|ថ្ងៃថ្មី
ព្រះអាទិត្យរះឡើង ពន្លឺចាំងជះចូលមកដល់ក្នុងបន្ទប់តូចចង្អៀត បបួលអោយកំលោះតូច ពត់ពែន ខ្លួនប្រាណ
តាមទម្លាប់ មុននឹង បោះជំហាន សម្ដៅទៅកាន់បន្ទប់ទឹក ។
«ឡា~ឡា~ឡា »
កាយតូច ងូតទឹកបណ្ដើរ រាំបណ្ដើរ សម្លេង រហឹមពេញបន្ទប់ទឹក ។
ខណៈ ទ្វារបន្ទប់បានរបើក ដោយដៃមាំ
កម្ពស់ខ្ពស់ ស្ថិតក្នុងឯកសណ្ឋាន អាវធំ ពាក់ ក្រវ៉ាត់ករ សាកសម ជាមេម៉ាហ្វៀ
អ្នកជំនួញ លំដាប់ប្រទេស ។នាយក្រាស់ សម្លឹងមើល ជុំវិញបន្ទប់ នេះជាលើកទីមួយហើយ ដែលនាយឈាន ជើងចូលមកក្នុងបន្ទប់របស់ ណូវ៉ាអែល ។
ក្រាក
រាងតូចល្អិត ខ្លួនប្រាណននោលគោក អាងថា ក្នុងបន្ទប់មាន តែខ្លួនមួយ ទើបមិនបានខ្វល់ ច្រើន!«អ្ហាយ៎!!!!!» ម្នាក់ៗហាក់ភ្ញាក់ រៀងខ្លួន ជាពិសេសរាងក្រាស់ សម្លឹងមើលរាងកាយសររលោង ឥតដាក់ភ្នែក តែក៏ត្រូវ ដៃស្រលូនគក់ ទ្រូងនាយចង់ធ្លាក់ថ្លើម..
«អាឆ្កួត អារោគចិត្ត» ដឹបៗ ដៃតូច ខ្ទប់ប្រាណ ម្ខាង ម្ខាងទៀតលើកវាយយ៉ុនហ្គី មិនប្រណី ដៃ ។«ឈប់.. យើងប្រាប់ថាអោយឈប់ ផាក ជីមីន!!!» សម្លេងគំហកមួយវ៉ាស់ បបួលអោយអាល្អិតភាំងមួយរំពេច ជាពិសេស នៅពេលលឺនាម ត្រកូលរបស់ខ្លួន តើយ៉ុនហ្គីដឹងមកពីណា?
«លោក? ម៉េចក៏ដឹងថា...»
«បិតមាត់ រួចទៅស្លៀកពាក់ទៅ» រាងសង្ហា បោះសម្ដីរឹងកំព្រឹស តែហាក់មិនបាន ធ្វើឱ្យជីមីនព្រឺរោមសូម្បីបន្តិច ជាក់ស្តែងកាន់តែតាម រំអុកសួររាងក្រាស់ដដែល!«លោក ហៅខ្ញុំថា ផាក ជីមីន មែនទេ?»រាងតូច ចាប់ជាយអាវក្រាស់ជាប់ បើកភ្នែកភ្លឹសៗ មើលទៅអ្នកដែលមានមាឌធំជាង..
«យ៉ាងម៉េច ចង់អោយយើងរំលោភឯង នៅកន្លែងនេះហេស៎?» នាយ សម្លឹងលើក្រោម ប្រទះនឹងកាយម៉ត់រលោង ធ្វើឱ្យអាច្រម៉ក់ក្នុងខោ ឡើងកម្ដៅភ្លាមៗ បើនៅតែកិកកុក បន្តទៀតច្បាស់ជាមានរឿងល្អមើលមិនខាន។«អ្ហា៎!!» អាល្អិតភ្ញាក់ភ្លាត់សម្លេង កាលបើអាឡែង តែចង់ដឹង ភ្លេចមើលកាយននោលគោករបស់ខ្លួនដែលត្រូវមកបង្ហាញកណ្ដាលវាល ចំពោះមុខប្រុសចង្រៃនេះទៅវិញ។ ទើបរហ័សរត់ត្រុយ ទៅពួន ក្នុងបន្ទប់ទឹក ទាំងអៀនទាំងខ្មាស់។
YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅)
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN