ភាគទី១១ : ហួងហែង

797 72 3
                                    

 @វេលាយប់   រាងតូចស្ដើង គ្រងឈុត ពណ៌សរ អមដំណើរជាមួយរាងខ្ពស់ក្រអាញ មុខមាំ ស្មើរធេង ដូចជាម៉ែចែកទ្រព្យមិនស្មើរ! សុីជាមួយកូនចៅជំនិតដើរពីក្រោយដោយ ទឹកមុខ ពិបាកបរិយាយ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

@វេលាយប់
  រាងតូចស្ដើង គ្រងឈុត ពណ៌សរ អមដំណើរជាមួយរាងខ្ពស់ក្រអាញ មុខមាំ ស្មើរធេង ដូចជាម៉ែចែកទ្រព្យមិនស្មើរ! សុីជាមួយកូនចៅជំនិតដើរពីក្រោយដោយ ទឹកមុខ ពិបាកបរិយាយ។

   «លោកតូហ្វារ៍ស្ទីន!» ប្រធានាធិបតីវ័យចំណាស់ ញញឹមពព្រាយ ដោយហេតុជាថ្ងៃពិសេសរបស់កូនប្រុសបណ្ដូលចិត្ត មិចនឹងអាចអត់វត្តមាន មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន បានទៅ?

   «អបអរសាទរផង លោកប្រធានាធិបតីសាងឆូល៍» រាងក្រាស់ញញឹមគេមមាត់ ព្រមទាំងធ្វើការចាប់ដៃជាការគួសមជាមួយនាយចំណាស់។
   «នេះជា...» គាត់ងាកមើលទៅជីមីន ដែលឈរ ពួនក្រោយខ្នងមាំនោះទាំងចម្លែកចិត្ដ!

   «ភរិយារបស់ខ្ញុំ ជីមីន ណូវ៉ាអែល» អាល្អិត ញញឹមថើរៗ ដាក់ខ្លួន បង្ហាញសម្រស់ល្អគន់ អោយប្រុសៗក្នុងកម្មវិធីតាមងាកមើលសឹងភ្លឹកភ្លាំង បបួលអោយរាងសង្ហា សម្លក់ទៅវិញទាំងមិនពេញចិត្ដ ។
   «អូហ៍ សូមអញ្ជើញចូលខាងក្នុង..»
    កម្លោះតូច ដើរត្រុកៗតាមក្រោយមាឌមាំ ភ្នែករេរា ក្រឡេកក្រឡាប់ចុះឡើង ភ្លាមនោះក៏ជ្រុល ទៅបុកនឹងខ្នងក្រាស់ ដែលឈប់ទ្រឹងមុននេះ។

   អឹប!
  រកតែស្ដីថា មិនបាន ចង្កេះតូចត្រូវបានដៃមាំទាញផ្អឹបក្រសោបជាប់ បញ្ជាក់ជាកម្មសិទ្ធិ ធ្វើឲ្យបុរសៗដែលឈ្ងក់សម្លឹងរាងតូចពោរពេញដោយភ្លើងប្រាថ្នា ក៏រហ័សបែរមុខចេញភ្លាមៗបន្ទាប់ពីទទួលបានខ្សែភ្នែកគម្រាមរបស់យ៉ុនហ្គី។
   «កុំសម្លឹងពួកវា មើលតែមុខយើងម្នាក់បានហើយ» សម្ដីហាក់គ្រោតគ្រាត តែពោរពេញដោយក្ដីហួងហែង អត់នឹងធ្វើអោយជីមីន ហួសចិត្តពុំបាន ឆ្លៀតលូកដៃក្ដិចខ្នងក្រាស់តិចៗ ដោយសារតែដៃរបស់នាយអោបរឹតចង្កេះខ្លួនខ្លាំងពេកហើយ។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)Where stories live. Discover now