@ក្រុមហ៊ុនដឹកជញ្ចូនមួយកន្លែង
ប្រាវ!!
របស់របរធ្លាក់មក ទាំងដុំ ខណៈរាងតូចច្រលឹងមួយរូប ប្រញាប់ប្រញាល់ ប្រមូលឡើងមកវិញទាំងស្លន់ស្លោ ទើប តែទទួលបានការងារថ្មីផង ឥលូវធ្វើអោយរបស់គេខូចខាតទៀត មិនដឹងថាយ៉ាងមិចយ៉ាងម៉ាទេ!!«ខ្ទិច...ខ្ទិចគ្មានសល់ទេ! ឯងមកធ្វើការ ឬមកបំផ្លាញ់អោយប្រាកដទៅហាស៎ ផាក ជីមីន??» មេកាស្រី ស្រដីខ្លាំងៗ ព្រោះតែក្រពុលមុខមិនតិចនោះទេ ថាហើយ មនុស្សប្រុសរាងស្គមៗ មានស្បែកដណ្ដប់ឆ្អឹងដូចជាក្មេងស្រី ម្នាក់នេះ មកធ្វើការអ្វីកើតទៅ?
«សុំទោសៗ ខ្ញុំមិនប្រយ័ត្ន មេកាកុំដេញ ខ្ញុំចេញអីណា..»អាល្អិតមុខស្រី រហ័សអោនសុំទោសយ៉ាងញាប់មាត់ ពោលអង្វរ ព្រោះសល់តែមួយកន្លែងនេះ ទៀតនោះទេ មិនចឹង គេអត់ការងារធ្វើ រកអង្ករច្រកឆ្នាំងគ្មានមិនខាន។
«ណ្ហើយ អោយលឿនៗទៅ»
«បាទ អរគុណមេកា»
ម៉ូតូ អាគុយ កំពុងតែបោលឆ្ពោះទៅមុខ ដោយមានរាងតូច ដៃជើងល្អិតៗ កំពុងតែដឹកអីវ៉ាន់ទៅអោយគេទាំងអារម្មណ៍ ស្រស់ស្រាយ!ផាក ជីមីន វ័យ23 ឆ្នាំ រៀបចប់បានត្រឹមថ្នាក់ទី12 ព្រោះគ្មានលទ្ធភាពរៀនបន្ត ។ ការងារ គេអាច ធ្វើបានគ្រប់យ៉ាង អោយតែបានលុយ កុំអោយតែវាខុសច្បាប់ទៅបានហើយ សព្វថ្ងៃមានប្អូនស្រីម្នាក់ កំពុងរៀន១២ ត្រៀមប្រលងចូល សកលវិទ្យាល័យ ដូច្នេះទើបរាងតូចរូបនេះ ប្រឹងប្រែងរកលុយ គ្រប់ច្រកល្ហក ដើម្បីអនាគតប្អូនស្រីរបស់ខ្លួន មិនអោយមកលំបាក ដូចជាគេនោះឡើយ ។
ក្រឺង៚ក្រឺង
«អីវ៉ាន់ របស់អ្នកស្រី បានមកដល់ហើយ» មាឌតូច លើកកេះមកដាក់ពីមុខផ្ទះ អតិថិជន ទាំងស្នាមញញឹម ពោរពេញដោយការ ខិតខំប្រឹងប្រែងធ្វើការ ។«ណេះប្អូន លុយធីប» ស្រីវ័យចំណាស់ ហុចក្រដាសប្រាក់១០រៀល អោយមកកាន់ អ្នកដឹកជញ្ជូនវ័យក្មេង!បបួលអោយជីមីន ញញឹមខ្ទឹប រហ័សទទួលយកយ៉ាងលឿន!
«បាទ អរគុណ» នេះបើគេមិនយក មានតែឆ្កួតសុទ្ធ!!!ចេញមកដល់ខាងក្រៅក៏ប្រទះ និង លោកយាយចំំណាស់ ម្នាក់ អង្គុយក្បែរម៉ូតូអាគុយរបស់ គេ ទំនងជា កំពុងលក់ផ្កា ។
«អាចៅ ត្រូវការទិញផ្កាទេ?» យាយ ចាស់ សួរមកកាន់ក្មេងតូច ដែលអេះអុញ មិនហ៊ានចំណាយលុយទៅលើផ្កាឥតប្រយោជន៍ ចិត្តមួយក៏ចង់ ទិញ ព្រោះតែថ្ងៃនេះជាថ្ងៃពិសេស របស់ខ្លួនគេផង ។
«អត់ អត់ទេយាយ អត់មានលុយផង អោយទិញ យ៉ាងម៉េច?» ញញឹមស្ងេញតិចៗ បម្រុងនឹង ឡើងម៉ូតូត្រលប់ទៅវិញ!
«ក្រែង ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ឯងមែនទេ?ឆាប់យកទៅ..» សម្លេងប្រហើរ ទាក់ចិត្ត ជីមីន អោយឈប់មកវិញ ងាកទៅកាន់យាយ ចាស់នោះម្ដងទៀត តែថា ក៏បាត់ស្រមោលគាត់អោយឈឹង! សល់តែផ្កាមួយបាច់ ដាក់នៅលើម៉ូតូរបស់គេ។
មិនបានគិតច្រើន នាយតូច ក៏ជិះ ម៉ូតូត្រលប់មកផ្ទះវិញ ប្រញាប់មកធ្វើម្ហូបចាំ ប្អូនស្រីដែលចេញពីរៀនគួរនៅយប់បន្តិច!
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Romantizmគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN