«ព្រោះឯង! វាយកឯងមកគម្រាមយើង វាព្រហើនណាស់ ដែលហ៊ានប៉ះពាល់មនុស្សដែលយើងស្រឡាញ់!»
«.....» ពាក្យសម្ដីគំហកខ្លាំងៗរបស់យ៉ុនហ្គី ពិតជាបានធ្វើអោយគេភ្ញាក់ផ្អើល រិតតែស្រឡាំងកាំងនៅពេលលឺពាក្យ សារភាពដោយប្រយោលរបស់នាយ នេះគេស្ដាប់ច្រឡំមែនទេ!?
រាងក្រាស់ កែវភ្នែកនឹងថ្កល់ លែងនិយាយ សុខចិត្តដើរចេញទៅខាងក្រៅបាត់ ទុកអោយជីមីន ឈរធ្មឹងម្នាក់ឯង។
មកដល់ខាងក្រៅ យ៉ុនហ្គីឈរនៅមុខវេរ៉ងដា ច្រត់ដៃ សម្លឹងទៅទីធ្លា ក្នុងវីឡាយ៉ាងស្ងប់ស្ងាត់!! ខណៈសុខៗក៏នឹកឃើញពីសម្ដីរបស់ជីមីន ឡើងមក ធ្វើអោយចិត្ដ កាន់តែម៉ួម៉ង÷
«ហុឹស!បងប្អូនចឹងហ្ហេស៎?» អស់សំណើច បែបហួសចិត្ត ក្មេងម្នាក់នេះទៅដឹងអីទៅ? បងប្អូនដែលតាមខាំគេមិនលែង ឪពុកដែលចាកចោលគេ ហើយទៅបង្កើតគ្រួសារថ្មីសម្ងំសុខតែម្នាក់ឯងនោះមែនទេ?ពួកគេមិនសមជាគ្រួសាររបស់នាយនោះទេ។
-ត្រឡប់ទៅមុននេះបន្តិច
រាងសង្ហា ជិះម៉ូតូធំ ចេញពីខេត្ដប៊ូសាន ទៅកាន់ទីក្រុងសេអ៊ូល ឆ្ពោះទៅរកគោលដៅដែលនាយ បានអោយកូនចៅ ស៉ើបមកបាន។ មកដល់ភ្លើងស្តុប នាយឈប់ម៉ូតូជិតឡានទំនើបមួយគ្រឿង ដែលម្ចាស់ឡានគឺជា ដុងហ្គាងនេះឯង! សភាព មនុស្សស្រវឹងជិះ ឡាន គេមិនចាប់អារម្មណ៍ថាមានមនុស្សកំពុងរៀបទាញកាំភ្លើង មកបាញ់សម្លាប់គេនោះឡើយ។
«ហ៊ានប៉ះពាល់គេ ជីវិតឯងគឺមានវាសនា ស្លាប់ក្រោមកណ្ដាប់ដៃយើងដូច្នេះឯង!»
កាំភ្លើង បំពាក់ដោយឧបករណ៍មិនអាចលឺសម្លេងខ្លាំង តម្រង់ចំក្បាលដុងហ្គាង.
ផូស~
ឈាមក្រហមឆ្អៅខ្ទាត ប្រឡាក់មកលើមួកសុវត្ថិភាពរបស់នាយ! ភ្លាមនោះ ភ្លើងស្តុបក៏លោតពណ៌ខៀវ នាយសង្ហា ក៏បើកម៉ូតូចេញទៅយ៉ាងលឿន ទាំងដែលឡាន ដុងហ្គាង ឈប់ចោលកណ្ដាលផ្លូវ បបួលអោយសម្លេងសុីផ្លេពីក្រោយលាន់លឺរន្ទឺ។
.......
ក្រាក.
មកដល់បច្ចុប្បន្ន យ៉ុនហ្គី បើកទ្វារបន្ទប់ថ្នមៗ ឃើញថារាងតូចកំពុងតែលង់លក់នៅគ្រែ បាត់ទៅហើយ។ ឃើញដូច្នេះ នាយក្រាស់ប្រញាប់ ទៅផ្លាស់ប្តូសម្លៀកបំពាក់ ដើម្បីជម្រះកាយ ដែលប្រឡាក់ដោយឈាមស្មោគគ្រោកនោះចេញ។
«ប្រុសចង្រៃ ខ្ញុំនឹងមិននិយាយរកលោកមុនទេ» អ្នកណាថាគេគេងលក់? គេគ្រាន់តែសម្ងំ គេដឹងខ្លួនតាំងពីយ៉ុនហ្គី បើកទ្វារចូលមកដំបូងមកម្ល៉េះ។
លុះមួយសន្ទុះ រាងក្រាស់ក៏ចេញមកវិញ ជាមួយនឹងសម្លៀកបំពាក់គេងយប់ស្រាប់! យ៉ុនហ្គី ឈរមើលអាល្អិតសម្ងំក្នុងភួយ បន្តិច ទើប ដើរចេញពីបន្ទប់ថ្នមៗ ដោយមិនចង់អោយជីមីនភ្ញាក់។
«នេះគេចេញទៅពិតមែន?» ជីមីនងើបក្បាលឆ្ងក់ ពុំឃើញរាងក្រាស់ទៀតឡើយ បញ្ជាក់ថាគេទៅគេងខាងក្រៅមែនឬ? ឃើញបែបនោះ ក៏តាំងមកគេងអន់ចិត្តម្នាក់ឯង សមណាតែគេមកលួង តែនេះ បែរជាទៅគេងខាងក្រៅទុកខ្លួនចោល ធ្វើមិនដឹង។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Storie d'amoreគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN