រាងតូចច្រាននាយចេញម្ដងទៀត បម្រុងនឹងយារដៃរកទះកំភ្លៀងយ៉ុនហ្គី តែត្រូវក្រសែភ្នែកមុតរបស់រាងក្រាស់គម្រាមទាន់ ទើបគេទម្លាក់ដៃចុះវិញ ទាំងក្រហមមុខ ខ្លាចថាត្រូវយ៉ុនហ្គីចាប់យកទៅធ្វើអ្វីផ្ដេសផ្ដាសលើសហ្នឹងទៀត។
«ចេះស្ដាប់បង្គាប់អញ្ចឹងល្អណាស់!» និយាយទាំងញញឹមមុននឹងអោនមុខទៅជិតផ្ទៃមុខសររលោងរបស់រាងតូច!
«ផ្ដាច់ការ!» ពោលមួយម៉ាត់នេះចប់ អាល្អិតដើរតាំងៗ ចូលទៅក្នុងបន្ទប់វិញយ៉ាងលឿន។
គេ ឡើងលើគ្រែគេងឃ្លុំភួយ ហាក់ព្រឺរងាៗយ៉ាងម៉េចមិនដឹងទេ សង្ស័យតែឈឺ ដោយសារតែលេងទឹកមុននេះទេ។
លុះវេលារៀងងងឹតបន្តិច អាហារពេលល្ងាច ក៏រៀបចំរួចរាល់ហើយល្មម! ដោយឡែកយ៉ុនហ្គី ទើបតែត្រលប់មកពីខាងក្រៅវិញ មិនឃើញជីមីន រហ័សសួរទៅសៃដែលនៅជិតនោះ។
«ឯណាជីមីន?»
«ម្ចាស់តូច នៅខាងលើឯណោះលោកម្ចាស់» នាងនិយាយទាំងអោនគំនាប ។
«គេមិនទាន់ចុះមកខាងក្រោមទេឬ?»
«គឺនៅទេ តាំងពីលោកម្ចាស់ចេញទៅមកម្ល៉េះ!»
លឺសៃស្រដីដូច្នោះ ធ្វើឲ្យនាយចងចិញ្ចើម ឆ្ងល់ឡើង!មិនបង្អង់យូរ រាងសង្ហា ប្រញាប់ឡើងទៅជាន់ខាងលើ។
ក្រាក!
យ៉ុនហ្គី បើកទ្វារដើរចូលមកខាងក្នុង បែរជាឃើញរាងកាយតូចកំពុងគេងឃ្លុំភួយ ជិតតាំងពីចុងក្បាលដល់ចុងជើង ចំណែកឯ ម៉ាសុីន ត្រជាក់ត្រូវបានគេបិតចោលទាំងអស់។
«អូន?» នាយ ចូលមកទាញភួយតិចៗ ឃើញរាងតូចលង់លក់ទាំងបបូរមាត់ក្រហមរងៀល ចំណែកឯថ្ងាស់បែកញើសសស្រាក់ ។ឃើញដូច្នេះ រាងក្រាស់យល់ភ្លាម នាយប្រញាប់ប្រញាល់ចេញទៅ រកកន្សែង នឹង ទឹកមួយចានដែកតូច យកមក ដើម្បីជូតខ្លួនអោយជីមីន ព្រមទាំងបញ្ជារអោយសៃដាំបបរ ភ្លាមៗ។
«មីននី...អូនលឺបងហៅទេ?» នាយជូតខ្លួនរាងតូចបណ្ដើរ ព្យាយាមហៅគេបណ្ដើរ បន្ទាប់ពីជីមីន បើកភ្នែកព្រឹមៗសម្លឹងមក យ៉ុនហ្គី។
«អូនសម្រាកច៎ុះ ចាំបងជូតខ្លួនអោយអូន» នាយអង្អែលក្បាលជីមីនថ្មមៗ បន្តជូតខ្លួន ដល់គេ ឃើញថាកម្ដៅរៀងអន់ថយខ្លះ ហើយ ។
«លោកម្ចាស់! បបរមកដល់ហើយ» សៃរុះរាន់ លើកថាសបបរសរ ចូលមក ដាក់លើតុជិតដៃយ៉ុនហ្គី ដើម្បីងាយស្រួលបញ្ចុកដល់អ្នកគេងនៅលើគ្រែ។
«អូន ក្រោកមកញុាំបបរអោយមានកម្លាំងកំហែងសិន..»រាងក្រាស់ ដាស់ស្មារតីជីមីនតិចៗ មួយសន្ទុះគេក៏ភ្ញាក់មែន គឺភ្ញាក់ទាំងទឹកមុខចង់យំ ព្រោះតែតឹងច្រមុះនឹងល្ហិតល្ហៃក្នុងខ្លួន គ្មានកម្លាំងអ្វីសោះ។
«ហ្ហឹក!» ចុងក្រោយទឹកភ្នែកក៏ធ្លាយមកពិតមែន អាល្អិតក្រោកផ្អែកនឹងខ្នើយហារមាត់ ទាំងទឹកភ្នែកហូរមកដូចទឹកបាក់ទំនប់។
«កុំយំ វាគ្រាន់តែផ្ដាសាយធម្មតាប៉ុណ្ណោះ បន្តិចទៀតទៅជាហើយ» កាន់តែនិយាយក្មេងនេះកាន់តែហូរទឹកភ្នែក! គេមិនមែនយំព្រោះឈឺនោះទេ តែយំព្រោះតែមិននឹកស្មានថាយ៉ុនហ្គីមើលថែគេបានល្អយ៉ាងនេះ សូម្បីតែដេនហ្វឺរ៍ ក៏មិនល្អដ៏ថ្នាក់នេះដែរ។
«អឹម!» ជីមីន ហារមាត់ធំៗ រង់ចាំយ៉ុនហ្គី ដួសបបរមកបញ្ចុក ។
«ញុាំរួច ត្រូវលេបថ្នាំ!»
«អ្ហឹក មិនលេបបានទេ?»
«មិនបាន! បើមិនលេប អូនមិនឆាប់ជានោះទេ» នាយដាក់កំហិត ដោយការបារម្ភ នាយមិនចង់សូម្បីតែធ្វើឲ្យជីមីនឈឺ សូម្បីតែបន្តិច ដូច្នេះបើរាងតូចឈឺ នាយឈឺជាងគេមួយរយមួយពាន់ដងឯណោះ។
«មិនជា ក៏មិនជាទៅ ហ្ហឹក អ្នកណាចង់ជានោះ?» ញុំាបណ្ដើរ រអ៊ូរទាំបណ្ដើរ ចំជាក្មេង អាយុច្រើន ។ រីឯ យ៉ុនហ្គី លឺដូច្នោះបានត្រឹមសើចហួសចិត្ដ ឯណាក្រែងថាមិនចង់នៅជាមួយនាយ នោះ? ពេលនេះមិចក៏ចង់ឈឺនៅទីនេះទៅវិញ?
បន្ទាប់ពីញុាំបបររួច ក៏ដល់វគ្គត្រូវលេបថ្នាំម្ដង តែក្មេងចចេស រឹងរូសសំបើមណាស់ មិនព្រមហើបបបូរមាត់ទាល់តែសោះ ទោះបីជារាងក្រាស់ខំយកថ្នាំទៅកិនជាម្សៅដើម្បីអោយគេស្រួលលេបយ៉ាងណាក៏ដោយ។
«ហារមាត់ភ្លាម!!»
«មិន!»
«បងរាប់ពីមួយដល់បី!»
«ឆឹស៎!» អ្នកណាខ្លាច?
អ៊ុប!
វិធីល្អបំផុតគឺបញ្ចុកតាមមាត់ ដៃតូចៗប្រឹងគោះខ្នងតូហ្វារ៍ស្ទីន ដោយឡែកជាតិថ្នាំកំពុងជ្រាបចូលមាត់របស់គេ តាមរយៈមាត់របស់រាងក្រាស់ គ្មានបានខ្ជាក់អ្វីបន្តិច!
«ផឹកទឹកអោយឆាប់ឡើង!» ដកបបូរមាត់មកវិញមុននឹងហុចទឹកមួយកែវដល់ជីមីន យកមកផឹកក្អឹកៗ ដោយសារតែជាតិល្វីងពេញក្រអូមមាត់។
«អ្ហា ល្វីងខ្លាំងណាស់ អ្ហឹក»
«នេះស្ករ! អូនញុាំទៅ» នាយហុចស្ករគ្រាប់មួយគ្រាប់មកអោយរាងតូចញុាំបំបាត់ល្វីង មិនដឹងថានាយទុកស្រកួរពីពេលណាឡើយ។
ក្រោយពីផឹកថ្នាំ មិនប៉ុន្មាន រាងតូចក៏លង់លក់បាត់ ចំណែកឯរាងក្រាស់ ក៏បន្តជូតខ្លួន ជីមីន រហូតដល់ពេញមួយយប់ ។
@ ព្រឹក ព្រលឹម
មាឌតូច បម្រាស់ដៃតិចៗ ដូចជាមាននរណាកាន់ដៃខ្លួនជាប់ មិនព្រមលែង!
ជីមីន បើកភ្នែកក្រឡង់ សម្លឹងមើលពិដាន សរក្បុស រួចក៏ងាក មកមើល តូហ្វារ៍ស្ទីន កំពុងលង់លក់ ក្បែរគ្រែ ក្នុងដៃម្ខាងទៀតមានកន្សែង ដែលស្ងួតនឹងទឹកសន្សើម ។
(គេស្រលាញ់ខ្ញុំ?)
(លោកល្អយ៉ាងនេះ លោកគួរតែរកអ្នកណាដែលល្អជាងខ្ញុំ កុំប្រាថ្នាខ្ញុំដែលមានម្ចាស់រួចអី! យ៉ាងណាក៏ដេនមកមុនលោកមួយជំហាន...សុំទោស) បេះដូងចាក់ស្កៀប ពេលនិយាយដល់ពាក្យមួយឃ្លា ដែលថាដេនហ្វឺរ៍មកមុនតូហ្វារ៍ស្ទីន!?
«ហ្ហឹម~» សម្លេងក្រហឹមដើមករ បញ្ចាក់ថាម្ចាស់រាងកាយកំពុងតែចង់ភ្ញាក់ពីដំណេកល្មម! ចំណែកអាល្អិតក៏ធ្វើពុតជាបិតភ្នែកវិញភ្លាម។
«នៅមិនទាន់ភ្ញាក់ទៀតអ្ហេះ?!» នាយសួរតិចៗ មុននឹងយកដៃទៅស្ទាបក្បាលជីមីនមើល ឃើញថា កម្ដៅបានអន់ថយជាងយប់មិញឆ្ងាយណាស់ បានដូច្នេះនាយញញឹមឡើង ធូរចិត្តមកវិញ រួចក៏បន្តសម្ដី ÷
«បងពិបាកណាស់ ទម្រាំតែអាចមកតាមអូនបាន ពិបាកណាស់ទំរាំរកអូនឃើញ សូមកុំចាកចេញពីបង កុំទុកអោយបងឯកាបន្តទៀតអី! បងមិនចង់ទេ!» ដៃពោរពេញដោយសរសៃ អង្អែលថ្ពាល់ក្រពុំថ្មម ពោលដោយក្ដីឈឺជ្រួតជ្រាបនឹងចិត្តនឹករលឹក នាយក៏មិនបានដឹងថាអ្នកម្ខាងទៀតកំពុងតែស្ដាប់លឺ គ្រប់ពាក្យសម្ដីដែលនាយនិយាយនោះទេ!។
(មានរឿងជាច្រើនធ្វើឲ្យខ្ញុំឆ្ងល់ នឹងចង់រកការពិតអោយឃើញ ជាពិសេសអំពីតូហ្វារ៍ស្ទីន ម្នាក់នេះ!) ជីមីន
យ៉ុនហ្គី ក្រោយពីមើលថែជីមីនអស់ពេញមួយយប់ គេទើបនឹងបានទៅសម្អាតខ្លួន ប៉ុណ្ណោះ! ខណៈរាងក្រាស់ដើរចូលបន្ទប់ទឹកបាត់ ភ្លាម រាងតូចចាប់ផ្តើមបើកភ្នែកក្រឡង់ៗសំលឹងទៅពិដាន ដោយតម្រិះគិតអំពី ពាក្យពេចន៍ដែលតូហ្វារ៍ស្ទីនបានស្រដីមុននោះ។
«គេជាអ្នកណា?មកពីណា?ក៏ខ្ញុំមិនដឹង!!ណ្ហើយ»
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
