«អ្នកដទៃឯណា? ប្រពន្ធយើងទេតើ?!!»
«ហឹស៎» មុខកាន់តែក្រហម មិនមែនអៀន តែព្រោះខឹង នឹងតបតរសម្ដីមិនឈ្នះគេទៅវិញទេ!ស្ទើរតែកន្លះម៉ោង អាល្អិតបង្ខំចិត្តញុាំ ទាំងធ្វើមិនដឹងមិនលឺចំពោះការលូកលាន់របស់អ្នកម្ខាងទៀត ខណៈដៃរវាម លូកចូលក្នុងអាវដល់ចុងឈើរីក្រហម អង្អែលចុះឡើងញញឹមផ្គើន បានចិត្ដកាន់តែខ្លាំង..
ផាច់!
«បើនៅអោយស្ងៀម ដាច់ខ្យល់ស្លាប់ មែនទេ?»
យ៉ុនហ្គី ចងចិញ្ចើមហាក់ក្នក់ចិត្ត តិចតួច។ តែមិនថ្វីនោះទេនាយនៅតែហ៊ានលើកដៃជូតទឹកប៉េងប៉ោះលើបបូរមាត់តូច យ៉ាងព្រហើន។
«អឹម!ល...លោក» រាងតូច ធ្វើខ្លួនមិនត្រូវ ស្របនឹងកែវភ្នែកស្រទន់សម្លឹងមើលមកគេ ចំលែក!រីឯ មុខសង្ហាក៏ ខិតកាន់តែកៀកបបួលអោយបេះដូងតូចលោតកន្រ្តាក់ភ្លាមៗ មុខកាន់តែក្រហមដូចប៉េងប៉ោះ។
«ហុឹស៎»នាយ ហាក់ចង់អស់សំណើច នឹងទឹកមុខឆ្លេឆ្លាដូចមាន់រកពង របស់ជីមីន ពន់ពេក ទើបងាកមុខចេញ ធ្វើធម្មតាវិញ!.......
បន្ទាប់ពី ការស្រស់ស្រូបអាហារ ពេលព្រឹក រួចរាល់ ជីមីនក៏ត្រូវបាន ប្រុសផ្ដាច់ការ នេះ ដេញអោយទៅងូតទឹកតែងខ្លួន ដើម្បីចេញទៅខាងក្រៅភ្លាម រកតែគេគេងអោយស្រកពោះបន្តិចមិនបាន ចំមែន!
«យើងទុកពេលអោយ៥នាទី បើមិនចេញមកទៀត យើងទម្លុះទ្វារចូលហើយ» សម្ដីរឹង បន្លឺ គម្រាមទៅកាន់អ្នកកំពុងប្រញាប់ប្រញាល់ក្នុងបន្ទប់ទឹក ឯខ្លួនគេបែរជាអង្គុយគងទាក់ខ្លាចុចទូរសព្ទ ធ្វើព្រងើយទៅវិញ។
ក្រា.ក
អាល្អិតបើកទ្វារ ទាំងកាយវិការរហ័សរហួន ដោយមានត្រឹម កន្សែងចងពង់ ដូចជាមនុស្សស្រី សូម្បីតែសក់ក៏គេមិនបានជូតផង ដែរ។
«មានមនុស្សដូចគេ តែពីរបីនាក់ទៀត ខ្ញុំឆ្កួតស្លាប់មិនខាន» រើកកាយ ទូរសម្លៀកបំពាក់បណ្ដើរ រអ៊ូរង៉ូវបណ្ដើរ ខណៈយ៉ុនហ្គី ដាក់ទូរស័ព្ទច៎ុះ តាមសម្លឹងរាងតូច មិនដាក់ពីភ្នែក!
មិនបង្អង់យូរ រាងខ្ពស់ស្រឡះ ក្រោកអស់កម្ពស់ កាន់ប្រដាប់ផ្លុំសក់ ក្នុងដៃ ទៅចាប់ទាញកាយតូច អូសចេញពីទូរសម្លៀកបំពាក់ មកលើកដាក់អង្គុយលើពូក ទន់ល្មើយ វិសនឹងធ្វើអោយកន្សែងលើដងខ្លួនគេរបូតទៅហើយ។
«លោកចង់ធ្វើអី?» ជីមីន លើកដៃខ្ទប់ក្បាល ចង់ភ័យ ពេលដែលយ៉ុនហ្គី ស្រាប់តែបង្ហាញកិរិយា ចម្លែកៗបែបនេះ។
«នៅអោយស្ងៀម»
«លោកចេះ ធ្វើដែលហេស៎?» នាយតូច ចងចិញ្ចើម ការងារបែបនេះ គេធ្វើដោយខ្លួនឯង? មានមហាសាលដូច តូហ្វារ៍ស្ទីនណា សមតែមានអ្នកបម្រើ! បម្រើឆ្វេងស្ដាំមិនអោយទាស់ចិត្ដ តែគេនេះ នៅសុខៗក៏បែកគំនិតអ្វីមិនដឹង។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Lãng mạnគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN