ភាគទី៣៦ : ពេលណាដែលអូនស្រលាញ់បងម្ដងទៀត?

985 74 4
                                        

«បាទ/ចាស៎ លោកម្ចាស់» ពួកគេអោនគំនាបទទួលបញ្ជា ថ្វីត្បិតតែមិនដឹងពីមូលហេតុអ្វីទើប យ៉ុនហ្គីបញ្ជារបែបនេះ ប៉ុន្តែពួកគេច្បាស់ណាស់ថា លោកម្ចាស់ស្រលាញ់ម្ចាស់តូចពួកគេប៉ុណ្ណារ។
ក្រោយពីញុាំអាហារពេលព្រឹករួច យ៉ុនហ្គី ជាមួយនឹងរ៉ូប៊ីន ក៏បានធ្វើដំណើរចេញទៅតាមកាណូត សម្ដៅទៅសេអ៊ូលភ្លាម។
ដោយឡែកជីមីន នៅក្នុងបន្ទប់ឯណេះទើបនឹងភ្ញាក់ពីគេងល្មម ។ រាងតូច បន្ទាប់ពីសម្អាតកាយរួច ក៏ដើរមកបើកទូរសម្លៀកបំពាក់មើល ឃើញថាជាសម្លៀកបំពាក់ដែលត្រូវជាមួយទំហំខ្លួនគេទាំងអស់។
«ម៉េចក៏គេដឹងថាខ្ញុំស្លៀកទំហំហ្នឹង?» អាល្អិតទាញមួយឈុត មកលោ៎មើល វាពិតជាស្អាត ហើយ ចំជាចំណូលចិត្តរបស់គេតែម្ដង រឹតតែចម្លែកចិត្តដែលប្រុសម្នាក់នោះដឹង ពីគេច្រើនដ៏ថ្នាក់នេះ។
គិតមួយសន្ទុះ ជីមីនបណ្ដេញ គំនិតទាំងនេះចេញ ទើបប្រញាប់ចុះទៅខាងក្រោម រកអីញុាំ អោយមានកម្លាំងកំហែង នឹងអាងរកវិធីចេញពីទីកន្លែងនេះ។
«ម្ចាស់តូច!» នាងបម្រើ ឃើញជីមីន ភ្លាម រហ័សនាំគ្នាអោនគោរព យ៉ាងលឿន។បបួលអោយរាងតូច ធ្វើខ្លួនមិនត្រូវ ហាក់ចង់ប្រកែកក៏ប្រកែកមិនទាន់ គេគ្រាន់តែជាមនុស្សដែលចៅហ្វាយពួកនាយចាប់ជម្រិតមកប៉ុណ្ណោះ មិនមែនជាម្ចាស់តូចស្អីឡើយ។
«ខ្ញុំ មិនមែន!»
«ម្ចាស់តូចឃ្លានហើយមែន?» លឺពួកនាងសួរដូច្នោះ គេក៏ងក់ក្បាលផ្ងក់ៗ ខ្ចិលប្រកែក ត្បិត ពេលនេះឃ្លានស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ជាពិសេសនៅពេលក្រឡេកឃើញអាហារជាច្រើនជះក្លិនឈ្ងុយឆ្ងាញ់នៅលើតុទាំងនោះ ។
«នេះជាអាហារ សម្រាប់ម្ចាស់តូច»
«ទាំងអស់មែនទេ?»
«ចាស៎»
លឺដូច្នោះមិនបង្អង់យូរ អាល្អិតរហ័សដាក់ខ្លួនអង្គុយញុាំ ទាំងសប្បាយចិត្ដ ដោយសុទ្ធតែអាហារដែលគេចូលចិត្តសឹងតែគ្រប់មុខ។
កំពុងតែញុាំសុខៗ គេក៏ឆ្ងល់ឡើង ដោយហេតុមិនឃើញរាងក្រាស់ទាល់តែសោះ ទើបនឹងដាច់ចិត្តសួរទៅលីណា ដែលឈរនៅក្បែរនោះ។
«បង! ខ្ញុំសុំសួរបន្តិចបានទេ?»
«ម្ចាស់តូច ចង់សួររឿងអីឬ?»
«គឺថា ប្រុសម្នាក់នោះ គេបាត់ទៅណា?» រាងតូចសួរខ្សឹបៗ ដោយឡែកលីណា មិនទាំងដឹងថាប្រុសដែលម្ចាស់តូចចង់សម្ដៅលើនោះជាអ្នកណាផង!?
«ម្នាក់...ម្នាក់ណាទៅម្ចាស់តូច?»
«គឺប្រុសម្នាក់ មាឌខ្ពស់ ខ្ពស់ស្រឡះ មុខកាចៗ ចំណាំពាក់អាវក្រៅធំរហូតនោះ»
«អរ...អ្នកដែលម្ចាស់តូចចង់សម្ដៅដល់នោះគឺលោកម្ចាស់មែនទេ?» លីណានាងចំហរមាត់ យល់ភ្លាមពីភិនភាគដែលជីមីនបានរ៉ាយរ៉ាប់! តែនាងរៀងឆ្ងល់បន្តិចដែរ ហេតុអី មិនប្រាប់ឈ្មោះតែម្ដងទៅ? បើពួកគេ ជាប្ដីប្រពន្ធគ្នាហ្នឹង?!
«អ្ហា..ហ្នឹងហើយៗ បងដឹងថាគេទៅណាដែរទេ?»
«គាត់ទៅសេអ៊ូលបាត់ហើយ ល្ងាចបន្តិចទើបមកវិញ គាត់អោយខ្ញុំតាមមើលថែម្ចាស់តូចអោយជាប់»
លឺនាងនិយាយបែបនេះ ជីមីនដឹងបាត់ទៅហើយថា នាយក្រាស់អោយពួកអ្នកបម្រើ តាមឃ្លាំមើលគេ មិនអោយគេរត់គេចបាន។
@ ល្ងាចរសៀល
សឹងពេញមួយថ្ងៃជីមីន មិនបានរត់គេចទៅណាសោះ គេមានតែអង្គុយនៅឆ្នេរសមុទ្រ មិនអស់ចិត្ត ទៅលេងទឹកសមុទ្រពេញមួយកំណាត់ថ្ងៃ ដូចជាពេលនេះអញ្ចឹង គេត្រាំខ្លួនក្នុងទឹក ចាំមើលថា ពេលណាទើបយ៉ុនហ្គីមកវិញ ក្រែងលោ៎ អង្វរនាយអោយចិត្ដទន់ ជូនគេទៅសេអ៊ូលវិញ។
«ផាក ជីមីន» សម្លេងហៅដូចប្រហែលៗ បបួលអោយអាល្អិតងាកមក ភ្ញាក់ព្រឺត ព្រោះឃើញរាងក្រាស់ដើរមកតាំងៗ មិនដឹងជានាយមកវិញពីពេលណានោះទេ។
«ល..លោកចង់ធ្វើអី?» គេស្លន់ស្លោ បន្ទាប់ពីឃើញ រាងក្រាស់ចូលមកក្នុងទឹក ទាំងខាំមាត់ដូចចង់សុីគេទាំងរស់!
អឹប!!
«អ្ហា!!!!!»
ដៃក្រាស់ ចាប់លើកកាយតូចចេញពីទឹក ខណៈមុខជីមីនក្រហមរងៀល បើកភ្នែកភ្លឹះៗ សម្លឹងទៅយ៉ុនហ្គី÷
«ត្រាំក្នុងទឹកយូរបែបហ្នឹង អូនដឹងថាឈឺផ្ដាសាយដែរទេ??» មុខមាំ លើកក្មេងពរឡើង មុនដើរចេញពីទឹកសមុទ្រ ។
ហាច់ឈីស!!!
និយាយមិនទាន់ផុតពីមាត់ ក្មេងនេះកណ្ដាលឆាច់ដាក់ពេញមុខនាយ ដោយទាំងសំបោរមកថែមទៀត។
«ស..សុំទោស» ជីមីន យកជាយដៃអាវសើមជោគ មកជួយជូតមុខអោយយ៉ុនហ្គីវិញ។ រាងកាយតូចត្រូវបាន យ៉ុនហ្គី ចាប់យកមកដាក់ក្នុងបន្ទប់ទឹក ព្រមទាំងដាក់កំហិតអោយគេ ងូតទឹក អោយរួចមុន១៥នាទី។
«អ្ហឹក អាឡប់សតិ មិចក៏យើងត្រូវធ្វើតាមឯងនោះ អ្ហា ហឹក» ខឹងចិត្តពេកមិនដឹងត្រូវធ្វើយ៉ាងម៉េច គេសម្អាតខ្លួនបណ្ដើររអ៊ូរទាំ បណ្ដើរ ដោយឡែក យ៉ុនហ្គី ដែលឈរស្ដាប់ពីខាងក្រៅ លួចសើច មិនឈប់។
មួយសន្ទុះក្រោយមក ជីមីនចេញមកវិញ ដោយភ្លុំកន្សែង ញ័រញាក់ទទ្រើក ។ឃើញដូច្នោះ ទើបយ៉ុនហ្គី ដើរទៅលើកបីកាយតូច មកដាក់អង្គុយលើគ្រែទាញភួយមកភ្លុំដល់ក្បាលបន្ថែមទៀត ។
ចំណែកឯនាយ ក៏ដើរទៅបើកទូរសម្លៀកបំពាក់ រើសយកខោអាវមួយឈុតមកអោយជីមីនស្លៀក ។
«ផ្លាស់នៅទីនេះហើយ»
«លោកឆ្កួតទេអ្ហេះ?ខ្ញុំមិចនឹងអាច....»
«បងចេញទៅខាងក្រៅឥលូវនេះ!» បន្ទប់ផ្លាស់ខោអាវគឺនៅ ជិតបន្ទប់ទឹកនេះ គ្រាន់តែ នាយមិនចង់អោយរាងតូច ដើរទៅតែប៉ុណ្ណោះ ។
មកដល់ខាងក្រៅ ឃើញនាងអ្នកបម្រើ ឈរតម្រៀបគ្នា អោនគំនាបសុំទោស ញាប់មាត់ ដោយហេតុពួកគេមើលថែម្ចាស់តូចមិនបានល្អ បណ្ដោយអោយម្ចាស់តូចទៅត្រាំនៅក្នុងទឹកសមុទ្រយូរយ៉ាងនេះ។
«ទៅធ្វើការរបស់ពួកនាងវិញទៅ យើងមិនបន្ទោសទេ!»
«អរ..អរគុណលោកម្ចាស់!»
នាយមិនបន្ទោសពួកនាង ព្រោះដឹងពីចរឹកក្មេងនេះ តែគេចង់ហើយ ទោះទេវតាមកឃាត់គេទៀត ក៏គ្មានបានផលដែរ ។
ខណៈនោះរ៉ូប៊ីនដើរចូលមក នឹងនិយាយទៅកាន់រាងក្រាស់ ÷
«ចៅហ្វាយ ហាងផ្កានោះរៀបចំរួចរាល់ហើយបាទ»
«ហឹម ស្អែកយើងនាំគេទៅមើល» លឺដូច្នោះ នាយងក់ក្បាល នឹកឃើញដល់ហាងផ្កា ដែលនាយអោយរ៉ូប៊ីន នាំមនុស្សទៅរៀបចំ នៅក្នុងភូមិ នោះ ។
«បាទ»
«ល..លោក?» យ៉ុនហ្គី ងាកតាមប្រភពសម្លេង ឃើញថា រាងតូចស្ថិតក្នុងអាវសមីពណ៌សរដៃវែង ជាមួយនឹងខោខ្លីកន្ទឹប!
«ឯងទៅវិញច៎ុះ» នាយប្រាប់ទៅរ៉ូប៊ីន។ រ៉ូប៊ីន ឃើញសភាពការណ៏មិនស្រួល ទើបគេដើរចេញទៅយ៉ាងលឿន មិនបណ្ដោយអោយចៅហ្វាយម្នាក់នេះ ប្រចែប្រច័ណ្ឌទាន់ពេលឡើយ។
«អូនស្លៀកឈុតនេះស្អាតណាស់» ដៃទាញចង្កេះជីមីន មកអឹបនឹងខ្លួននាយ
ពោលសរសើរអាល្អិត ដែលមុខក្រហម ប្រឹងច្រាននាយចេញ ។
«ពេលណាលោកដោះលែងខ្ញុំ?» ចោតសួរ ទៅរាងក្រាស់ ដែលខ្ពស់ជាងខ្លួន នៅកាន់តែយូរ ច្បាស់ជាត្រូវប្រុសមុខគួរអោយស្អប់នេះចាប់សុីគ្រឿងក្នុងមិនខាន។
«ពេលណាដែលអូនស្រលាញ់បងម្ដងទៀត»
«តែខ្ញុំមិនដែលស្រលាញ់លោកទេ!»
«ហ៊ានភ្នាល់ទេ?»
«......»
«ម៉េចមិននិយាយ?»
«មិនដឹងទេ» ដល់ចំណុចនេះគេអោបដៃ បែរមុខចេញហាក់ខឹង ជាថ្មី តែប្រុសនេះមិនញិន ឆ្លៀតក្រសោបមុខគេបែរមករកនាយវិញ!
«ធ្វើអី?អឹមមម»
"បបូរមាត់គេអោនមកថើបលើបបូរមាត់ខ្ញុំជាប់ ធ្វើឲ្យខ្ញុំវង្វេងវង្វាន់ កាន់តែមិនយល់ពីខ្លួនឯង ខ្ញុំមានអារម្មណ៍ថាធ្លាប់ស្គាល់គេ ធ្លាប់ស្រលាញ់គេ ធ្លាប់នៅជាមួយគេ ធ្វើអោយខ្ញុំមិនអាចប្រកែកបានសោះឡើយ"

TO BE CONTINUED










«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now