ក្ដៅក្រហាយមកពីណាទេ។
     «ហ្អឹម!ទៅវិញច៎ុះ»
     «ចាស៎»ធូរទ្រូងស្ងាក ប្រញាប់ត្របាញ់ជើងចេញពីការិយាល័យនេះ យ៉ាងលឿន។

    ៣០នាទីក្រោយ...
    ជីមីន ចុះពីលើឡាន ដែលមានពូអ្នកបើកឡានជូនមក ក្នុងដៃកាន់ប្រអប់បាយ ពណ៌ពងមាន់ ជាប់ មុននឹងឈានជំហានចូលទៅខាងក្នុង!
     ឡើងមកដល់ជាន់ខាងលើ ជាជាន់ដែលមានតែការិយាល័យ អគ្គនាយក តែមួយគត់ ។

    ក្រា...ក~ ដៃតូច បើកទ្វារសន្សឹមៗ ឃើញថា រាងក្រាស់កំពុងពិនិត្យឯកសារធម្មតា មិនបានចាប់អារម្មណ៍ពីមាឌតូច កំពុងចូលមកទេ។
  
     «អ្នក...???» នាយហាក់តម្លើងសម្លេង ប៉ុន្តែ ក្រោយពីបានឃើញជារាងតូច ទើប បង្អាក់មកវិញ។
      «អូនមកធ្វើអី?» រាងសង្ហា ជំនួសដោយពាក្យចោទសួរ ទៅជីមីន ដែលរកកលទឹកភ្នែក ព្រោះតែ សម្លេងរឹងៗមិនទន់ភ្លន់របស់យ៉ុនហ្គី កំពុងតែធ្វើអោយខ្លួនអន់ចិត្តភ្លាមៗ។

      «អូន. អូនយកអាហារថ្ងៃត្រង់មកអោយបង!» គ្រលាស់អណ្តាតមិនចង់ចេញ ប្រញាប់ដាក់ប្រអប់បាយទៅលើតុធ្វើការរបស់រាងក្រាស់ ទើបបន្តសម្ដី ÷
       «បើបងរវល់ អូនទៅវិញហើយ» ពាក្យពេចន៍ ខ្សាវៗ ចេញពីបបូរមាត់ស្ដើង ។ ប្រាណតូចបង្វែរខ្លួន ប្រុងនឹងត្រលប់ទៅវិញ.

      ផឹប!! មួយរំពេច ដៃមាំ ទាញដៃតូច ទម្លាក់ខ្លួនប្រាណជីមីន មកអង្គុយលើភ្លៅរបស់នាយទាំងស្រុង!
     «អ្ហឹក!បង?»
      អ៊ុប!! យ៉ុនហ្គីអោនមុខទៅថើប បបូរមាត់តូចៗរបស់រាងតូចជាប់ ហាក់មិនចាំអោយ មីន បន្លឺសម្លេងខ្សឹកខ្សួលទាន់ឡើយ។

      «រាងកាយអូនស្រាលខ្លាំងណាស់ មិនញុាំបាយទេឬ?» នាយរៀងចម្លែកចិត្ត ទាំងចង្កេះ ត្រគៀក កាយទាំងមូលរបស់ប្រពន្ធ ដូចជា ស្គមជាងមុន រីឯមុខមាត់ក៏ស្លេកស្លាំងជាងរាល់ដងផងដែរ។
      «គឺអូន...អូនញុាំមិនសូវបាន» កែវភ្នែកមិនហ៊ានសម្លឹងចំ ដៃតូចខ្ញាំជាយអាវ ស្វាមី កាន់តែណែន ។
       «មិនពិត!!!!»

       «បង?» នាយតូចភ្ញាក់ព្រឺត ស្រឡាំងកាំង ខណៈទទួលបានសម្លេងតម្លើងតូចធំ របស់យ៉ុនហ្គី មុននេះ។
      «ហុឺយ!!!!!» នាយងាកមុខចេញ តប់ប្រមល់ក្នុងចិត្ត នាយមិនអាច និយាយអ្វីបានក្រៅពី បិតភ្នែកជឿតាមពាក្យលាក់បាំង របស់ជីមីន គ្មានលោះមួយថ្ងៃ។
      «បងកើតអី?» គេសួរទាំងបេះដូងកំពុង លោតញាប់ស្ទើរផ្ទុះចេញមកក្រៅ រង់ចាំស្ដាប់ចម្លើយតប របស់រាងក្រាស់វិញ ដោយក្ដីព្រួយ តិចតួច÷

      «លាក់បាំងបងធ្វើអី?ឬមួយក៏អូន ចង់ឃើញបងក្អួតឈាមស្លាប់ ទើបអូនព្រមប្រាប់?» សម្ដីម៉ាត់ៗ របស់យ៉ុនហ្គី ពិតជាបាន ធ្វើឲ្យជីមីន ភាំងស្មារតី ជាពន់ពេក គេមិននឹកស្មានថា នាយដឹងពីរឿងរបស់គេនោះឡើយ..
      «បង..បងដឹងរឿងនេះអ្ហេះ?» នាយតូចសួរបញ្ជាក់ ដ្បិតសង្ស័យនៅក្នុងចិត្តកាន់តែខ្លាំង

       «ចុះបើបងប្រាប់ថាមែន? អូននឹងធ្វើដូចម្តេច? ព្រងើយដាក់បង? ឬធ្វើគ្រប់វិធី ដើម្បីចេញឆ្ងាយពីបងម្ដងទៀត?» ពិតណាស់ មូលហេតុដែលនាយតែងតែគេចមុខជីមីន គឺដើម្បីកុំអោយរាងតូច ចេះតែចង់ចេញឆ្ងាយពីនាយ ដូច្នេះមានតែការ គេចមុខ គ្នា ប៉ុណ្ណោះ ទើបជីមីន ព្រមនៅក្បែរនាយ ។
      «អូន...អូនគ្រាន់តែ...ហ្អឹក..» គេទឹកភ្នែករលីងរលោង និយាយមិនចេញ សម្លឹងទៅភ្នែកក្រហម ផ្ទៃមុខមាំ របស់យ៉ុនហ្គី..
      «បងមិនចង់បានបែបនេះទេ ទោះបីជាដឹងហើយ វាឈឺចាប់ ពិបាកក្នុងចិត្ត តែបងនៅតែចង់ប្រើពេលវេលាដែលនៅសល់ នៅជាមួយអូន អោយបានល្អបំផុត...» 
      «អ្ហឹកៗ អូនសុំទោស អូនពិតជាមិនដឹងពិតមែន ហ្អឹក»  ដៃតូចក្រសោបអោប អ្នកម្ខាងទៀតយ៉ាងណែន ព្រោះរំភើបចិត្ត ពេកក្រៃ!

   TO BE CONTINUED





 

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now