ភាគទី7 : ការពារ

1.8K 120 2
                                        

     ជីមីន រត់ចូលមកក្នុងព្រៃ ជ្រៅគួរសម ទើបប្រញាប់ដាក់ខ្លួនអង្គុយក្រោមដើមឈើទាំងត្រហេបត្រហប ។ ដៃញ័រ ចាប់កាន់ទូរស័ព្ទរាវរកលេខ ហ្វ្រេស៍ដែលជាមនុស្សជំនិតរបស់យ៉ុនហ្គី។
   «លើក!លើកភ្លាមទៅ..» ជីមីន ភ័យផងខ្លាចផង មេឃកាន់តែរសៀល សេវាក៏ស្ទើតែរលត់ បបួលអោយមាឌតូច ប្រញាប់ដើររកកន្លែងសេវា នៅម្ដុំៗនេះភ្លាម។
   «មកដាច់សេវាស្អីពេលនេះ ឆ្កួតមែន!!» អាល្អិត ដើរចុះដើរឡើង សេវាទូរស័ព្ទក៏រលត់ភ្លឹប មិនអាចទាក់ទងទៅកូនចៅយ៉ុនហ្គីមិនបានសូម្បីតែម្នាក់។

  ផឹប~ផឹប
សម្រឹបជើងជាន់នៅលើស្លឹកឈើ លឺសូរល្ហៀងៗនិងត្រចៀក បណ្ដាលអោយជីមីនឈប់ទ្រឹង បង្អាក់សម្លេង ចាប់ផ្តើមផ្ទៀងត្រចៀកចាំស្ដាប់ ទាំងភ័យបែកញើសពេញថ្ងាស់។

   «ចែកគ្នា ដើររកទៅ វារត់ទៅណាមិនបានឆ្ងាយទេ» សម្លេងគ្រលរ បំលឺឡើងច្បាស់ៗ បបួលអោយនាយតូចស្ដាប់លឺ កាន់តែញ័រ  ក៏រហ័ស ទៅពួនពីក្រោយដើមឈើធំយ៉ាងលឿន។
    «លោកបង! មីន យ៉ុនហ្គី វានៅខាងណោះ» កូនចៅម្នាក់ រត់មកប្រាប់អ្នកជាបងធំ ដោយសារតែមុននេះគ្នាវាបួនប្រាំក៏បានបែកផ្លូវជាពីរ ទៅតាមរាងក្រាស់ផងដែរ។
   «មិនឃើញប្រពន្ធវាទេអ្ហេះ? វាច្បាស់ជារត់មកពួនម្ដុំៗនេះ»
  អាក្បាលត្រងោលខួរឆ្លាត លាត់ដៃអាវ ប្រឹងសង្កេតមើល ដានជើងតូចៗ ដែលបន្សល់ចូលមកក្នុងព្រៃស្តុក មួយនេះ។

   «អ្ហឹក៎!» រាងតូចខ្ទប់មាត់ យំរហឹមសម្លឹងទៅកាន់ស្រមោលស្ទុងៗ ដែលជិតនឹងចូលមកដល់។
   កែវភ្នែករេរា ប្រទះនឹងដំបងឈើមួយក្បែរដៃ! កំលោះតូច មិនបង្អង់យូរ ក៏ចាប់កាន់វាឡើង ត្រៀមនឹងទប់ទល់។

  ក្រឹប
  ជើង ជាន់ចំមែកឈើពុកផុយ បង្កសំឡេង ដល់ក្រុមមនុស្សទាំងនោះ អោយចាប់បានសូរភ្លាមមួយរំពេច។
   «វានៅទីនោះ..ឆាប់ទៅចាប់វាមក!» អាត្រងោល ចង្អុលទៅកាន់មាឌតូច ដែលខំរត់ចេញទៅ យ៉ាងលឿន។
  ប្រូស!
   រាងតូច ជំពប់ជើងនឹងមែកឈើ ដួលផ្កាប់មុខ កំប្លង់ៗ ។ មុខស្អុយប៉ែ ដំបងក៏របូតចេញពីដៃ ចំនឹងពេលពួកអាម្សៀតនោះមកដល់ល្មម។

    «ជ៎ុជ៎ុ ប្រពន្ធសេដ្ឋី ស្អាតដូចគេនិយាយមែន » អាត្រងោលជញ្ជក់មាត់ ស្ងើចសរសើរពីសម្រស់តូចដែល សម្លក់ ថ្លែមកកាន់វា។
   «ស្អាតជាងឪឯងហ្នឹងហើយ»
   «អាក្មេងនេះឈ្លើយគ្រាន់បើ ពួកឯងចាប់ដៃចាប់ជើងវាអោយជាប់» វាបញ្ជារទៅកាន់កូនចៅពីរនាក់ទៀត ក៏បម្រុងនឹងចូលមកចាប់ជីមីន!
    «ហឹស ធ្វើយ!!! បានតែលបខាំគេពីក្រោយ គ្មានសមត្ថភាព ពួកអាអន់!» សម្ដីថ្លោះ ស្ដក់ទឹកមាត់ព្រួសពេញក្បាលអាត្រងោល មិនចាញ់ញ៉មសោះឡើយ ទោះបីជាខ្លួនត្រូវបានគេគ្រៀកជាប់ក៏ដោយច៎ុះ។
   «យើស អាក្មេងចង្រៃ សម្ដីថ្លោះណាស់តើឯង!» ដៃគគ្រើម បំណងលើកវាយ ទៅលើផ្ទៃមុខតូច ដោយកំហឹងជ្រាលជ្រៀប ពេញទ្រូង។

    ផូស*
  មួយដំបង ចំក្បាល អាងោលមួយទំហឹងបណ្ដាលអោយខ្ទាតទៅម្ខាងមួយរំពេច បែកឈាមយ៉ាងដំណុំ។
    «លោក?» អាល្អិត អរភើត ក្រោយពីបាន ដឹងថាយ៉ុនហ្គី ជាអ្នកមកជួយខ្លួនទាន់ពេល ទាំងកាយរបស់នាយ ដាបអោយឈាមនឹងរបួសទ្រោម។

    «បើមិនចង់ងាប់ ដូចមេរបស់ឯងទេ លែងគេទៅ!» សម្ដីមាំ ពោលខ្សាវៗ  បន្លឺដល់ឆ្អឹងខ្នង ពីរនាក់នោះ បបួលអោយខ្យល់បក់មក ធ្វើឱ្យពួកវាព្រឺសម្បុរខ្ញាក ខណៈភ្នែកសម្លឹងទៅមេ របស់វា ដែលសន្លប់ស្ដូកស្ដឹង ត្រឹមមួយដំបង។
    ពួកវា សម្លឹងមុខគ្នា ចុះឡើងៗ ក៏ព្រមព្រលែងកាយតូចពីដៃ រួចក៏ដើរចូលសម្ដៅមកចាត់ការយ៉ុនហ្គីវិញម្ដង ២ទល់១ ។

    «លោក ប្រយ័ត្នផង!»
    «នៅខាងស្ដាំ!»
    «ខាងឆ្វេង!»
មាឌតូច បោះសម្ដីហេកហាក ប្រាប់ទៅកាន់រាងក្រាស់ដែលកំពុងទប់ទល់នឹងពួកអាចង្រៃពីរនាក់នោះ ទោះហត់ក៏ហត់មិនដល់អ្នកវក់វី នឹងនិយាយបន្ទោរពីក្រោយទេ។

   កន្លងអស់មួយសន្ទុះធំ
  រាងកាយមាំ ប្រឹងក្រោកឈរ ខណៈពីរនាក់នោះសន្លប់ស្ដូក ក្បែរជើងរបស់នាយ ។ បបួលអោយ ជីមីន ត្រេកអរនឹងជ័យជម្នះពន់ពេក ភ្លេចខ្លួនរត់មកអោប យ៉ុនហ្គីជាប់ណែនពេញដៃ!
    «ថប់ ថប់ដង្ហើម!» ដៃតូច រឹតបន្តឹងខ្លាំងពេក ប៉ះដល់មុខរបួស របស់នាយ ចាប់ផ្ដើមឈឺខ្ទោកៗ តែសុខចិត្ដកុហក ថាថប់ដង្ហើមទៅវិញ។
    «ហ្ហិក សុំទោស ខ្ញុំសប្បាយចិត្តពេក» ជីមីន ញឹមៗ ព្រលែងដៃទាំងអៀនមុខក្រហមងាំងដូចម្ទេសទុំ។
   រាងក្រាស់ អស់សំណើចតិចតួច! មាឌតូច ប្រញាប់ចូលមកគ្រាខ្លួននាយ ដើម្បីចេញពីព្រៃមួយនេះ កុំអោយងងឹតទាន់ ។

    «មិនដែលសុីបាយទេអ្ហេះ បានជាកម្លាំងខ្សោយម្លុឹងៗ» សម្ដីអត់ជាតិ និយាយដាក់ត្រចៀកជីមីន ក៏ពិតមែន គ្រាន់តែទម្លាក់ខ្លួនលើតែបន្តិចសោះ រាងតូចសឹងដួលទៅទាំងខ្លួនឯងទៅហើយ។
    «ថ្ងៃក្រោយ លោកគួរតែប៉ូវកម្លាំងខ្ញុំ អោយច្រើនទៅ»
    «ហឹស៎»

   ដើរអស់ជិតកន្លះម៉ោង ទីបំផុត ពួកគេទាំងពីរ ក៏បានដើរមកដល់ផ្លូវធំព្រមទាំងឃើញឡានខូច របស់យ៉ុនហ្គី ដែលឈប់ចោលនោះផងដែរ។
   «លោក..?» រាងតូច ហៅរាងក្រាស់តិចៗ តែមាឌមាំហាក់មិន រង្គើទាល់តែសោះ ជាក់ស្តែងនាយជ្រប់មុខនឹងប្រលោះករតូច ទាំងល្វើយ ធ្វើឲ្យជីមីន ភ័យបុកពោះ ប្រឹងអង្រួនរាងមាំអោយឆ្លើយតបនឹងខ្លួន។
    «លោកហ្ហា៎ ដឹងខ្លួនឡើង កុំទាន់ស្លាប់ពេលនេះអី អ្ហឹក ខ្ញុំអត់ហ៊ាននៅម្នាក់ឯងទេ ហុឹកៗ»
   អាល្អិត យំទឹកភ្នែករហាមពេញថ្ពាល់ ស្រដីឡើងខ្លាំងៗ ស្រកៀរដល់ត្រចៀកយ៉ុនហ្គី បើកភ្នែកឡើង ទាំងហួសចិត្ត÷
   «យើងមិនទាន់ស្លាប់ទេ»

    TO BE CONTINUED..







«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now