ភាគទី៣២ : ដំណឹង...

981 76 4
                                        

៥ឆ្នាំ កន្លងផុតទៅ
សមុទ្រធំធេងល្វឹងល្វើយ ផ្ទៃទឹកគ្របដណ្តប់ដោយស្បៃរាត្រី ជាមួយពន្លឺព្រះចន្ទ ចាំងទៅលើទឹកខៀវស្រងាត់ ចំណែកឯជំនោរបោកបក់ទៅតាមខ្យល់ នឹងជំនាចចេញពីកាប៉ាល់ដ៏ធំសំបើម មួយគ្រឿង នៅលើកាប៉ាល់មានគេកំពុងប្រារព្ធពិធី យ៉ាងអធិកអធម ។
ខណៈរាងសង្ហា តូហ្វារ៍ស្ទីន ពាក់ឈុតខ្មៅមួយតួខ្លួន ផ្ទៃមុខនឹងថឹង ឈរក្បែរបង្កាន់ដៃ សម្លឹងទៅផ្ទៃទឹកយ៉ាងស្ងប់ស្ងាត់ កន្លងទៅរយៈពេល៥ឆ្នាំ គេនៅតែរកជីមីន មិនឃើញ សូម្បីតម្រុយបន្តិចក៏គ្មាន។

«ចៅហ្វាយ»រ៉ូប៊ីន ជាកូនចៅ បានដើរចូលមក ហាក់ដូចជាមានរឿងចង់ជម្រាប!
«ខ្ញុំរកបានតម្រុយពី មនុស្សដែលចៅហ្វាយអោយរកហើយទាន» លឺអ្នកជាកូនចៅនិយាយដូច្នោះ យ៉ុនហ្គីក៏រហ័សងាកមកភ្លាម រឹតតែឆ្ងល់ម្ដេចយូរហើយ នាយរកដំណឹងមិនឃើញទាល់តែសោះ។

«មនុស្សប្រុសដែលមានឈ្មោះ ផាក ជីមីន គឺមាន តែពីរនាក់ប៉ុណ្ណោះដែលនៅកូរ៉េ ម្នាក់ ត្រូវបានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ដោយសារជម្ងឺ រីឯម្នាក់ទៀត គឺព្រោះតែគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យគេគេងសន្លប់មិនដឹងខ្លួននៅមន្ទីរពេទ្យ២ឆ្នាំ ត្រូវបានសាច់ញាតិ យកទៅរស់នៅឯក្រៅប្រទេសបាត់ហើយ! នេះជារូបថត ពួកគេទាំងពីរនាក់..» រ៉ូប៊ីន បង្ហាញរូបថតពីរសន្លឹក ដើម្បីឲ្យយ៉ុនហ្គីឃើញនឹងប្រាកដថា ជាម្នាក់ណាក្នុងចំណោមពួកគេទាំងពីរ។
«ម្នាក់នេះហើយ គេជាប្រពន្ធយើង ឆាប់ទៅស៉ើបមើលទៅ!» បេះដូងលោតដុកដាក់ អារម្មណ៍នាយភ័យអរ ព្រោះតែជិតបានដំណឹងពីមនុស្សជាទីស្រឡាញ់ ។

«បាទ! តែចៅហ្វាយ.... ថ្មីៗនេះខ្ញុំទើបតែបានស៉ើប ដឹងរឿងមួយដែលចៅហ្វាយគួរតែដឹង គឺ......» ដល់ចំណុចនេះ រ៉ូប៊ីន អោនទៅនិយាយខ្សឹបៗ ប្រាប់រឿងរ៉ាវទាំងអស់អោយយ៉ុនហ្គីបានដឹង។ នាយក្រាស់ងក់ក្បាល គេស្មានដឹងពេកទៅហើយ ដ្បិត៥ឆ្នាំមកនេះ រកជីមីនមិនឃើញ ប្រាកដជាមានពាក់ព័ន្ធនឹងហេមមីស៍ មិនខាន។
«ស៉ើប ជាសម្ងាត់កុំអោយហេមមីស៍ ដឹងពីរឿងមួយនេះ!»
មិនខុសទេ ហេមមីស៍ ព្រោះតែចង់អោយរាងក្រាស់នៅធ្វើការអោយខ្លួន គេព្យាយាមបិតបាំងដំណឹងជីមីនពីច្រមុះត្រចៀករាងក្រាស់មករហូត។

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now