យ៉ុនហ្គី មិនបង្អង់យូរក៏ប្រញាប់ដើរញាប់ជើងតាមរកជីមីន ទាំងអារម្មណ៍មិននឹងនរនៅក្នុងខ្លួន កាន់តែព្រួយបារម្ភ ធ្វើឲ្យនាយកាន់តែជ្រួលច្របល់។ មនុស្សច្រើនយ៉ាងនេះ តើគេវង្វេងទៅណា?
«ផាក ជីមីន»
«លោកជាអ្នកណា?»
«សុំទោសផង ខ្ញុំច្រឡំមនុស្សទេ»
នាយក្រាស់ បោះដំណើរទៅមុខ ងាករកមនុស្សដែលខ្លួនកំពុងរក ដោយឡែកពេលនេះមិនដឹងថាបាត់ស្រមោលទៅដល់ណាឡើយ។
ដើរមកដល់ជិតមាត់ទន្លេ ក៏ឃើញ មនុស្សម្នា ផ្ដុំគ្នាផ្អើលឈូឈរ ចោមរោមមើលអ្វីមួយ គួរអោយសង្ស័យ ធ្វើយ៉ុនហ្គី ចាប់ផ្តើមនឹកឃើញដល់ ជីមីន ភ្លាមតែម្ដង!!
«ស..សុំជៀសផ្លូវបន្តិច..»
មាឌក្រាស់ ប្រញាប់ញែកផ្លូវចូលទៅមើលអោយកាន់តែជាក់ច្បាស់នឹងភ្នែក ក៏ពុំប្រាកដដូចការសង្ស័យរបស់គេឡើយ!រាងសង្ហាដកដង្ហើមចោលមួយខ្សាក មិនឃើញជីមីន ទើបនាយប្រជ្រៀតចេញមកវិញ ស្រាប់តែបានឃើញជីមីន
ឈរ នៅម្ខាងទៀតនៃផ្លូវ បំណងចង់រត់មករកនាយច្បាស់ណាស់។
«យ៉ុនហ្គី!» នាយតូច ញញឹមដោយការសប្បាយចិត្ត មុននេះស្មានតែរង្វេងគ្នា បាត់ហើយទេតើ! ហៅរួច គេក៏រត់ ឆ្លងផ្លូវទៅរករាងក្រាស់ យ៉ាងលឿន!មិនមើលមុខក្រោយទាល់តែសោះ..
«ប្រយ័ត្ន!!!!»
ដឹប~ប្រូស!
ប្រាណតូច ដួលផ្កាប់មុខច្រមិលទៅលើទ្រូងមាំ ដោយសារតែមុននេះ ចេះសំណាងដែលយ៉ុនហ្គី ទាញដៃគេចេញពីមុខម៉ូតូទាន់..កុំអីមិនដឹងថាត្រូវដេរប៉ុន្មានថ្នេរទេ!
«សស្លាក់សស្លើត!» មាត់និយាយ រអ៊ូរ តែភ្នែកខំមើល ចង់ដឹងថារាងតូចមានត្រូវរបួសឬអត់?
«អឹក៎..អូយ៎» ដៃតូច ប្រឹងច្រត់លើទ្រូងយ៉ុនហ្គី ដើម្បីក្រោកឡើង ទាំងទឹកមុខហាក់ដូចឈឺ មានរបួសត្រង់ផ្នែកណាមួយ ធ្វើឲ្យរាងក្រាស់ប្រញាប់លើកអាល្អិតចេញពីនាយ រួច ទាញរាងកាយគេមកមើលសារថ្មី÷
«ជើង ត្រូវនឹងអ្វីមកនេះ?» ទាញជើង ជីមីនមកមើល ឃើញថា ករជើងរបស់គេ ឡើងក្រហមជាំ ប្រហែលជាក្រឡាច់ជើងដោយសាររឿងមុននេះមិនខាន។
«អ..អត់ដឹងទេ អ្ហឺក ឈឺ~» គេទប់ដៃយ៉ុនហ្គី ដែលមកប៉ះចំណុចឈឺនោះ ថ្នមៗ ។ មិនបង្អង់យូរ រាងសង្ហា ប្រញាប់លើកបីជីមីនឡើង សម្ដៅទៅកាន់បង់ ក្រោមដើមឈើមួយកន្លែង ។
«អ្ហា..លោកថ្នមដៃបន្តិចទៅ ជើងមនុស្ស មិនមែនជើងសត្វទេ» មាឌតូចខាំមាត់ សម្លក់ នាយក្រាស់បន្តិច ខណៈនាយកំពុងតែឈ្លីជើងរបស់ខ្លួន ដូចជាមិនថ្នមដៃទាល់តែសោះ!
«យើងមិន បំបាក់ជើងឯង ទុកថាសំណាងណាស់ ចំពោះក្មេងដែលដើរផ្ដេសផ្ដាសដូចជាឯង!»
«អ្នកណាអោយលោក ដើរមិនទាន់ខ្ញុំធ្វើអី? គ្រាន់តែរត់ទៅខាងណោះ បន្តិចសោះ ងាកមកវិញក៏បាត់លោកបាត់ទៅហើយ..»
«នៅតរមាត់ទៀត?»
«អ៎ក អូយ៎!! ប្រុសឆ្កួត»
«បានហើយ..ត្រលប់ទៅវិញ!»រាងមាំ ក្រោកឡើងអស់កម្ពស់ រួចក៏ហុចដៃអោយជីមីន តោងក្រោកមកតាមនាយ!
«ខ្ញុំក្រោកអត់រួចទេ...» គេបើកភ្នែកភ្លឹះៗតបមកវិញ ខណៈដៃឈោងទៅអង្រួនដើមដៃយ៉ុនហ្គីតិចៗ ដូចកំពុងអង្វរនាយអោយអៀវគេឡើង!
រាងសង្ហា អស់សំណើចចុងមាត់ បន្តិច ក៏មិនដាច់ចិត្តអោយក្មេងអង្វរថ្នាក់នេះ! ទើប បែរខ្នងបន្ទាបខ្លួនចុះ ទុកអោយជីមីន ញញឹមក្បួច ស្ទុះទៅអោបករ រាងក្រាស់ លើកជើងគាវនឹងចង្កេះនាយជាប់។នៅលើដងវិថី ស្រឡះទូលាយ
យើងឃើញយ៉ុនហ្គី កំពុងអៀវរាងតូច បណ្ដើរទៅរកឡាន ដែលចតទុកនៅឆ្ងាយគួរសម ។ នៅតាមផ្លូវ អាល្អិតនេះកូរនាយ គួរសមដែរ និយាយទៅគឺនៅមិនស្ងៀម តែម្ដង!
«Whhh ទីនេះ គឺស្អាតណាស់ មានស្លឹកឈើតូចៗ ធ្លាក់មកទៀតផង ខិខិ!» គេ លើកដៃ ប្រឹងស្រវា ចាប់ស្លឹកឈើទាំងនោះ ទាំងខ្លួនគេនៅលើខ្នងយ៉ុនហ្គីនៅឡើយ!
«ជឿថាយើង ទម្លាក់ឯងចុះទេ?» មើលទៅសម្ដីនាយ ក្លាយជា ខ្យល់ ទៅហើយនេះ ។ រាងតូចមិនបានខ្វល់ សូម្បីបន្តិច ឆ្លៀតទះខ្នងនាយ ផាច់ៗ ព្រោះតែឃើញ គេលក់Popcorn នៅជិតនោះ!
«លោក ឈប់ៗៗៗ ខ្ញុំចង់ញុាំ Popcorn »
«រឿងច្រើន!!» ថ្វីដ្បិតតែមាត់ ប្រឹងបន្ទោសគេ តែនាយ នៅតែដំណើរ ទៅរកកន្លែងលក់ popcorn នោះដដែល!
«ពូយក popcorn មួយ»
«បាទ នេះអស់ 20$»
«អរគុណ!»
រាងក្រាស់ ប្រញាប់ហូតលុយពីកាបូប ដោយជីមីន តោងករនាយជាប់ស្អិត ទោះនាយ ព្រលែងដៃ ក៏នៅតែមិនធ្លាក់ ចំជាដូចកូនតុកកែ មិនខុស។មកដល់ឡាន យ៉ុនហ្គី ដាក់ ជីមីន ចុះ បោះចូលទៅក្នុងឡាន ខណៈលើក្បាលនាយ ប្រឡាក់សុទ្ធតែ កម្ទិច popcorn ព្រោះតែអាល្អិតនេះញុាំជ្រុះលើក្បាលនាយ មិនតិចទេ។
«ហាសហាៗ» រាងតូច សើចកក្អឹក ក្រោយឃើញ ក្បាលរបស់យ៉ុនហ្គី ប្រលាក់ ដោយសារស្នាដៃខ្លួន។
«ក្មេងក្បាលខូច!»
«អ្ហាយ...ហិកហិក» អាល្អិត ស្រែចចាច ខណៈយ៉ុនហ្គីស្ទុះមក ទ្រោបលើខ្លួនគេ ចាប់ក្រញិចអោយគេសើច ផ្អើលដល់អ្នកម្ដុំនោះ។
TO BE CONTINUED.
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Любовные романыគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN