ភាគទី៤៥ : អាមនុស្សអាក្រក់!

924 52 0
                                        

ភ្លាមនោះសម្លេងកាណូត បានជិះមកដល់ ដូចជាទេវតាកំពុងសង្រ្គោះពួកគេអោយរួចផុតពីមាត់ទ្វារមជ្ឈរាជ។
ខណៈរាងក្រាស់ ត្រូវបានសាំងសុីន ទាញឡើងមកលើ កាណូត មុននឹងបើកចេញទៅឆ្ងាយ។
ក្រោយពីធ្វើការលាងរបួសដោយខ្លួនឯងរួចរាល់ រាងក្រាស់ប្រញាប់ធ្វើការត្រៀមយន្តហោះ ត្រលប់ទៅកូរ៉េវិញទាំងយប់ ជាមួយនឹងសាំងសុីន ដោយមិនភ្លេចអរគុណអ្នកដែលបានជួយនាយនោះទេ។
វេលាយន្ដហោះផ្ទាល់ខ្លួនបានចុះចតនៅចន្លោះម៉ោង9យប់ ដោយគ្រាន់តែចំណាយរយ:ពេល២ម៉ោង ពួកគេក៏មកដល់ អាកាសយានដ្ឋានសេអ៊ូល ។
------
«ចៅហ្វាយចង់ទៅកោះវិញឥលូវនេះមែនទេ?»សាំងសុីន កំពុងបើកឡានដែលបានត្រៀមដោយរ៉ូប៊ីន គេសម្លឹងតាមកញ្ជក់សួរទៅរាងក្រាស់!
«ហឹម!» នាយក្រហឹមទាំងបិតភ្នែកងងុយ ហាក់នៅកំពុងឈឺមុខរបួស ដែលបន្សល់ដោយសារតែគ្រាប់កាំភ្លើងនោះ។
@ភូមិគ្រឹះលើកោះ
រាងតូចស្ដើង កំពុងតែគេងលង់លក់ សុខស្រួល នៅលើពូកទន់ល្មើយក្នុងបន្ទប់ ត្រជាក់ល្ហឹម! មិនបានដឹងលឺសម្រឹបជើង ដើរចូលមក ទាំងមិនបើកភ្លើង នោះឡើយ។
ផឹប~
រាងក្រាស់ដាក់ខ្លួនអង្គុយលើគ្រែ ពុំបានចាប់អារម្មណ៍ពីមាឌល្អិត ដែលកំពុងគេងគ្របភួយ។ ដៃមាំ ដោះអាវសមីខ្មៅចេញ ធ្វើការស្រាយបង់រុំរបួស ដើម្បីលាបវាម្ដងទៀត ដោយខ្លួនឯង។
«អឹម! ហ្ហឹក!» កំពុងតែលាបរបួសសុខៗ ក៏លឺសម្លេងក្មេងខ្លះមមើរយំ នៅក្បែរត្រចៀក បបួលអោយក្រសែរភ្នែកប្រញាប់ងាករកមើលភ្លាមតែម្ដង។
«ផាក ជីមីន?» យ៉ុនហ្គីចងចិញ្ចើម លូកដៃទៅទាញភួយក្រាស់នោះមើល ឃើញថាជាក្មេង សំណព្វថ្លើមប្រមាត់របស់ខ្លួន កំពុងគេងលក់ទាំងយំ ពេបមាត់ ដូចកំពុងសុបិន្តអាក្រក់។
ដៃក្រាស់អង្អែលក្បាលជីមីនថ្មមៗ ដើម្បីលួងលោមគេអោយស្ងប់ចិត្តគេងទៅវិញ។
@ព្រឹកថ្ងៃថ្មី
អាល្អិត មមីរមមើរ ដូចថប់ៗដង្ហើមទាំងព្រលឹម ទ្រាំមិនបានទេ ក៏ប្រញាប់បើកភ្នែកមើលក៏ ឃើញថាជារាងកាយមាំក្រាស់អាក្រាតល្វែងខាងលើកំពុង គេងសង្កត់មកលើខ្លួន ទាំងអស់ជំហរតែម្ដង។
«ប..បង!» សម្លេងតូច ក្រមិចក្រមើមប្រឹងហៅយ៉ុនហ្គីតិចៗ ទាំងដៃយកទៅចុចលើថ្ពាល់យ៉ុនហ្គីថ្មមៗ។ សែននឹក នឹកគ្រប់យ៉ាងអំពីប្រុសម្នាក់នេះ រឹតតែរំភើបចិត្តពេលដែលបានជួបគេម្ដងទៀត។
«អឹម..» យ៉ុនហ្គី បម្រាស់ខ្លួនបន្តិច បើកភ្នែកដោយចាំងនឹងពន្លឺថ្ងៃជះតាមបង្អួច ។
«ធ្វើស្អី??» សម្លេងមាំចោទសួរទៅអ្នកម្ខាងទៀត ដែលនឹងយកដៃមកទាញមុខនាយ អោយងាកទៅមើលខ្លួន។
«បង?យ៉ាងម៉េចហ្នឹង?»  រាងតូចធ្លាក់ទឹកមុខចុះ ពេលលឺសម្ដីកាចៗរបស់យ៉ុនហ្គី ថាអោយគេ ដូចមិនចង់ប៉ះពាល់។
«ហេតុអីក៏មកវិញ?ក្រែងទៅមិនចឹងហ្ហេះ?» លឺសំណួរហើយ បេះដូងលោតញាប់ រអានឹងកាយវិការយ៉ុនហ្គីនៅពេលនេះ។
«អូនសុំទោស..អូនមានហេតុផលរបស់អូន គឺអូន...» អាល្អិតមុខភ្លឹសៗ បត់ជើងលើពូក ត្រៀមនឹងរៀបរាប់ ប្រាប់នាយក្រាស់អោយបានដឹង តែក៏ត្រូវនាយកាត់ទាន់÷
«មិនបាច់ទេ!យើងមិនចង់ដឹង» ថាហើយ ក៏ងើបដើរចេញ ទៅបាត់ ទុកអោយជីមីន អង្គុយតាមសម្លឹងទៅខ្នងនាយ ពីក្រោយទាំងតូចចិត្តរកកលទឹកភ្នែក!
យ៉ុនហ្គី មិនបានចូលបន្ទប់ទឹក  ដែលនៅក្នុងបន្ទប់ឡើយ ជាក់ស្តែងនាយ សុខចិត្តទៅងូតទឹកនៅបន្ទប់ផ្សេងវិញ ដោយដឹងថានាយតូចក៏ត្រូវការចូលបន្ទប់ទឹកដូចគ្នា។
នៅតុអាហារ
រាងតូចល្អិតអង្គុយជ្រុំបាយ បណ្ដើរលួចសម្លឹងទៅអ្នកម្ខាងទៀតបណ្ដើរនឹកមិនអស់ចិត្តនឹងទង្វើរប្រុសខ្លះ ហាក់កំពុងខឹងខ្លួន មិនព្រមស្ដីរកគេសោះ ទោះបីជាគេខំនិយាយរកច្រើនប៉ុណ្ណារក៏ដោយ។
«ម្ចាស់តូច មិនឃ្លានឬ?»ឃើញ ជីមីន មិនព្រមញុាំបាយដូច្នេះ សៃក៏សួរឡើង។
«អត់ទេបង!» មុខតូចចិត្ដដល់កំពូល ក្រោកចេញពីតុអាហារជាប្រញាប់ ចង់ឡើងទៅខាងលើវិញ ប៉ុន្តែចៃដន្យក៏ប្រទះនឹងខេនកំពុង ប្រមូលឥវ៉ាន់គេចុះមកខាងក្រោម។
«នេះយករបស់ខ្ញុំទៅណា?»
«គឺលោកម្ចាស់ ប្រាប់អោយយកដាក់បន្ទប់តូចខាងក្រោមវិញណាបាទ៎»
«ពីថ្ងៃនេះទៅ អូនគ្រាន់តែជាអ្នកបម្រើ ធ្វើការដោះដូរនឹងបាយបីពេលប៉ុណ្ណោះ!យើងមិនចិត្តទន់នឹងអូនទៀតទេ ផាក ជីមីន!» សម្ដីច្បាស់ៗ ពេញត្រចៀក បបួលអោយជីមីន ងាកមកមើល ម្ចាស់សម្លេង ទាំងពេបមាត់ ទឹកភ្នែកល្ហេមល្ហាម
«ហ្ហឹកៗ អាមនុស្សអាក្រក់!»និយាយចប់ រាងតូច ទាញឥវ៉ាន់តិចតួចរបស់ខ្លួន កញ្ឆក់ពីដៃខេន រត់ចេញទៅ  ។
«ចៅហ្វាយ លេងមែនទែនឬ?» រ៉ូប៊ីន ដើរចូល ត្រូវបានរាងតូច រត់បំបុក ដោយក្ដីចម្លែក ចិត្តក៏សួរទៅយ៉ុនហ្គី។
«ហឹម ហាមអ្នកណាប្រើគេលើករបស់ធ្ងន់ៗអោយសោះ បើមិនចង់យើងកាត់អណ្ដាតចោល» នាយទម្លាក់សមស្លាបព្រាចុះស្រដី ព្រមានទៅអ្នកគ្រប់គ្នា ដែលនៅទីនេះ មុននឹងក្រោកចេញពីតុអាហារ។
ក្រឡេកមកមាឌតូច កំពុងអង្គុយតូចចិត្ដអោបរបស់របរដែលខ្លួនស្រលាញ់ នៅលើស្មៅក្រោយផ្ទះ មិនព្រមទៅណា ទោះបីជាពោះកំពុងឃ្លានក៏ដោយ។
«អ្ហឹក...ប្រុសម្សៀរ៍ចង្រៃ ចាំតែមើលទៅ ហ្ហឹកហ្ហឹក!» បបូរមាត់តូច រអ៊ូររងូវៗ មិនសុខចិត្ត យំសសឹក ខណៈគ្រានោះសៃ បានដើរចូលមក ពីក្រោយខ្នងម្ចាស់តូច បំណងមកលួងចិត្ត!
«ម្ចាស់តូច!» នាងដាក់ខ្លួនអង្គុយក្បែរ ជីមីន  យកដៃទៅជូតទឹកភ្នែកលើថ្ពាល់ប៉ោងៗ ដោយការថ្នាក់ថ្នមចិត្តម្ចាស់តូចតែមួយ។
«អ្ហឹកអ្ហឹក» បានគេលួងដូច្នេះផង អាល្អិតបានដៃយំរហាម កាន់តែខ្លាំង អោយជោគជាំ។
«បានហើយ ម្ចាស់តូចឈប់ទឹកភ្នែកទៀតទៅ! លោកម្ចាស់ធ្វើបែបនេះ ក៏ព្រោះអន់ចិត្តនឹងម្ចាស់តូច ដែលទៅចោលគាត់ កាលនោះ!»
រាងតូច ងើយមើលមុខសៃ ពុំយល់ គេក៏មានហេតុផលរបស់គេ ហេតុអ្វីក៏ចាំបាច់ធ្វើដល់ថ្នាក់នេះ? បើខឹងក៏ថាស្ដីអោយគេតិចតួចទៅ។
«ម្ចាស់តូចគិតទៅមើល...លោកម្ចាស់ឈឺចិត្តប៉ុណ្ណារ គាត់តែងអង្គុយក្នុងបន្ទប់រង់ចាំម្ចាស់តូចគ្រប់ពេលវេលា ទាល់តែដល់ថ្ងៃដែលគាត់ទៅ បំពេញការងារ!» សៃដាក់ទុន យ៉ាងនេះ ក៏ព្រោះតែ ចង់អោយជីមីន ទៅតាមយកចិត្ត រាងក្រាស់វិញ ក៏ដឹងថាម្ចាស់ខ្លួន ចិត្តមិនដាច់ពីអាល្អិតនោះឡើយ ទោះខំគម្រោះគម្រើយបែបណា ក៏មិនដាច់ចិត្តហៅ ជីមីន ផ្សេងពីសព្វនាម "អូន" ដែរ។
«ត..តើខ្ញុំគួរធ្វើបែបណាទៅបង? តិចលោ៌ គេឈប់ស្រលាញ់ខ្ញុំទៅ?» គិតដល់ចំណុចនេះ តាំងភ័យខ្លួន សួរយោបល់ពីសៃភ្លាមៗ។
«ខ្ញុំថា ម្ចាស់តូចទៅតាមយកចិត្តគាត់ទៅ?»
«បានដែរអ្ហេះ?» សួរបញ្ជាក់ សៃក៏ងក់ក្បាល ។
ថ្ងៃត្រង់បន្តិច
ជីមីន ពិតជាបានធ្វើការងារ ដែលអ្នកបម្រើធ្វើទូទៅពិតមែន ប៉ុន្តែគ្មានអ្នកណាហ៊ានអោយគេធ្វើអ្វីធ្ងន់ៗនោះទេ ក្រៅពីជូតចាន រៀបចានតិចតួចប៉ុណ្ណោះ។ ប៉ុន្តែអ្នកណាមិនដឹង ក្មេងនេះរឹងក្បាល មានះចង់ចូលចង្រ្កានធ្វើម្ហូប យកចិត្តរាងក្រាស់ណាស់ រកតែអ្នកណាឃាត់ក៏មិនបានដែរ។
«ម្ចាស់តូច ប្រយ័ត្នរលាក!»
«អូយ៎!!» មិនប្រយ័ត្ន នាយតូចធ្វើអោយរលាកដៃបន្តិចបន្តួច ខណៈសៃនឹងលីណា ព្រលឹងហោះដល់ចុងព្រលិត!
«ខ្ញុំ..មិនអីទេបង!» គេគ្រាន់តែ ត្រាំទឹកត្រជាក់បន្តិចគឺលែងអីហើយ ពុំបាច់ភ័យស្លន់ស្លោម្លឹងទេ។
មិនយូរប៉ុន្មាន អាហារ ត្រូវបានលើកដាក់លើតុអាហារ ដោយមាន ស៊ុបគីមឈី ជាស្នាដៃជីមីន នឹងមានម្ហូបច្រើនទៀត។
«យ៉ុនហ្គីទៅណា?» មិនឃើញរាងក្រាស់បែបនេះ នាយតូចងាកទៅសួរលីណា នៅក្បែរនោះ។
«មិនដឹងទេម្ចាស់តូច! ឃើញគាត់ចេញទៅជាមួយនាយរ៉ូប៊ីន ប្រហែលជាទៅមើលទំនិញឈើក្រអូបហើយ»
«បងរៀបចំសិនទៅ!ទុកអោយ ខ្ញុំទៅ ហៅគេ!»
«ចាស៎!»
រាងតូចទុកចានបាយស្រួលបួល មុននឹងចេញដំណើរទៅ រកឡាន នឹងអោយខេនជាអ្នកជូនទៅរកយ៉ុនហ្គី។

TO BE CONTINUED













«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now