ភាគទី9 : អ្នកដទៃឯណា? ប្រពន្ធយើងទេតើ!

1.9K 128 3
                                        

    @មួយសន្ទុះក្រោយ
    បន្ទាប់ពី ធ្វើការលាងសម្អាតរបួស រួចរាល់ គ្រូពេទ្យសុីន ចេញទៅបាត់ ទើប ជីមីន ហ៊ាន បើកទ្វារបន្ទប់ទឹក ដើរគើមៗចេញមកទាំងអៀនខ្មាស់។
   «ទៅណា?» សំលេងរឹង បង្អាក់ដំណើរតូច ដែលប្រុងនឹងឈានចេញពីបន្ទប់ដោយគ្មានការអនុញាត។

   «អោវ? ក៏....ក៏ទៅបន្ទប់វិញនោះអី» អាល្អិត ហាក់អេះអុញ មិនយល់ថាខ្លួនត្រូវនៅទីនេះដើម្បីអ្វីទៀត?
   «អ្នកណាអោយឯងទៅ..!?»
   «តែខ្ញុំងងុយដេកហើយ» ទឹកមុខធុញទ្រាន់ បង្ហាញឡើងយ៉ាងច្បាស់ ប្រុសម្នាក់នេះមិនត្រឹមតែកាចផ្ដាច់ការទេ រឿងសាំញ៉ាំក៏ជំនាញដែរ។

   «មកណេះ!» នាយសង្ហា គោះពូកតិចៗ ប្រាប់អោយរាងតូចមកជិតខ្លួន!
ជីមីន លេប ទឹកមាត់មួយក្អឹក បោះជំហាន ទៅរកនាយ ទាំងឆ្ងល់..
   ផឹប!! អ្ហា..
មាឌតូច ផ្ដួលតាមកម្លាំងដៃមាំ ទៅលើសាច់ពូកទន់ល្មើយ ខណៈមាឌធំ ចាប់ផ្តើមទម្លាក់ខ្លួនទ្រោបពីលើគេជាប់ កម្រើកពុំរួច!
   «ហឹម..លោកចង់ធ្វើអី?» អាល្អិត ថប់ដង្ហើមចង់ខ្យល់ គោះខ្នងក្រាស់តិចៗ ដោយឡែកអ្នកដែលកំពុងទ្រោបអោបកាយតូចជាប់ បែរជាមិនស្រដី ប្រឹងឈ្នុលនឹងប្រលោះកររបស់ជីមីនថែមទៀត!
   «លោក?»
   «ស្ងាត់!»
   នាយតូច លែងស្រដី បានត្រឹមសង្ងំស្ងៀមអោយយ៉ុនហ្គី អោបរឹតតាមអំពើចិត្ដ។ មិន យូរប៉ុន្មាន សំបកភ្នែកក៏ចាប់ផ្ដើមទន់ រាងកាយសំបូរកម្លាំង ស្រាប់តែលង់លក់ ដោយមានរាងតូចក្រសោបជាប់ក្នុងដៃ!
    «អេ...»  ដៃតូច ប្រឹងច្រានទ្រូងហាប់ណែន ចេញពីខ្លួន តែពុំបានផល ព្រោះទម្ងន់ហាក់មិនសមាមាត្រគ្នាសោះ។
   ជីមីន ជ្រប់មុខនឹងទ្រូងយ៉ុនហ្គី ស្រូបយកក្លិនក្រអូបប្រហើរ យល់ថាអារម្មណ៍ល្អ ទើបចេះ តែសង្ងំស្ងៀម រហូតទាល់តែគេងលក់ទៅជាមួយ!

    ថ្ងៃថ្មី ឈានមកដល់។ ហ្វ្រេស៍ កាន់ឯកសារ ដើរចូលមក យ៉ាងប្រញាប់ប្រញាល់ សម្ដៅទៅបន្ទប់អ្នកជាចៅហ្វាយនាយទាំងព្រលឹមស្រាងៗ..មាន់មិនទាន់រងាវ!

    តុកតុក~
   សម្លេងគោះទ្វារ បន្លឺ ឡើង ស្របនឹងក្រសែរភ្នែកមុតស្រួច កំពុងបើកឡើង សម្លឹងទល់មុខសម្រស់តូច ដែលលង់លក់មិនទាន់ភ្ញាក់..
    (ឯងជាអ្នកណា? មកពីណា យើងមិនខ្វល់ សំខាន់ពេលនេះយើងចង់បានឯង) ចិត្តដែលចង់បាននឹងភ្លើងប្រាថ្នា គេកំពុងដុតរោលពេញអារម្មណ៍ តាំងពី ជួបក្មេងម្នាក់នេះស្ថិតក្នុងរូបរាងភរិយាសម្អប់ខ្លួនដំបូង។
    រាងមាំ ក្រោកឡើង ដៃពោរពេញដោយសរសៃ ស្ដើង រួចក៏បោះជំហានទៅបើកទ្វារអោយហ្វ្រេស៍។

   .....
   «ចៅហ្វាយ..នេះឯកសារដីធ្លីនៅប៊ូសាន»
  «ដឹងហើយមែនទេ ថាត្រូវធ្វើវាយ៉ាងម៉េច?» ស្នាមញញឹមចុងមាត់ សំបូរដោយល្បិចកល ខណៈ ហ្វ្រេស៍ បង្ហាញទឹកមុខ យល់កាន់តែច្បាស់..
   «បាទ៎! ខ្ញុំនឹងធ្វើវាអោយបានល្អបំផុត» គេញញឹមតាមយ៉ុនហ្គី ព្រោះតែបន្តិចទៀតនេះនឹងមានឈុតឆាក ល្អសម្រាប់នាយសម្ដែង ផ្ទាល់ ជាការជួយដល់ការងារចៅហ្វាយអោយកាន់តែរលូន។

   រាងតូចច្រលឹង ស្ថិតក្នុងអាវសាមីសរ នឹងខោកន្តឹប ត្រឹមគល់ផ្លូវ ចុះមកខាងក្រោមទាំងមមី មិនអស់ងងុយ ហេតុថាឃ្លាន ទើបចុះមករកអីញុាំបន្តិច តែក៏ប្រទះភ្នែកនឹងអ្នកបម្រើ កំពុងរើឥវ៉ាន់របស់គេ ចេញមក ខាងក្រៅ÷
    «ឈប់..ឈប់សិន! នេះពួកបង ចង់យកឥវ៉ាន់ខ្ញុំទៅណា?» អាល្អិត ស្រងាកចិត្ត ខំប្រឹងទៅចាប់ដៃអ្នកបម្រើស្រីម្នាក់ដែលកាន់ របស់របរម្ចាស់រាងកាយ ក្នុងដៃ
   «ម្ចាស់តូច!! គ..គឺថា លោកម្ចាស់អ្នកបញ្ជា អោយយករបស់ទាំងអស់នេះទៅទុកបន្ទប់ខាងលើ!»
   «បន្ទប់មួយណា?» គេសួរត្បកទៅទាំង ដោយចងចិញ្ចើម ឆ្ងល់ ភ្លាមនោះសម្លេងមាំក៏បន្លឺកាត់..
   «បន្ទប់យើង!»
  ជីមីន ងាកមើល យ៉ុនហ្គី ទាំងឆ្ងល់ ។ ចង់សួរថាហេតុអី? ហេតុអីទើបតែចង់អោយគេទៅនៅខាងលើ សាកសមនឹងឋានៈ ច៎ុះពីមុន? ពីមុនគេយ៉ាងម៉េចទៅ បើណូវ៉ាអែល ដឹងរឿងនេះ ច្បាស់ជាអន់ចិត្ត នឹងនាយមិនខាន។
   «ច៎ុះមកធ្វើអី?» មាត់សួរ ខណៈភ្នែកសម្លឹងទៅគល់ភ្លៅ សរខ្ចី របស់រាងតូច មិនដាក់
   «ឃ្លាន!» មុខក្រហម មិនមែនមិនដឹងថា អ្នកខ្លះកំពុងចាប់អារម្មណ៍ សាច់ ភ្លៅ ជើងស្រលូន ត្រគាកក្លំរបស់គេឡើយ តែសុខចិត្តធ្វើមិនដឹងច្រើនជាង!

   @តុអាហារ
    «អង្គុយចុះមក»
រាងតូចដាក់ខ្លួន អង្គុយក្បែររាងក្រាស់ មិនបានមើលទឹកមុខ នាយ កំពុងតែសម្លឹងមកខ្លួន យ៉ាងមុតស្រួច
    «អាស..» ស្រែកភ្លាត់មាត់ កាលបើដៃក្រាស់ ស្រវាចង្កេះតូច លើកខ្លួនជីមីនមកដាក់លើភ្លៅ របស់នាយ
   «ញុាំទៅ»
   «លែងដៃ...លោកដឹងថាទង្វើនេះកំពុងលូកលាន់អ្នកដទៃដែរទេ?»
   «អ្នកដទៃឯណា? ប្រពន្ធយើងទេតើ?!!»
   «ហឹស៎»

  TO BE CONTINUED..

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now