ភាគទី១៤ : នេះជាហេតុផលដែលគេស្អប់ម្ចាស់រាងកាយ

774 94 2
                                    

   «គាំងអណ្ដាតហើយហ្ហេស៎ ប្រពន្ធសម្លាញ់?» នាយញញឹមឌឺ ខណៈ រាងតូច ហេតុតែខឹងចិត្តពេក ទើបកញ្ច្រោលងើបចេញពីទ្រូងយ៉ុនហ្គីភ្លាម!
   «សង្ស័យតែខ្មោចចូលទេ មនុស្សនេះ!» មាត់រអ៊ូររងូវៗ សម្លក់សម្លឹងរាងក្រាស់ អស់មួយសន្ទុះ រួចដើរវឹង ងរខ្មឺត ចូលបន្ទប់ទឹកបាត់ ទុកអោយនាយសង្ហា តាមសម្លឹងឥតដាក់ក្រសែរភ្នែក÷
   «ហឹស៎» ហាក់អស់សំណើច នឹងអាកប្បកិរិយា ក្រទេរក្រទឺតរបស់ ក្មេងខ្លះ។មួយសន្ទុះ រាងកាយមាំ ក្រោកឡើង ដោយមានត្រឹមខោសាច់ក្រណាត់ ត្រឹមចង្គង់ពណ៌សរ បង្ហាញល្វែងលើចោលទាំងអស់!ទើបនឹងទម្លាក់ជើងបោះជំហានសន្សឹមទៅរកបន្ទប់ទឹកតាមក្រោយ!
   ក្រា.ក!
  ទ្វារបានរបើកឡើង បង្ហាញអោយយើងឃើញរាងតូចស្រលូនកំពុងតែងូតទឹកផ្កាឈូកដោយក្ដីសប្បាយរីករាយ ប៉ុន្តែ ភ្លាមៗ គេក៏ងាកមក រួមសម្រែកដ៏ខ្លាំងក្លា÷
  «អ្ហាយ!!!! អាមនុស្សឆ្កួត អារោគចិត្ត!!» អាល្អិត រហ័សយកដៃទាំងសងខាងបិតបាំងរាងកាយ តែគួរអោយសោកស្តាយ វាក៏នៅតែននោលគោកចំពោះមុខយ៉ុនហ្គីដដែលហ្នឹង.
    «រាងកាយឯងមួយផ្នែកណាមួយ ដែលយើងមិនធ្លាប់ឃើញមិនធ្លាប់ប៉ះ? ចេះកំណាញ់ទៅកើត!»
    «ល..លោកធ្វើអី?» កាន់តែស្លន់ស្លោ ពេលឃើញប្រុសម្នាក់នេះ សម្រាតកាយននោលគោក បំណងចូលមកងូតទឹកជាមួយគេ!??
    «ក៏ងូតទឹកហ្នឹងហើយ?!!» និយាយរួច ក៏ដើរចូលទៅងូតក្រោមតំណក់ទឹកផ្កាឈូកចំពោះមុខរាងតូច ដោយឡែកជីមីន មុខក្រហម ងាកមុខចេញ ទើបស្រដីឡើង÷
    «ចាំខ្ញុំងូតរួចសិន មិនបានទេហេស៎?»
    «មិនបាន! ប្រញាប់» នាយសង្ហា ញោចចុងមាត់ ធ្វើតាមទំនើងចិត្ត ដោយមិនខ្វល់ពីអាល្អិតដែលខ្មាស់ស្ទើរជ្រែកអាកាស ទៅហើយ។
    «ឥតកេរ្តិ៍ខ្មាស់!» មុខដូចផ្លែប៉េស ជ្រប់មុខនឹងជញ្ជាំង មិនហ៊ានងាកមើលអ្នកម្ខាងទៀតដែលកំពុងងូតទឹករួមជាមួយខ្លួនឡើយ។
_____
  បន្ទាប់ពីងូតទឹករួចរាល់ រាងសង្ហា ស្ថិតក្នុងអាវសមីដៃវែងពណ៍ខ្មៅ មួលលាត់ដៃអាវឡើងបង្ហាញដើមដៃក្រាស់សរសៃរវៀម ច្រត់ចូលហោប៉ៅបោះជំហ៊ាន ចុះមកជាន់ខាងក្រោម ទាំងទឹកមុខស្រស់បស់ជាងរាល់ដង សាងជាការប្លែកចិត្តដល់អ្នកក្រោមបង្គាប់ជាខ្លាំង!!?មានតែហ្វ្រេស៍នឹងសៃហ្វុងប៉ុណ្ណោះដែលមិនចម្លែកនៅក្នុងចិត្ដ។
    «ចៅហ្វាយ! ថ្ងៃនេះ ចង់ទៅណាដែរបាទ?»
    «ទៅ មើលដីនៅប៊ូសានមុនទៅ!» និយាយរួច ក៏ដើរទៅអង្គុយនៅតុអាហារបាត់បបួលអោយអ្នកបម្រើម្នាក់ៗរូតរះស្វះស្វែង លើកអាហារ មកយ៉ាងលឿន អោយបានទាន់ចិត្ដ ព្រោះថាលោកម្ចាស់គេនាក អារម្មណ៍មិនទៀង ម្ដងល្អម្ដងអាក្រក់ ថ្ងៃនេះឃើញនាយញញឹម រាប់ទុកថាសំណាងភ្នែកហើយ។
    «ទាំងអស់គ្នា ថ្ងៃនេះទៅសម្រាក
ដើរលេងពីរបីថ្ងៃច៎ុះ មិនចាំបាច់មកធ្វើការងារនៅផ្ទះធំទេ ថ្លៃចំណាយចាំមកយកពីខ្ញុំ!» រាងក្រាស់ ស្រដីបន្លឺឡើង ព្រោះតែបន្តិចទៀតនាយនឹងត្រូវទៅប៊ូសានពីរថ្ងៃ ដូច្នេះក៏គ្មានអ្នកណានៅទីនេះដែរ!
    «ច..ចុះខ្ញុំនោះចៅហ្វាយ?» ហ្វ្រេស៍ ដើរតាំងៗមកសួរយ៉ុនហ្គី ខណៈអ្នកបម្រើគ្រប់គ្នា សុទ្ធតែបានដើរលេង ញញឹមមិនមាត់មិនជិត ចុះគេវិញ? មានសំណាងហ្នឹងគេដែរទេ?
   «ឯងតាមយើងទៅប៊ូសាន!មានបញ្ហាអីអ្ហេះ?»
   «ចៅហ្វាយដាច់ចិត្ដធ្វើបែបហ្នឹងដាក់អាហ្វ្រេស៍ដែរមែន..មិនយុត្តិធម៌ទេ គេគ្រប់គ្នា សុទ្ធតែបានដើរលេង ចុះអា
ហ្វ្រេស៍ហ៎?» នាយកំលោះទឹកមុខ ចង់យំបន្តិចអីបន្តិច មានការកើតទុក្ខមិនសុខចិត្ត ជាខ្លាំង។
    «យើងនិយាយសម្ដៅទៅការងារអ្នកបម្រើគ្រប់គ្នា យ៉ាងម៉េចឬក៏ឯងចង់ធ្វើជាអ្នកបម្រើយើងដែរ?ក៏ល្អ យើងលឺថាមីងវិ រអ៊ូរចង់បានអ្នកបើកឡានជូនគាត់ទៅផ្សារផង ឯងចាប់អារម្មណ៍ការងារ នេះហ្ហេស?» យ៉ុនហ្គីបែរមកសម្លក់អ្នកជាកូនចៅ មើលតែមុខពិឃាតរបស់នាយ ក៏ធ្វើអោយកម្លោះហ្វ្រេស៍
ព្រឺសម្បុរមិនតិចទេ ទើបតបទាំងដៃអេះកញ្ចឹងករ÷
   «ហេសហេ..មានណា..ខ្ញុំនិយាយលេងទេ ចៅហ្វាយប្រញាប់តែខឹង!» ទឹកមុខមិនសម រហ័សដាក់ឈានជើងថយក្រោយ ដាក់មេប្រូចទៅបាត់!!!
   «សៃហ្វុង នាងឆាប់ទៅមើលម្ចាស់តូចនាងមើល ប្រាប់គេថា យើងចាំញុាំអាហារពេលព្រឹក!» ចម្លែកកាន់តែចម្លែកទៀតហើយ រាល់ដង នាយមិនដែលសូម្បីតែចង់អង្គុយរួមតុជាមួយណូវ៉ាអែលផង?!
   «ចាស៎!» សៃហ្វុង មិនបង្អង់យូរ រហ័សឡើងទៅជាន់ខាងលើ ដើម្បីហៅរាងតូចភ្លាម។
  ......
មកដល់ខាងមុខបន្ទប់
នាងលើកដៃគោះទ្វារតិចៗ បបូរមាត់ស្រែកហៅសព្វនាម ម្ចាស់តូច ពេញមាត់។ ស្របនឹងមាឌតូច ក៏កំពុងរួចរាល់ ទើបដើរមកបើកទ្វារល្មម!
   «បងសៃហ្វុង?» នាយតូច ហៅនាងដោយការឆ្ងល់ ក៏ដឹងថានាងអាយុបងខ្លួន ទើបហៅនាង បង តែម្ដងទៅ។
   «គឺ..លោកម្ចាស់រង់ចាំម្ចាស់តូចនៅខាងក្រោម»
   «គេចាំខ្ញុំធ្វើអី?» រាងតូចចងចិញ្ចើម សួរត្បកមកវិញ។
   «លោកម្ចាស់ប្រាប់ថារង់ចាំញុាំអាហារពេលព្រឹកជាមួយម្ចាស់តូច» នាងឆ្លើយទៅតាមអ្វីដែលយ៉ុនហ្គីបានប្រាប់មក!
  «មានអញ្ចឹងទៀត??» កាន់តែហួសចិត្តមែនហើយ តើប្រុសម្នាក់នេះចង់ធ្វើអ្វីអោយប្រាកដ ម្ដងប្រាប់ថាស្អប់ កប់ឆ្អឹង ម្ដងក៏ប្រាប់ថា ចាប់ផ្តើមស្រលាញ់ ឥលូវលេងសុទ្ធតែចាំញុាំអាហារពេលព្រឹកជាមួយគ្នាទៀត ចង់ក្អួត!!
   «ទៅប្រាប់គេវិញទៅថា ខ្ញុំមិនឃ្លានទេ»
   «ខ្ញុំថា..ម្ចាស់តូច កុំធ្វើបែបនេះអី ព្រោះមិនងាយទេ ដែលលោកម្ចាស់គាត់អារម្មណ៍ល្អយ៉ាងនេះ ចាប់តាំងពីប៉ារបស់គាត់រត់ចោលមក គាត់មិនដែលធ្វើរឿងបែបនេះដាក់អ្នកណាម្ដងណាឡើយ…»
   «ប៉ារបស់គេ? រត់ចោល មានន័យថាមិច?» គ្រាន់តែលឺនាងនិយាយពាក់ព័ន្ធនឹងគ្រួសារយ៉ុនហ្គីភ្លាម អាល្អិតហាក់ចាប់អារម្មណ៍តែម្ដង។
   «ខ្ញុំក៏មិនច្បាស់ដែរ គ្រាន់តែបានលឺពីមីងវិ ថា ប៉ារបស់លោកម្ចាស់សុខចិត្ដបោះបង់ចោលគ្រួសារ ទៅតាមមនុស្សប្រុសម្នាក់ ដែលជា.....» ដល់ចំណុចនេះ នាង កាន់តែស្ទាក់ស្ទើ មិនហ៊ាននិយាយតរ តែមិនដូច្នោះ ជីមីន នៅតែខំប្រឹងចាំស្ដាប់ ដដែល!
    «ជាអ្នកណា??»
    «គឺ...គឺ ប៉ារបស់ម្ចាស់តូច នោះអី ប្រហែលជាម្ចាស់តូចមិនបានដឹងទេ ព្រោះពេលនោះ មីងវិថា ម្ចាស់តូច នៅតូចខ្លាំងណាស់ ហើយក៏លឺមកម្ចាស់តូចទន់ខ្សោយ ពុំអាចដូចមនុស្សប្រុសដទៃ
បានដោយសារតែមានហ្សែនរបស់ លោក ណូវ៉ាអែល..ល..លោកម្ចាស់???»និយាយមិនទាន់ចប់ស្រួលបួលផង សៃហ្វុងក៏ញ័រមាត់ តតាត់ ក្រោយបែរក្រោយឃើញកែវភ្នែកក្រហមឆ្អៅដូចជាមានកំហឹងរបស់យ៉ុនហ្គីសម្លឹងមកមិនព្រិច!! មីងវិ ក៏ធ្លាប់ប្រាប់ដែលថាកុំរំលឹករឿងនេះអោយរាងក្រាស់លឺ តែខួរក្បាលនេះមិនចាំសោះ។
   «ថ្ងៃក្រោយ គួរតែប្រុងប្រយ័ត្នមាត់របស់នាងបន្តិច បើចង់មានវាសនា អាចដកដង្ហើម រួមខ្យល់ជាមួយយើង!!!លើក នេះគ្រាន់តែជាការព្រមានប៉ុណ្ណោះ និងមិនមានលើកក្រោយទេ» សម្ដីមួយៗ ច្បាស់ៗ ដាស់នាងសៃហ្វុង អោយខ្លាចញ័រខ្លួនទទ្រើក រហ័ស ឈានថយក្រោយអោនមុខសឹងដល់បាតការ៉ូ។
  (នេះ ជាហេតុផលដែលធ្វើឲ្យគេស្អប់ម្ចាស់រាងកាយយ៉ាងនេះ?)ជីមីន សញ្ចឹងគិត ទាំងសោកសៅលួចអាណិតយ៉ុនហ្គីខ្លះដែរ!!
   «អេ៎..លោក អូសខ្ញុំទៅណា??» មាឌតូចភ្ញាក់ព្រឺត ខណៈយ៉ុនហ្គីស្រាប់តែចូលមកទាញដៃគេ អោយដើរទៅតាមនាយ។

  TO BE CONTINUED.
  _____
  អានហើយVote ផងណា ដើម្បីមានកម្លាំងចិត្តផុសក្នុងapp បន្ត😅



បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now