@ ស្អែក ថ្ងៃថ្មី
ថ្ងៃនេះ ជីមីនបានធ្វើដំណើរទៅផ្សារ ដើម្បីទិញសម្ភារៈមករៀបចំហាងផ្កា របស់គេ ដែលទីតាំងហាងគឺនៅក្នុងផ្ទះតូចរបស់គេតំបន់Gangnamតែម្ដង។
គេដើរទិញរបស់របរតាមធម្មតា ដោយមិនដឹងទេថា រ៉ូប៊ីនកំពុងតែតាមដានគេពេញមួយព្រឹកទៅហើយ ។
កំលោះតូច បន្ទាប់ពីទិញសម្ភារ:ដែលចាំបាច់ហើយ ទើបគេដើរសម្ដៅមករកចំណតឡាន ភ្លាមនោះក៏មានឡានខ្មៅ មួយបើកមកស្កាក់ពីមុខនាយតូចជាប់!
ងុឺត!!!!
ឡានបានបញ្ឈប់! រ៉ូប៊ីន នឹងកូនចៅគេពីរនាក់ រហ័សយកកន្សែងមានថ្នាំសន្លប់មកខ្ទប់ច្រមុះជីមីន មិនទាន់បានមួយនាទីផងរាងតូចសន្លប់បាត់មាត់ឈឹង ទើបពួកគេប្រញាប់ លើករាងកាយជីមីនចូលទៅក្នុងឡាន នឹងបើកចេញទៅ។
«អាឡូចៅហ្វាយ! ការងារបានសម្រេចហើយទាន»
(ល្អណាស់ យកគេទៅផ្ទះលើកោះទៅ!)
សម្លេងយ៉ុនហ្គី បន្លឺតាមទូរស័ព្ទ ចំណែកខ្លួននាយកំពុងតែបើកឡានចេញពីវិមានសៃរ៍តន់ បន្ទាប់ពីនិយាយរឿងសំខាន់ជាមួយហេមមីស៍រួច។
ក្រលេកមកមើលហេមមីស៍ឯណេះ គេក៏មិនបានពេញចិត្ដកាលបើយ៉ុនហ្គីស្រាប់តែចង់ចាកចេញភ្លាមៗនោះទេ បើពេលនេះគេមិនធ្វើអ្វីមួយ ច្បាស់ជាបាត់បង់មនុស្សមានទេពកោសល្យនឹងភាពខ្លាំង ម្នាក់ដូចជាតូហ្វារ៍ស្ទីនមិនខាន សូម្បីតែអនាគតកូនស្រីគេក៏ដូចគ្នា។
«មើលទៅ យើងទុកឯងមិនបានទេ ផាក ជីមីន» កែវភ្នែកមុតស្រួច សំលឹងទៅរូបថតរបស់រាងតូច មុននឹងហែករូបថតជាបំណែកៗ ដាក់ដុតជាមួយភ្លើងទានក្រអូប នៅក្បែរនោះ។
តឹប~តឹប
សម្រឹបជើង បុរសមាឌធំ រូបរាងខ្ពស់ស្រលះមិនចាញ់យ៉ុនហ្គីប៉ុន្មាន! គេជាមនុស្សជំនិត របស់ហេមមីស៍ មានឈ្មោះថា កូឈីន ថែមទាំងឃាតករដៃឆៅ សម្លាប់មនុស្សអោយហេមមីស៍ បានយ៉ាងស្ទាត់ជំនាញ ។
«លោកម្ចាស់»
«ចាត់ការរឿងមួយនេះអោយយើង ធ្វើយ៉ាងណា កុំអោយតូហ្វារ៍ស្ទីន ដឹងអត្តសញ្ញាណឯងអោយសោះ»
«បាទទទួលបញ្ចាលោកម្ចាស់»
«ហឹម លើកនេះត្រូវតែប្រុងប្រយ័ត្ន តូហ្វារ៍ស្ទីន គេមិនធម្មតានោះទេ ឯងក៏ដឹង ថាបើគេចាប់បាន ឯងនឹងមានគ្រោះថ្នាក់មិនខាន!»
«កូឈីនខ្ញុំនឹងមិនធ្វើអោយលោកម្ចាស់ខកចិត្ដទេ» កូឈីន ដើរតាមហេមមីស៍ យូរឆ្នាំមកហើយ សមត្ថភាពថ្វីដៃយ៉ុនហ្គីខ្លាំងប៉ុណ្ណារ ក៏គេនៅតែមិនប្រកែក ព្រោះតែចិត្តមួយចង់ផ្គាប់ចិត្ត ហេមមីស៍ នឹងបង្ហាញថាគេមិនអន់ជាងតូហ្វារ៍ស្ទីនឡើយ។
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
