ភាគទី27 : កុំទៅមន្ទីរពេទ្យទៀតអីយ៉ុន អូនចង់គេងនៅផ្ទះយើងវិញ

1.2K 85 5
                                        

.   មិនប៉ុន្មានម៉ោង ជីមីនក៏ត្រូវបានចេញពីមន្ទីរពេទ្យទាំងសភាពទ្រុឌទ្រោម នៅឡើយ ត្បិតថា ខ្លួនគេក៏ចង់ចំណាយពេលចុងក្រោយ អោយបានច្រើនជាងការគេងនៅមន្ទីរពេទ្យដូចគ្នា!
    នៅតាមដងផ្លូវ ជីមីនពាក់មួកជាប់ ព្រោះតែសក់របស់គេស្ដើងខ្លាំងសឹងតែជ្រុះអស់ពីលើក្បាល។  នាយតូចអង្គុយនៅចង្កូតខាងមុខ ដោយមានយ៉ុនហ្គីជាអ្នកបើកឡានដោយផ្ទាល់!
     «ឥលូវ..អូនមិនដែលឃើញបងទៅធ្វើការសោះ ជាប្រធានគេបានយ៉ាងម៉េច?បើតែដូច្នេះ បុគ្គលិកគេមិននិយាយដើមស្លាប់ទៅហើយទេឬ» នាយតូចសួរបែបងឿងឆ្ងល់ សុខៗក៏មានពេលទំនេរ នាំគេដើរលេងមួយថ្ងៃៗ អត់ប្រុងទៅធ្វើការអីសោះតែម្ដង។
     «ក្រុមហ៊ុនជារបស់បង ពួកគេក៏ជាអ្នកធ្វើការអោយបង ពួកគេមិនហ៊ាននិយាយទេ»
      «ច្បាស់បានយ៉ាងម៉េច?»
      «បងធានា បើអូនចង់ដឹងច្បាស់ បងអាចហៅពួកគេទាំងអស់ អោយអូនសួរចម្លើយបាន!» ស្ដាប់ទៅគួរអោយអស់សំណើចណាស់ ប៉ុន្តែបើសិនជាជីមីនសាក តែនិយាយថា ចង់ដឹង មែន នាយក៏ហ៊ានគោរពពាក្យសន្យាដូចគ្នា។
       «ណ្ហើយៗ អូនមិនមែនជា FBI ដែលត្រូវសួរចម្លើយបុគ្គលិកបង ដូចជាអ្នកទោសទេ!» គេអោបដៃ ងាកមុខទៅម្ខាង ឈប់និយាយបន្ទាប់ពីបញ្ចប់ប្រយោគបដិសេធជាមួយរាងក្រាស់រួច.
ខណៈ យ៉ុនហ្គី បែរអស់សំណើចនឹងចរឹកកូនក្មេងរបស់ប្រពន្ធតូច ទាំងខ្លួនកំពុងផ្ដោតលើការបើកបររបស់ខ្លួន។
       នៅតាមផ្លូវស្ងាត់ មួយសន្ទុះក្រោយមក ទើបនាយតូចចាប់អារម្មណ៍ថានេះ មិនមែនជាផ្លូវទៅភូមិគ្មាននោះឡើយ ក៏រហ័សបែរមកសួររាងក្រាស់ម្ដងទៀត :
       «បងនាំអូន ទៅណា?»
       «ទៅដល់ គង់តែដឹងទេ!»
  _____

    ងុឺត!
    ឡានខ្មៅរលើប ឈប់ចំពីមុខផ្ទះវីឡាចំណាស់មួយ ស្ថិតនៅមិនឆ្ងាយពីក្រុងសេអ៊ូល ប៉ុន្មានឡើយ ។ រាងសង្ហា បើកទ្វារឡាន ហៅមាឌតូចអោយចុះមក !
      «ទីនេះជា....?» ជីមីន ភ្លឹកនឹងផ្ទះដ៏ស្រស់ស្អាត បែបនេះ វាហាក់នាំគេអោយធ្លាប់ស្គាល់កន្លែងនេះពីមុនមក.
      «ផ្ទះប៉ារបស់បង លោក តូហ្វារ៍ស្ទីន!» និយាយអោយសម្លេងខ្សាវ ត្បិតមិនដឹងថាខ្លួន ត្រូវដើរចូលទីនេះដើម្បីអ្វីឡើយ ក្រៅពីធ្វើអោយជីមីនស្គាល់នាយអោយច្បាស់ជាងនេះ។
      «បងមិនអីទេ...អូននឹងបានស្គាល់ប៉ារបស់ ណូវ៉ាអែលផង!» ឃើញរាងតូចមើលមកនាយបែបស្ទាក់ស្ទើរ ទើបគេងក់ក្បាល មុននឹងអូសដៃជីមីនដើរចូលទៅ.
    តុកតុក
   «មករកអ្នកណាដែរ!?» សម្លេងមនុស្សប្រុសម្នាក់ ដើរចេញមកទាំងពាក់អាវអៀម ទំនងជាចេញពីផ្ទះបាយមុននេះ ។
     «អ្នក....អ្នកប្រុសមីន ?» បុរសវ័យ៤០ប្លាយ រូបសម្រស់នៅក្មេងដូចក្មេងអាយុ28ឆ្នាំ មិនខុសទេ គាត់ជាប៉ារបស់ណូវ៉ាអែល ម្ចាស់រាងកាយមួយនេះ ឈ្មោះរបស់គាត់គឺ ស្ទេមឺរ័។
     «សួរស្ដី! ពួកយើងមកក្នុងបំណងល្អទេ..» ឃើញយ៉ុនហ្គីមិននិយាយស្ដី អាល្អិតសសៀរចេញពីក្រោយខ្នងមាំធំ និយាយសើចស្រស់ញញឹម.
     «ជី!!» អ្នកធ្លាប់ជា ប៉ា ហាក់សប្បាយចិត្តពេលដែលបានឃើញកូនរបស់ខ្លួនម្ដងទៀត បន្ទាប់ពីគេរៀបការហើយ ទោះបីជាមិនមែនជាអ្នកផ្ដល់កំណើតពិត តែក្ដីស្រឡាញ់ប្រៀបដូចជាឪពុកកូន។
     មែនហើយ ស្ដាប់មិនខុសទេ គាត់មិនមែនជាអ្នកផ្ដល់កំណើតដល់ ណូវ៉ាអែលឡើយ ដោយសារតែគាត់រៀបការជាមួយអ្នកស្រីផាក ដើម្បីតែបិតបាំងរឿងម៉ាក់ជីមីនជាប្អូនស្រីជីដូនមួយខ្លួន មានផ្ទៃពោះ ជាមួយសិស្សច្បងកាលនៅសាកលវិទ្យាល័យប៉ុណ្ណោះ។ប៉ុន្តែ គ្រប់គ្នា មិនបានដឹងការពិតពីរឿងនេះទាល់តែសោះ។
     «នាំគ្នាចូលខាងក្នុងសិនមក!»
    លឺដូច្នោះ រាងតូចក៏អូសដៃយ៉ុនហ្គី ចូលទៅយ៉ាងលឿន គេគ្មានគោលបំណងអ្វី ក្រៅពីផ្សះផ្សារទំនាស់រវាងឪពុកកូនពីរនាក់នេះឡើយ ។

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now