ភាគទី៤១ : អត្ថន័យសំបុត្រ

870 58 4
                                        

រយៈពេលមួយខែបានកន្លងផុត ដំណឹងអំពីជីមីន ក៏បាត់សូន្យឈឹង ជាហេតុនាំអោយដេនហ្វឺរ៍ បារម្ភនឹងខ្នះខ្នែងក្នុងការស្នើដល់ប៉ូលីសកូរ៉េ បន្តក្នុងការតាមរកកាន់តែខ្លាំង។ ប៉ុន្តែមិនថាពួកគេព្យាយាមយ៉ាងណា ក៏ដំណឹងនេះមិនអាចលេចលឺដល់កោះhongdoជាដាច់ខាត ទាំងអស់នេះសុទ្ធតែ យ៉ុនហ្គី ជាអ្នកនៅពីក្រោយខ្នង។
ចំណែកឯនៅឆ្នេរសមុទ្រ រាងតូចអង្គុយ សម្លឹងមើលថ្ងៃរះ តាមទំលាប់ របស់គេជាប្រចាំ! បន្ទាប់ពីរស់នៅទីនេះអស់រយៈពេល១ខែ គេក៏ចាប់ផ្តើមសុាំនឹងការរស់នៅទីនេះ គ្រាន់តែគំនិតចង់ទៅសេអ៊ូល នៅតែមានក្នុងខួរក្បាលគេដដែរ។
«ម្ចាស់តូច! គិតអីមែនទេ?» សៃ អង្គុយជិតជីមីន សួរដោយការបារម្ភគ្រប់ជំហាន ជាពិសេសពេលដែលយ៉ុនហ្គី មិននៅដូច្នេះ។
«ខ្ញុំ..ខ្ញុំនឹកផ្ទះ!»  នាយតូចនិយាយខ្សាវៗ ល្មមអោយសៃអាណិតនឹងចង់ជួយគេកាន់តែខ្លាំង។
«ម្ចាស់តូច មិនស្រលាញ់លោកម្ចាស់ទេឬ? គាត់ល្អដាក់ម្ចាស់តូចខ្លាំងណាស់»
សំណួរមួយនេះនៅតែធ្វើឲគេស្រពិចស្រពិលនឹងផ្ដល់ចំលើយ បានត្រឹមស្ងាត់មាត់ គិតពីរឿងល្អៗកន្លងមកនេះ។
«ខ្ញុំចង់ទៅលេងផ្ទះ! តើបងអាចជួយខ្ញុំ បានទេ?តែមួយថ្ងៃប៉ុណ្ណោះ ថ្ងៃស្អែកខ្ញុំនឹងត្រលប់មកវិញ អោយទាន់មុនគេមក!» បានឱកាស ជីមីនចាប់ដៃសៃ ធ្វើមុខភ្លឹសៗ អង្វរសៃអោយជួយគេទាល់តែបាន។
«ខ្ញុំ..ខ្ញុំមិនហ៊ានទេ! បើលោកម្ចាស់ដឹង....»សៃស្ទាក់ស្ទើរ មួយនេះម្ចាស់តូចដែលខ្លួនគោរពស្រឡាញ់ តែម្ខាងទៀតជាលោកម្ចាស់ ដែលខ្លួនកោតក្រែង នឹងជួយនាង ពីភាពក្រីក្រ។
«បើដឹង បងប្រាប់គេថាខ្ញុំលួចចេញដោយខ្លួនឯងទៅ!»
«តែ..»
«ជួយខ្ញុំម្ដងទៅណា...ខ្ញុំប្រាកដជាត្រលប់មកវិញ!»
«ក៏បាន!» ដោយយល់ថាលោកម្ចាស់ទៅសេអ៊ូលលើកនេះរហូតដល់បីថ្ងៃឯណោះ ទើបសៃយល់ព្រមនឹង បាន អោយទូរស័ព្ទទៅជីមីន ដើម្បីទាក់ទងទៅអ្នកផ្ទះ ព្រោះតែទីនេះ ក្រៅពី យ៉ុនហ្គីនឹង រ៉ូប៊ីន សាំងសុីន គ្មានអ្នកណាដឹងពីកន្លែងចតកាណូតឡើយ។បន្ទាប់ពីទទួលបានភ្លាម រាងតូចចាប់ផ្តើមទាក់ទងទៅកាន់ដេនហ្វឺរ៍!
«ដេន! នេះគឺអូនណា..»
(ជ..ជីមីនមែនទេ? ពេលនេះអូននៅឯណា បងបារម្ភណាស់ដឹងទេ?)
«អូន នៅកោះhongdo បងអាចមកយកអូនបន្តិចបានទេ?»
(បងនឹងទៅទទួលអូនឥលូវនេះ!)
មិនបង្អង់យូរ បន្ទាប់ពីបិតការទាក់ទងជាមួយដេនហ្វឺរ៍រួច ជីមីន ប្រញាប់រត់ចូលទៅក្នុងផ្ទះវិញ សម្ដៅទៅកាន់បន្ទប់គេង យ៉ាងលឿន។
ដៃតូច បើកថតតុ ចាប់កាន់ប៊ិចនឹងក្រដាសមួយមកសរសេរយ៉ាងញាប់ដៃ មិនដឹងថាសរសេរអ្វីខ្លះ ដឹងត្រឹមថាគេគ្មានបំណងត្រលប់មកវិញភ្លាមឡើយ ប៉ុន្តែគេច្បាស់ថាគេនឹងត្រឡប់មករកយ៉ុនហ្គីវិញនៅថ្ងៃណាមួយ ហើយក៏លួចសុំទោសសៃក្នុងចិត្តដូចគ្នា។
៣០នាទីក្រោយ
ដេនហ្វឺរ៍ ពិតជាបានមកដល់កោះនឹង រកជីមីនឃើញពិតមែន។ ពួកគេប្រញាប់ធ្វើដំណើរចេញទៅអោយទាន់មុនថ្ងៃលិចមកដល់ ពិតជាពិបាកធ្វើដំណើរមិនខាន ។
«អូននៅមិនទាន់ប្រាប់បងទេ ថាហេតុអីអូនមកនៅទីនេះ?» ដេន ឈ្លេចសួរទៅកាន់អ្នកជាសង្សា ដែលបាត់ទៅអស់ពេលមួយខែជាង ធ្វើឲ្យគេបារម្ភ គេងមិនលក់បាយមិនឆ្ងាញ់ជារៀងរាល់ថ្ងៃ។
«....» តែចម្លើយតែនាយទទួលបាន គឺការក្រវីក្បាល ជាមួយទឹកមុខស្ងួតមិនស្កប់ស្កល់! បើបែបនេះ នាយក៏មិនអាចធ្វើអ្វីបានក្រៅពីស្ងៀមស្ងាត់ មនុស្សបានរកឃើញ គឺសំណាងពេកណាស់ទៅហើយ។
មិនយូរប៉ុន្មាន ពួកគេក៏បានមកដល់ទីក្រុង សេអ៊ូល ។ ខណៈនាយតូច ងាកសម្លឹងទៅក្រោយ ទាំងអារម្មណ៍ពិបាកស្មាន គេគួរតែសប្បាយចិត្តដែលបានចាកចេញពីប្រុសចិត្ដខ្មៅ ដូចជាមីន យ៉ុនហ្គី តូហ្វារ៍ស្ទីន តែហេតុអីពេលនេះគេបែរជាល្ហល្ហេវ ឈឺក្នុងទ្រូងទៅវិញ?
(ខ្ញុំនឹងស្វែងរកការពិត បើពិតជាដូចអ្វីដែលខ្ញុំស្មានមែន ខ្ញុំត្រលប់មករកលោកវិញ តូហ្វារ៍ស្ទីន! ហើយក៏អបអរសាទរផងបេះដូងខ្ញុំត្រូវបានលោកយកឈ្នះបានហើយ) បើនាយល្អយ៉ាងនេះ គេម្ដេចនឹងអាចចិត្ដរឹងបានយូរទៅ បើទោះគេចិត្ដខ្មៅចង់ទុកខ្លួនអោយក្បែរគេ ជាការបង្ខិតបង្ខំ ប៉ុន្តែគេមិនយល់ថាវាបាត់បង់សេចក្ដីសុខទេ។
@ វិមាន សៃរ៍តន់
«បងប្រុសយ៉ុនហ្គី!» លីឡា រត់ទាំងត្រហេបត្រហប មករករាងក្រាស់ ដែលប្រុងនឹងចេញ ត្រលប់ទៅវិញ ដោយមិនដឹងថានាយបាននិយាយអ្វីខ្លះជាមួយប៉ានាងឡើយ។
«លីឡា..ឯងមានការអីអ្ហេះ?» ឃើញនាងតូច ប្រឹង រត់មកចង់និយាយជាមួយនាយដូច្នេះ បើនាយមិនឈប់ ពិតជាមិនគម្បីនឹងក្មេងដែលមិនដឹងអីម្នាក់ណាស់។
«ខ្ញុំបានលឺអស់ហើយ រឿងដែលប៉ាបានស្នើរដល់បងនោះ!»
«??» នាយចងចិញ្ចើមបន្តិច!
«ខ្ញុំដឹងថា កន្លងមក បងទុកខ្ញុំដូចជាប្អូនស្រី ប៉ុន្តែសុំទោសដោយសារចិត្តអារម្មណ៍តែម្ខាងរបស់ខ្ញុំ ធ្វើអោយបងលំបាក ខ្ញុំមិនដឹងថាអាចជួយអ្វីដល់បងបានទេ?»លីឡា អេះក្បាលតិចៗ ហាក់រអៀសខ្លួន ដែលប៉ានាង ដាក់គំនាបលើយ៉ុនហ្គី ខ្លាំងព្រោះតែខ្លួននាង។
«គ្រាន់តែឯងយល់ដូច្នេះ បងសប្បាយចិត្តណាស់ទៅហើយ! សំណាងល្អ បើមានឱកាសយើងជួបគ្នាទៀត!» នាយក្រាស់អង្អែលក្បាលលីឡា ញញឹម រួចទើបដើរចេញ ទាំងមិនងាកក្រោយ ដោយឡែកនាងក្រមុំក៏ស្រែកប្រាប់បន្ទោរពីក្រោយ នូវរឿងមួយទៀតដែលនាងមិនទាន់បានប្រាប់÷
«សូមបងប្រយ័ត្នចំពោះ បងកូឈីន អោយមែនទែន ជាពិសេស មនុស្សដែលបងស្រលាញ់!»
.........
ថ្ងៃស្អែកជាថ្ងៃដែលនាយត្រូវបំពេញបេសកកម្ម ដូច្នេះទើបនាយក្រាស់ប្រញាប់ត្រលប់ទៅកោះវិញឥលូវនេះ ជាមួយនឹងរ៉ូប៊ីនមុនថ្ងៃកំណត់ ដើម្បីបានជួបមុខតូចៗ របស់ជីមីន មកថើបក្រញិចអោយអស់ចិត្តណាណីម្ដង។
មកដល់ភូមិគ្រឹះ នាយសង្ហា ងាកមើលឆ្វេងស្ដាំ ឃើញតែអ្នកបម្រើ បែរជាមិនបានឃើញសំណព្វបេះដូង អុកឡុក ដូចជារាល់ដង ពេលនេះក៏បាត់មិនឃើញស្រមោលសោះ។
«ឯណាជីមីន?» សម្លេងធ្ងន់កណ្ដុក ធ្វើឲ្យសៃ ចាប់ផ្តើមញ័រជើង មិនហ៊ានងើបមុខឆ្លើយតបទៅកាន់លោកម្ចាស់។
ជាហេតុធ្វើឲ្យយ៉ុនហ្គី ចាប់សង្ស័យឡើងទើបគំហកសួរសៃកាន់តែខ្លាំង!!!
«មិនលឺយើងសួរទេហ្ហេស៎???»  ម្ដងនេះនាយ ស្រែកតឹងសរសៃករ ព្រោះដឹងថាស្ថានការណ៍មិនស្រួល ច្បាស់ជាមានរឿងអីមិនខាន។
«ហ្ហឹក អោយខ្ញុំសុំទោសលោកម្ចាស់...ម្ចាស់តូច បានទៅសេអ៊ូលបាត់ហើយ! ប..ប៉ុន្តែគាត់ថាទៅតែមួយថ្ងៃប៉ុណ្ណោះ ស្អែកម្ចាស់តូចនឹងត្រលប់មកវិញ..»នាងយំ ភ័យស្លន់ស្លោ ជាពិសេសស្របពេលរបស់មួយ ដែលកាណុងកំពុងតម្រង់មករកក្បាលនាង!
ក្រឹក!! សម្លេង កៃកាំភ្លើង ផ្ចង់ក្បាលសៃទាំងកំហឹង អួលណែន ខណៈសៃញ័រខ្លួនលុតចង្គង់នឹងឥដ្ឋការ៉ូ ក្រាបសំពះបាតជើងតូហ្វារ៍ស្ទីន!!
«អ្ហឹកអ្ហឹក លោកម្ចាស់កុំ..កុំអី សូមមេត្តាខ្ញុំផង ហ្ហឹកៗ»
«នាងដឹងទេថា ខ្ញុំលំបាកប៉ុណ្ណាទម្រាំបានជួបគេ ទម្រាំបានរស់នៅជាមួយគេ នាងជាស្អីហ្ហះ បានជាហ៊ានដោះលែងគេជំនួសខ្ញុំ???» ទឹកមុខនាយបញ្ជាក់ពីភាពឆ្អែតឆ្អន់នឹងការឆ្លងកាត់រឿងជូរចត់ជាច្រើន ដែលគ្មានអ្នកណាអាចដឹង គ្រប់យ៉ាងគ្រាន់តែដើម្បីមនុស្សម្នាក់ ហេតុអ្វីទេវតាអប្រិយដាក់នាយយ៉ាងនេះ?
«ហ្ហឹក ខ្ញុំសុំទោស លោកម្ចាស់! លោកម្ចាស់ដាក់ទោសខ្ញុំបែបណាក៏បានដែរ..តែសូមកុំសម្លាប់ខ្ញុំអីអ្ហឹកៗខ្ញុំដឹងកំហុសហើយ»
ផាំង*
ដៃត្រង់បាញ់បញ្ឈិត ទងត្រចៀក សៃអោយហូរឈាមរហាច ជាការព្រមាន!
មួយសន្ទុះរាងក្រាស់ ទម្លាក់កាំភ្លើងចុះ បញ្ជារអោយ រូប៊ីន យកនាងទៅឃុំនៅបន្ទប់ក្រោមដី ដាក់ទោស តាមវិន័យ ចំពោះអ្នកដែលក្បត់នឹងម្ចាស់ មិនអាចលើកលែង។ខណ: រាងកាយហត់នឹងអស់សង្ឃឹមច្រាបពេញខ្លួន នាយបន្តដំណើរទៅរកបន្ទប់សម្រាក ដោយរំពឹងថារាងតូចនឹងត្រឡប់មករកនាយវិញនៅថ្ងៃស្អែក..!
@ បន្ទប់គេង
ប្រាវ~ប្រាវ
សម្លេងបោកប្រាស់របស់របរ បំលឺក្ឌុងក្ឌាំង ដោយកំហឹងសាមាន្យ របស់តូហ្វារ៍ស្ទីន ដល់ថ្នាក់គ្មានអ្នកបម្រើណាមួយហ៊ានអើតក្បាលឡើងមកជាន់លើឡើយ! ម្នាក់ៗសុទ្ធតែដឹង ថាទាំងអស់នេះ គឺដោយអ្វី។
«ហ្ហឹសៗ បើទៅហើយចាំបាច់ទុកសំបុត្រអោយបងធ្វើអី?ឬក៏គិតថាបងជឿអូន?» នាយហាក់អស់សំណើចដោយក្ដីឈឺចាប់ បន្ទាប់ពីឃើញកូនសំបុត្រសរសេរដោយដៃមាឌតូច មានអត្ថន័យមិនប៉ុន្មានឃ្លា ។

-អត្ថន័យសំបុត្រ
   ខ្ញុំ សុំទោសដែលចេញទៅមិនបានលា ហើយអរគុណកន្លងមកលោកមើលថែខ្ញុំបានយ៉ាងល្អ! ខ្ញុំត្រូវទៅ ព្រោះមានរឿងត្រូវដោះស្រាយ សូមរង់ចាំខ្ញុំ ខ្ញុំនឹងត្រលប់មករកលោកវិញ ។
                           ខ្ញុំ. ផាក ជីមីន

TO BE CONTINUED








«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now