«គេជាអ្នកណា?មកពីណា?ក៏ខ្ញុំមិនដឹង!!ណ្ហើយ»ដល់ចំណុចនេះគេមើលទៅបន្ទប់ទឹក ដែលរាងក្រាស់ចូលទៅមុននេះ!
មួយសន្ទុះក្រោយមក រាងក្រាស់ដើរចេញពីបន្ទប់ទឹកដោយមានតែកន្សែងរុំចង្កេះ ប៉ុណ្ណោះ ធ្វើឲ្យជីមីន ដែលងើបអង្គុយលើគ្រែឯណេះ តាមសម្លឹងស្ទើរតែភ្លឹកភ្លាំងស្មារតី! រាងកាយប្រុសម្នាក់នេះ ល្អមាំមួនពេកហើយ គេមិនអាចទប់ចិត្តបានទេ!
«ជីមីន! អូនកើតអីហ្នឹង?» ឃើញរាងតូច តាមមើលមិនដាក់ភ្នែកដូច្នេះ នាយក៏រៀងឆ្ងល់បន្តិចដែរ។
«អត...អត់ទេ! គ្មានទេ» អាល្អិត ងាកមុខចេញ យ៉ាងលឿន បង្វែរទៅមើលអ្វីផ្សេងនៅជុំវិញខ្លួនវិញ។
ដោយឡែកយ៉ុនហ្គី មិនយល់ ទើបមិននិយាយ អី បែរជាដេញជីមីន អោយទៅងូតទឹក ជាប្រញាប់ ដោយហេតុផលចង់នាំគេទៅដើរលេង ក្នុងភូមិ ជិតនេះបន្តិច!
រីង!រីង!
សម្លេងទូរស័ព្ទរោទ៍បានបន្លឺឡើង បបួលអោយ តូហ្វារ៍ស្ទីន ដឹងថាជាលេខរបស់ហើយ ប្រញាប់ដើរទៅវេរ៉ងដា ភ្លាមៗ។
«មានការអី?»
(និយាយជាមួយយើងអោយស្រួលបួលបន្តិចមិនបានទេហ្ហេស៎)
«ខ្ញុំបានផ្ដល់អ្វីដែលលោកចង់បានរួចអស់ហើយ ឈប់រំខានខ្ញុំទៀត!» មិនមែននាយស្អប់ ប៉ុន្តែមនុស្សដូចជាហេមមីស៍នេះ បើមិនសម្លឹងឃើញផលប្រយោជន៍ ក៏មិនទាក់ទងមកនាយដែរ។
(តែយើងថានៅមិនទាន់គ្រប់គ្រាន់!)
«??» យ៉ុនហ្គី កោងចិញ្ចើម រង់ចាំពាក្យសម្ដី របស់ហេមមីស៍និយាយបន្ត!
(ធ្វើកិច្ចការ ចុងក្រោយមួយ អោយយើង យើងនឹងលែងរវល់ជាមួយឯងទៀតហើយ)
«ហេមមីស៍ សៃរ៍តន់!!!!»
_________
«ខ្ញុំរួចរាល់ហើយ តស់ទៅ!» នាយល្អិត ស្ថិតក្នុង ខោក្រណាត់ខ្មៅរលុងៗ ត្រនុយជាមួយនឹង អាវក្រណាត់សរមានលាយក្រណាត់ស្បៃបន្តិចបន្តួច កាន់តែធ្វើឲ្យសម្រស់តូចលេចថ្លូរជាងមុន ជាពិសេស ចំណូលចិត្តរបស់គេ ពិតជាខុសប្លែកពីបុរសទូទៅ។
រាងក្រាស់ញញឹម បោះដំណើរចេញពីវេរ៉ងដា មករកប្រាណតូច ដែលកំពុងរីករាយនឹងការទៅដើរលេងមួយនេះជាខ្លាំង។
«បើគេសួរ ប្រាប់គេទៅថាអូនជាប្រពន្ធបង!»
«ខ្ញុំមិនមែនប្រពន្ធលោកទេ! កុំចេះតែថា..»មុខខ្មើតៗ មិនយល់ស្រប កុំអោយតែនាយតូចប្រាប់អ្នកដទៃថាគេត្រូវ យ៉ុនហ្គីចាប់ជម្រិតមកទៅ អរព្រះគុណពេកហើយ មានសិទ្ធិអីមកបង្គាប់អោយគេប្រាប់អ្នកផ្សេងថាជាប្រពន្ធនាយនោះ។
មកដល់ខាងក្រោម រ៉ូប៊ីន រៀបចំឡាន រួចជាស្រេច សម្រាប់ ក្នុងការអោយយ៉ុនហ្គី ធ្វើដំណើរទៅមើលហាងផ្កាជាមួយ ជីមីននៅព្រឹកនេះ។
ង៉ោង!ង៉ោង!
រថយន្ដ ចេញដំណើរឆ្ពោះទៅតាមផ្លូវថ្នល់ ចូលទៅខាងក្នុងជ្រៅ នៅបណ្ដោយផ្លូវស្រឡះល្អ អមដោយដើមឈើធំៗជុំវិញ សងខាង ។ ជីមីន អើតតាមកញ្ចក់ឡាន ស្រូបយកខ្យល់អាកាសបរិសុទ្ធទាំងសប្បាយចិត្ដ គេពិតជាពេញចិត្តទីនេះ នឹងចង់រស់នៅកន្លែងបែបនេះ ជាយូរមកហើយ។
ងុឺត!!
ឡាន បញ្ឈប់ពីមុខហាងផ្កាតូចល្មម មួយកន្លែង។ រាងក្រាស់ ចុះពីលើឡាន មុននឹងបើកទ្វារម្ខាងទៀតដើម្បីអោយរាងតូចចុះមក។
«លោកចង់ទិញផ្កាអ្ហេះ?» អាល្អិតចោតសួរយ៉ុនហ្គី ទាំងក្ដីចម្ងល់ ត្បិតមិនដឹងថានាយក្រាស់ជាម្ចាស់ហាងនេះឡើយ។
«អត់ទេ!»
នាយញញឹម អូសដៃរាងតូច ចូលទៅខាងក្នុង ឃើញបុគ្គលិកបីបួននាក់កំពុងតែជូតសម្អាតហាង យ៉ាងមានរបៀប!
«សួរស្ដី..ចៅហ្វាយ» ម្នាក់ៗឃើញរាងក្រាស់ហើយ ប្រញាប់អោនគោរព រួចទើបបន្ដការងាររបស់ខ្លួនវិញ។ខណ: ជីមីន បើកភ្នែកធំៗ នេះជាហាងផ្ការបស់នាយឬ?
«ហាងផ្កា នេះជារបស់លោក?»
«ជារបស់អូន!»
«របស់ខ្ញុំ?»នាយតូចជ្រួញចិញ្ចើម មើលទៅរាងក្រាស់ ហាក់ដូចជានាយបានដឹងថាគេតែងតែចង់បើកហាងផ្កាមករហូត!
«មិនខុសទេ»
នាយ និយាយតែប៉ុណ្ណេះ ក៏នាំជីមីន ទៅមើលនៅទីធ្លាខាងក្រោយ វាពោរពេញដោយសួនផ្ការីកស្គុះស្គាយព្រមទាំងទោង សម្រាប់អង្គុយលេង អាចកែការអផ្សុកបានយ៉ាងល្អ!!
«ស្អាតណាស់» គេពោលតិចៗ កែវភ្នែកថ្លាឈ្វង់សម្លឹងមើលគ្រប់យ៉ាងដែលនៅទីនេះ ដោយចិត្តស្រលាញ់។
«អូនគួរតែមានកាដូអោយបង!» ដៃព្រហើន ចូលទៅក្រសោបចង្កេះជីមីនពីក្រោយ និយាយខ្សឹបៗដាក់ត្រចៀករាងតូច ដោយកាយវិការព្រានបំផុត។
«អញ្ចឹងគ្រប់យ៉ាងសុទ្ធតែមានការដោះដូរមែនទេ?»
«ក៏..មិនមែនទាំងអស់ ដូចជាពេលនេះ មិនមែនហៅថាការដោះដូរ តែជាការផ្ដល់កម្លាំងចិត្ត»
«ចុះលោកចង់បានកម្លាំងចិត្ដបែបណា?» ទឹកមុខឆ្ងល់ ងាកមករកយ៉ុនហ្គី សួរពីការចង់បានរបស់នាយ ។ យ៉ុនហ្គីមិននិយាយអី សុខចិត្ត យកដៃមកប៉ះមាត់ ធ្វើជាសញ្ញា បបួលអោយនាយតូច ស្វែងយល់ភ្លាម មុខចាប់ផ្តើមក្រហម ។
«អឹមម!» ដៃតូច ដាក់ពីលើស្មារមាំក្រាស់ ងើយមុខទៅថើបលើបបូរមាត់តូហ្វារ៍ស្ទីន ថ្មមៗ ទាំងអៀនខ្មាស។ បេះដូងចាប់ផ្ដើមរីកមាឌ យ៉ុនហ្គីចាប់កញ្ចឹងករ ជីមីនជាប់ តបតរការថើបមួយនេះ យ៉ាងរោលរាល លុះ នាយរុញផ្អឹប កាយតូចទៅនឹងជញ្ចាំងហាង ធ្វើការច្បូតយករស់ជាតិចេញពីមាត់ក្រពុំមួយនេះ។
«បា..បានហើយ» ជីមីន ច្រានអ្នកម្ខាងទៀតចេញ បន្ទាប់ពីជិតអស់ដង្ហើម ដង្ហក់ខ្យល់តិចៗ ដោយសារតែថើបមួយនេះ។
«មានអ្នកមកទិញហើយ ខ្ញុំទៅលក់សិន» មិនចាំរាងក្រាស់និយាយតបទាន់ អាល្អិតរត់ត្រុយទៅខាងមុខ ចាប់ផ្តើមធ្វើការតាមក្ដីស្រមៃរបស់គេកាលនៅLA។
«សួរស្ដីអ្នកស្រី!ចង់បានផ្កាអ្វីដែរ?»
«ខ្ញុំចង់បានផ្កា ឡាវេនដឺ មួយបាច់ធំ តើអាចរៀបចំអោយហើយឥលូវបានទេ?!»អ្នកស្រីនោះ ដោះវ៉ែនតា ចេញ និយាយយ៉ាងគួរសម ខណៈជីមីន លឺដូច្នោះ មិនប្រកែកទោះដឹងថាពិបាកកាលដែលរៀបចំផ្កាមួយបាច់ធំ អោយហើយយកភ្លាមៗបែបនេះ÷
«បាទ! សូមអ្នកស្រីរង់ចាំបន្តិច» លឺដូច្នោះ គាត់ក៏ងក់ក្បាល ទើបដាក់ខ្លួនអង្គុយលើតុ ។ គាត់ជាភ្ញៀវទេសចរណ៍ ដែលមកដើរកំសាន្ត នៅប្រទេសកូរ៉េខាងត្បូង ចៃដន្យក៏ចាប់អារម្មណ៍កោះមួយនេះទើបមានចិត្ដចង់មកលេងនឹង ស្វែងយល់ពីការរស់នៅទីនេះ។
«ក្មួយធ្វើការទីនេះយូរឬនៅ?» ស្រ្តីនោះចោតសួរទៅរាងតូច ដែលកំពុងតែរៀបចំផ្កា ឡាវេនដឺ ។
«គឺ...ទើបតែធ្វើលើកទីមួយ!» គេឆ្លើយតាមការពិត គេពិតជាពុំដែលលក់ផ្កា អោយអ្នកណាឡើយ ។
«អូហ៍! លើកទីមួយអញ្ចឹងពិបាកបន្តិចហើយ ហើយចុះប្រាក់ខែវិញនោះ ថៅកែអោយក្មួយប៉ុន្មានដែរ?»
«មិន..មិនមានប្រាក់ខែទេ»
«ថាមិច ក្មួយធ្វើការអោយគេ អត់យកប្រាក់អញ្ចឹងឬ?»លឺបែបនេះ ស្រ្តីនេះឆោឡោតែម្ដង តែក៏ស្ងប់ស្ងាត់មកវិញបន្ទាប់ពីលឺប្រយោគបន្ទាប់របស់ជីមីន បែរជាធ្វើអោយគាត់ហួសចិត្តទៅវិញ!
«មិនមែនទេ នេះជាហាងរបស់...អឺរបស់ស្វាមីខ្ញុំ!» ទាល់តម្រិះ មានតែកុហកសិន ថ្វីបើយ៉ុនហ្គីនិយាយថា ប្រគល់ហាងនេះអោយគេ តែគេក៏អៀនមាត់ បើថាវាជារបស់ខ្លួនឯង ព្រោះមិនយូរទេ គេគង់តែចាកចេញ។
«អរ... ស្វាមីរបស់ក្មួយ ជាម្នាក់នោះមែនទេ?» ដល់ចំណុចនេះគាត់ចង្អុលទៅយ៉ុនហ្គីដែលឈរជ្រែងហោប៉ៅ តាមសម្លឹងមើលកាយវិការជីមីនមិនដាក់ភ្នែក គ្រាន់តែឃើញក៏ដឹងថាជាអ្នកស្រលាញ់ប្រពន្ធ ។
«គ..គឺមែនហើយ»
«គេសង្ហា សមនឹងក្មួយណាស់»
«អរគុណ! ផ្ការបស់អ្នកស្រីរួចរាល់ហើយ»
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
