ភាគទី៤៤ : ក្មេងហិច!

979 51 0
                                        

«ឥលូវអោយឬមិនអោយ?» នាយតូចគម្រាមកំហែងម្ដងទៀត គេនិយាយទាំងមុខមាំ មិនបានលេងសើច។
«ហុឺយ! ម្ចាស់តូច អាងអំណាចមែនទេ?»
«ថាចឹងក៏បាន! ព្រោះខ្ញុំមានប្ដី អោយអាង!»
ម្ចាស់តូច អួតដ៏ថ្នាក់នេះ បើមិនអោយក៏មិនសម ត្បិតប្រពន្ធចៅហ្វាយយើងតើ! តែក្នុងចិត្ត ចេះតែលួចជ្រេញ កាលចាប់មកដំបូងៗ ស្រែកជេរចៅហ្វាយនាយឡើងស្ពឹកមុខ ដល់ឥលូវមកហៅប្ដីៗពេញមាត់បែបនេះ ដូចចង់ឆ្ងល់វិញ។
រ៉ូប៊ីន ហុចកូនសោរអោយរាងតូចទាំងចិត្តស្ទាក់ស្ទើ តែធ្វើម៉េច ខ្លាចម្ចាស់តូចខាំអណ្ដាតខ្លួនឯងមែន។
«ហ្ហឹស ឡប់មែន អ្នកណាទៅភ្លើខាំអណ្ដាតខ្លួនឯងអោយឈឺនោះ?» កញ្ឆក់កូនសោរពីដៃរ៉ូប៊ីនបាន ទើបបោះសម្ដីដៀលកូនចៅប្ដី គ្មានទុកមុខអ្វីបន្តិច។ខណ: រ៉ូប៊ីន ទោះបីគេដៀលប៉ុណ្ណឹងក៏មិនបានឈឺស្រកៀរចិត្តអីឡើយ សុខចិត្ត ក្រវីក្បាលដើរចេញធ្វើព្រងើយ ចាំមើលតែចៅហ្វាយមក ដឹងតែទ្រោមខ្លួនហើយម្ចាស់តូច។
បន្ទាប់ពីបានយកសៃចេញពីបន្ទប់ក្រោមដីហើយ នាយតូច ក៏ឡើងទៅសម្រាក ក្នុងបន្ទប់គេង បាត់ទៅ! ត្បិតធ្វើដំណើរមួយថ្ងៃ គេអស់កម្លាំងសឹងហើបជើងដើរលែងរួចទៅហើយ។

@ ៣ខែ ក្រោយ
អាមេរិកឡាទីន ជាតំបន់ ដែលពោរពេញទៅដោយអ្នកមានអំណាច នឹងសង្គមងងឹត គ្រប់គ្រងដោយត្រកូល ជូនៀល៍។ ស្របពេលនេះ យ៉ុនហ្គី នៅកំពុងតាមដានសកម្មភាព លោកជូនៀល៍ នៅឡើយ ដ្បិត តែជូនៀល៍ តែងតែប្រុងប្រយ័ត្នគ្រប់ពេល ធ្វើឲ្យនាយពិបាកក្នុងការ ចាត់ការខ្លាំងណាស់។
នៅក្នុង penthouses មួយ ជាកន្លែងដែលរាងក្រាស់ រស់នៅ ដោយប្រើប្រាស់ អត្តសញ្ញាណក្លែងក្លាយ ដោយនៅទីនេះឈ្មោះរបស់នាយគឺ ម៉ាកឃើល៍ អេដុន ។
«ពីរថ្ងៃទៀត ជូនៀល៍ នឹងទៅចូលរួមពិធី នៅកប៉ាល់មួយ លើសមុទ្រ! ខ្ញុំគិតថា វាជាឱកាសល្អណាស់ ចៅហ្វាយ» សាំងសុីន ស៊ើបដំណឹងមកប្រាប់ដល់អ្នកជាចៅហ្វាយនាយ! ពួកគេបានចំណាយពេល៣ខែមកហើយ ដើម្បីតែអាចសម្លាប់ជូនៀល៍ បាន ប៉ុន្តែនៅមិនទាន់ឱកាសសោះ។
«ហឹម រៀបចំតាមផែនការទៅ!» នាយក្រហឹមងក់ក្បាលតិចៗ បញ្ជារអោយសាំងសុីន រៀបចំតាមផែនការដែលពួកគេបានរៀបចំទុក។
«បាទចៅហ្វាយ!»
«រ៉ូប៊ីន មានផ្ដល់ដំណឹងអ្វីមកទេ?» នៅមិនអស់ចិត្ត នាយខានដឹងលឺពីអ្នកខាងនោះយូរគួរសម មិនដឹងថាមកពី កាលីហ្វ័រញ៉ា វិញឬនៅ?
«គេនិយាយថា ម្ចាស់តូចត្រលប់មកវិញហើយទាន! ត្រលប់មកតាំងពី៣ខែមុនមកម្ល៉េះ....លឺថា មកវិញក៏ចម្លែកណាស់..» ចម្លែក? រាងក្រាស់ចងចិញ្ចើម ងាកមកមើលមុខសាំងសុីន ក្នុងន័យអោយគេនិយាយបន្ត ថាចម្លែកដូចម្តេច?
«ម្ចាស់តូចហៅចៅហ្វាយថាប្ដី ពេញៗមាត់ នឹងមិនព្រមទៅណា និយាយថារង់ចាំចៅហ្វាយត្រលប់ទៅរកគាត់វិញ»
សាំងសុីន អេះក្បាល ធ្វើមុខឆ្ងល់ គេក៏សឹងមិនជឿ ពេលលឺបែបនេះ កុំថាឡើយយ៉ុនហ្គី មិនជឿនោះ។
«ហ្ហឹស» នាយអស់សំណើច និយាយថាចង់អោយនាយទៅវិញឆាប់ៗ គិតថានឹងរួចខ្លួនមែនទេ? យល់ខុសហើយ! នាយមិនចិត្តទន់ អោយក្មេងនេះបោកទៀតឡើយ។
«អូរភ្លេច!!!ចៅហ្វាយនេះទូរស័ព្ទ ដែលបានបាត់»សាំងសុីន ទើបនឹកឃើញ ដកហូតយកទូរស័ព្ទ មកអោយរាងក្រាស់ វិញ បន្ទាប់ពីនាយធ្វើអោយបាត់យូរយារមកហើយ នៅតែមិនព្រមទិញថ្មី ធ្វើឲ្យគេច្រលំថាជាសេដ្ឋីគំរិះហើយទេតើ។
«អឹម ទៅបន្ទប់ឯងវិញទៅ!» នាយទទួលយកមកទុកក្នុងហោប៉ៅ មុននឹងដេញសាំងសុីនអោយចេញពីបន្ទប់ខ្លួន។
ទឺង!ទឺង
គ្រាន់តែបើកអ៊ិនធឺណេតទូរស័ព្ទ មកភ្លាម សម្លេងលោតសារ ជាច្រើនបន្លឺឡើង បណ្ដាលអោយយ៉ុនហ្គី ចាប់ផ្តើមឆ្ងល់ ទូរស័ព្ទនាយចេះមានអ្នកផ្ញើរសារមកពីកាល?
«min minnie ?» រាងក្រាស់ស្រឹមភ្នែក ក្រោយពីឃើញអាខោន ig មនុស្សម្នាក់ មានឈ្មោះ min minnie  ដាក់រូបកូនទាពណ៌លឿង ផ្ញើសារមកនាយចង់មួយរយដង!
«សឺត???»  ចុចចូលមើលភ្លាម គ្មានអ្នកណាក្រៅពី ក្មេងដែលរត់ចោលនាយនោះទេ នៅទាំងហ៊ាន ផ្ញើរូប សុិចសុី ភ្ជាប់ជាមួយពាក្យមួយឃ្លា "នឹកណាស់ប្ដីសម្លាញ់" ជាច្រើនដងមកកាន់នាយថែមទៀត?
«ក្មេងហិច!» នាយតបសារទៅវិញ ទាំងញញឹមបិតមាត់មិនជិត ។ មិនទាន់បានប៉ុន្មាននាទីផង ក្មេងនេះក៏តបមកវិញភ្លាម ÷
(បើមិនហិច ប្ដីមិនស្រលាញ់ងប់ងល់ដ៏ថ្នាក់នេះទេ!) លើកនេះគេ ផ្ញើរូបភាពថតពីគល់ភ្លៅដល់ជើងតូចៗស្រលូន គ្មានរោមមួយសរសៃ អោយយ៉ុនហ្គីបានឃើញ។
«.....» នាយមិនតប តែក៏សេវរូបដែលជីមីនផ្ញើមកទាំងប៉ុន្មានដាក់ក្នុងទូរសព្ទទាំងអស់ ថែមទាំងតាំងក្នុង screenទៀតផង។
ទឺង!
(ជើងអូន ត្រៀមលើកកងលើស្មាបងយូរហើយ ពេលណាមកវិញ?នឹក)
«ចំមែន!» អាល្អិតនេះកាន់តែមែនទែនទៅហើយ នាយហ៊ានធានា បើទៅវិញ ក្មេងនេះមិនទ្រោមខ្លួនលើគ្រែមួយអាទិត្យទេ គេមិនមែនតូហ្វារ៍ស្ទីនឡើយ។
ចំណែកឯអ្នកដែលប្រឹងថតរូប ដាស់អារម្មណ៏អ្នកខាងណោះឯណេះ កំពុងតែគេងរមួលពេញពូក រង់ចាំសារយ៉ុនហ្គីទាំងសើចកក្អឹក។
«ម៉េចមិនតបសោះអញ្ចឹង?» មួយសន្ទុះហើយ នៅមិនឃើញនាយក្រាស់តបទៀត ធ្វើឲ្យចិត្តចាប់ផ្ដើម ឆ្ងល់នឹងគិតអីផ្ដេសផ្ដាសមកភ្លាម!
«តិចលោ៎ ចោរឆក់ទូរស័ព្ទបាត់ទៅ?តែក្បាលកញ្ចាស់ហើយបើអោយចោរឆក់បានទៀត មិនបាច់យកប្រពន្ធទេ!» និយាយចច្រិចដូច្នេះហើយ ទើបនឹកឃើញគំនិតខលជាវីដេអូទៅយ៉ុនហ្គីវិញ ប៉ុន្តែនាយមិនលើកទាល់តែសោះ ឬក៏នៅខឹងគេនៅឡើយ?មិនអាចទេ!
នឹកឃើញបែបនេះហើយធ្វើឲ្យអាល្អិតមិនស្ងប់ចិត្តសោះ បន់អោយតែនាយត្រលប់មកវិញ គេទម្រាំតែជម្រិតសួរពីប្រទេសដែលរាងក្រាស់ទៅ ទំរាំដឹង ត្រូវគម្រាមផង សម្លុតផង ដាក់រ៉ូប៊ីន ដឹងហើយនៅរៀនមើលម៉ោងនៅទីនោះនឹងទីនេះ ខ្លាចថាសារទៅយប់ពេក រាងក្រាស់មិនចូលមើល។ បន្ទាប់ពី៣ខែ ទើបយ៉ុនហ្គីតបមកវិញ គេសប្បាយចិត្តណាស់ គ្រាន់តែយ៉ុនហ្គីមិនសូវអើពើនឹងគេឡើយ។
•••
កាប៉ាល់ ធំមួយ កំពុងអណ្ដែតនៅលើផ្ទៃសមុទ្រ ចំណែកខាងក្នុងកំពុងមានធ្វើពិធីសប្បាយមួយជួបជុំអ្នករកសុីខុសច្បាប់ ក្នុងនោះក៏មានជូនៀល៍នឹងកូនប្រុសគេផងដែរ។
ជូនៀល៍ គឺជាតាចាស់សក់សរ កាន់ឈើច្រត់ ទឹកមុខមានអំណាចនៅអមខ្លួនមានអង់រក្សជាច្រើន ជាមុខសញ្ញារបស់តូហ្វារ៍ស្ទីន កំពុងបង្កប់ខ្លួនជាអ្នករត់តុ ចូលទៅក្បែរខ្លួនជូនៀល៍។ មិនយូរប៉ុន្មាន រាងក្រាស់ក៏ញាក់ចិញ្ចើមផ្ដល់សញ្ញាដល់សាំងសុីន គោលដៅគេគឺតែជូនៀល៍ម្នាក់ប៉ុណ្ណោះ អ្នកដទៃមិនពាក់ព័ន្ធ។
ផាំង~ សម្លេងផ្ទុះគ្រាប់បែកផ្សែង ធ្វើឲ្យគ្រប់យ៉ាងចលាចល ខណៈជូនៀល៍ ព្យាយាមរកទីកន្លែងលាក់ខ្លួនអោយមានសុវត្ថិភាព ។ ភាពចលាចលនេះធ្វើឲ្យជូនៀល៍បុកគ្នានឹងរាងក្រាស់ មួយផឹប ជូនៀល៍ឈរទ្រឹង លើកដៃខ្ទប់ពោះខ្លួនឯងកំពុងត្រូវជាច្រើនគ្រាប់ដោយកាំភ្លើងមិនលឺសម្លេង។
«សាំងសុីន!ឆាប់ទៅ!» មុននឹងទៅរាងក្រាស់ ឆ្លៀតទម្លាក់ផ្លាកសម្គាល់ត្រកូលសៃរ៍តន់ ចោលនៅទីនេះ ក្នុងបំណងអ្វីមួយផ្សេងទៀត។
ប្រូង~ប្រូង
ម្នាក់ៗលោតចូលទឹក ព្រោងព្រាត ធ្វើឲ្យកូនចៅជូនៀល៍ តាមបាញ់ពីខាងលើទៅប្រសាច ត្រូវបញ្ឈិតខ្លួនយ៉ុនហ្គីប៉ុន្មានគ្រាប់ ឈាមក្រហមឡើងមកលើទឹក។
«ច..ចៅហ្វាយ» សាំងសុីន ឃើញរាងក្រាស់ត្រូវរបួស ព្រោះជួយខ្លួនក្នុងទឹកមុននេះ ធ្វើឲ្យគេបារម្ភកាន់តែខ្លាំងពីសុវត្ថិភាព យ៉ុនហ្គី ដែលកំពុងព្យាយាមហែលទៅរកគោកនៅមិនឆ្ងាយប៉ុន្មានដែរ តែសម្រាប់អ្នកមានរបួសគឺពិបាកណាស់។

TO BE CONTINUED


«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now