ភាគទី៤៣ : ត្រលប់មកវិញ

981 69 4
                                        

@ រដ្ឋCalifornia
នៅក្នុងបន្ទប់ធំទូលាយ រាងតូចគេងនៅលើគ្រែ ខណៈយ៉ូរុងកំពុងរៀបចំសុឺរាំងថ្នាំ ដើម្បីចាក់បញ្ចូលទៅក្នុងខ្លួនមាឌតូច ។
«វាឈឺបន្តិចហើយ បងមីនទ្រាំអោយបានណា!» នាងក្រើនរំលឹកអោយរាងតូចបានដឹង ព្រោះកាលណាសារធាតុថ្នាំទាំងនេះជ្រាបទៅក្នុងរាងកាយ វាប្រៀបដូចជាភ្លើងដុតកម្ដៅ ពាសពេញខ្លួនប្រាណ ឈឺស្ពឹកមិនលែង។
ច្រិក!
«អ្ហា៎!!!!» អាល្អិតស្រែកដោយភាពឈឺចាប់ ស្ទើរដាច់សរសៃឈាម គេពិបាកនឹងទប់ទល់ជាមួយសារធាតុថ្នាំមួយនេះខ្លាំងណាស់ វាឈឺពេកហើយ ដ៏ថ្នាក់ទឹកភ្នែកហូរតាមកន្ទុយភ្នែកច្រោកៗ។
មួយសន្ទុះជីមីនសន្លប់ស្ដូក ដោយសភាពស្រមៃទៅកាន់ អតីតកាល របស់ខ្លួន ជាមួយតូហ្វារ៍ស្ទីន...
រូបភាពច្បាស់ៗ អំពីសៀវភៅកំណត់ហេតុ មួយដែលបានសរសេរឡើងដោយដៃតូហ្វារ៍ស្ទីន បានរៀបរាប់ពីការឈឺចាប់ ទាំងឡាយ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រលាញ់ នោះគឺ ផាក ជីមីន។វាឈឺចាប់ ហើយក៏សោកសង្រេង ធ្វើឲ្យគេស្រក់ទឹកភ្នែកសសឹក ទាំងកំពុងស្ដូកស្ដឹងកម្រើករាងកាយមិនទាន់បាន។
«តើបងឈឺប៉ុណ្ណារ ដែលត្រូវចំណាយពេលរង់ចាំមនុស្សម្នាក់នឹងលះបង់គ្រប់យ៉ាងដើម្បីជួបអូន...តើបងស្ដាយក្រោយទេ ដែលជួបអូនហើយ តែអូនបែរជាមិនស្គាល់បង?អូន សុំទោស» បានត្រឹមពោលនៅក្នុងចិត្ដ ទាំងក្ដុកក្ដួល អួលណែនមិនចាញ់ អ្នកខាងណោះនោះទេ! គេវិញឈឺចាប់ រហូតមិនអាចរស់នៅបាន មានតែសុំប្អូនអោយចាក់ថ្នាំបំភ្លេចការចងចាំ តែចុងក្រោយគេបែរជាកាន់តែធ្វើរាងក្រាស់ខូចចិត្ដទៅវិញ ។

    ពេញមួយសប្តាហ៍ បានរំលងផុត យ៉ាងរហ័ស! ជីមីន ទើបតែបានធូរស្បើយ នឹងចងចាំមកវិញ រឹតតែ រឹងមានះ ត្រលប់ទៅកូរ៉េវិញ ទៅរកបុរសដែលគេស្រលាញ់បំផុត។ ដោយគេបានសុំចែកផ្លូវ ជាមួយដេនហ្វឺរ៍ នឹងពន្យល់ប្រាប់រឿងគ្រប់យ៉ាងអោយ ដេនបានដឹង នឹង យល់ពីហេតុផលរបស់គេ។
    មកដល់ព្រលានយន្តហោះ រាងតូច ហៅតាក់ស៊ី ធ្វើដំណើរទៅកំពង់ផែតែម្ដង! នាយតូចជួលកាណូតតូចមួយ ដើម្បីជិះទៅកោះ Hongdo ភ្លាមៗ។
«អូនមករកបងវិញហើយ តូហ្វារ៍ស្ទីន!» ស្នាមញញឹមលើផ្ទៃមុខ ទាំងសប្បាយចិត្ដ ខណៈគេពាក់អាវក្រាស់ ការពារភាពត្រជាក់ ដោយសារតែរាងកាយគេចុះខ្សោយ ជាងមុន ទើបបណ្ដាលអោយពុំសូវមានកម្លាំងកំហែង។
@ ភូមិគ្រឹះ
ផ្ទះមានសភាពស្ងាត់ច្រងំ រាងតូច ដើរគើមៗ ទឹកមុខមិនសូវសម ទៅលឹបលោ៎ ខាងមុខទ្វារផ្ទះ ភ្លាមនោះក៏ក្រលៀសភ្នែកឃើញលីណា ចូលមកសម្អាត ទើបប្រញាប់ហៅដោយសម្លេងខ្សាវៗ។
«លីណា~»
«ម្ចាស់តូច?» លីណា បើកភ្នែកធំៗ ភ្ញាក់ផ្អើល នឹងវត្តមានមនុស្សដែលបាត់ទៅមួយសប្ដាល៍ ធ្វើឲ្យម្ចាស់របស់នាង អង្គុយចាំទាំងយប់ទាំងថ្ងៃ ។
«គេនៅដែរទេ?»
ឃើញនាងក្រវីក្បាល ដូច្នោះ ទើបរាងតូច កាន់ឥវ៉ាន់សំពីងសំពោង រត់ចូលមក ញញឹមស្រស់ ដាក់លីណា។
«ម្ចាស់តូច!បាត់ទៅណា ដឹងថាលោកម្ចាស់ខូចចិត្តប៉ុណ្ណារទេ? គាត់អង្គុយចាំម្ចាស់តូចរាល់ថ្ងៃ...ចាប់ពីថ្ងៃដែលម្ចាស់តូចចេញទៅ ខ្ញុំឃើញគាត់សង្ងំនៅតែបន្ទប់ធ្វើការ មិនគិតបាយមិនគិតទឹករហូតយប់ៗជ្រៅ» ដល់ត្រង់នេះ លីណាទម្លាក់មុខស្រពោន រំលឹកដល់ថ្ងៃដែលជីមីនចេញទៅ ភូមិគ្រឹះមួយនេះ ដូចជារងើកភ្លើង ចំណែកឯសៃពេលនេះនៅមិនទាន់ដោះលែងពីបន្ទប់ក្រោមដីនៅឡើយ។
«ចុះពេលនេះ គេនៅឯណា?»ហាក់ដឹងកំហុស ប៉ុន្តែបើគេមិនធ្វើដូច្នេះ គេគ្មានថ្ងៃអាចចងចាំនាយវិញបានឡើយ។ គេរឹតតែចង់យកដំណឹងល្អនេះ មកស៊ុបប្រាយយ៉ុនហ្គីដូចគ្នា។
«ខ្ញុំក៏អត់ដឹងដែរ!គាត់ទៅបាត់ស្រមោល តាំងសប្ដាហ៍មុនមកម្ល៉េះ!»
«ថា..ថាមិច?» ធ្លាក់ថ្លើមក្ដុក! ពេលលឺថា យ៉ុនហ្គី មិននៅ ក្នុងចិត្ត តើគេទៅណា? ហេតុអ្វីក៏មិនរង់ចាំខ្លួន តាមសំបុត្រដែលបានប្រាប់? តែមិនអីទេ គេសុខចិត្តរង់ចាំនាយវិញ នៅទីកន្លែងមួយនេះ នឹងមិនទៅណាទៀតឡើយ។
«ម្ចាស់តូចស្ដាប់មិនខុសទេ!លោកម្ចាស់មិនដឹងពេលណាត្រឡប់មកវិញទេ» ទឹកមុខស្រពាប់ស្រពោន នឹកពេលវេលា ពេលដែលម្ចាស់តូចនឹងលោកម្ចាស់នៅជាមួយគ្នា ធ្វើអោយគេអ្នកបម្រើអ៊ូអរ សប្បាយចិត្តទៅតាមហ្នឹង។
«ហឹម ពេលនេះខ្ញុំមកវិញ! ខ្ញុំនឹងមករស់នៅទីនេះរហូត ដើម្បីរង់ចាំយ៉ុនហ្គីមកវិញ!» បង្ខំចិត្តញញឹម លួងលោមដល់ លីណា  មុននឹងហុចឥវ៉ាន់គេអោយនាង ដើម្បីយកទៅរៀបចំក្នុងបន្ទប់ដើម។ តែចំលែកចិត្តណាស់ គេនៅមិនទាន់ឃើញ សៃ ឡើយ។
«ចាស៎! ពិតជាល្អណាស់ ម្ចាស់តូច!» នាងប្រញាប់ទទួល ដោយការរីករាយមកវិញ! បម្រុងនឹងឡើងទៅលើ យកឥវ៉ាន់ម្ចាស់តូចទៅទុក។
«ឈប់សិន! ចុះឯណា បងសៃ ខ្ញុំដូចមិនទាន់ឃើញគាត់ទេ នៅបងខេនទៀត?» នាយតូច ចងចិញ្ចើម សួរទៅលីណា ដោយចម្ងល់ពេញខួរក្បាល។
«អាខេន វាទៅភូមិ បិតហាងផ្កា តាមបញ្ជារ នាយរ៉ូប៊ីន ចំណែកសៃ...»
«បងសៃយ៉ាងម៉េច?»
«នាងសៃវានៅទទួលទោស ក្នុងបន្ទប់ក្រោមដីនៅឡើយ ដោយសារតែជួយម្ចាស់តូច អោយរត់ចេញពីភូមិគ្រឹះ!» លឺដូច្នោះ អាល្អិតកាន់តែកង្វល់ចិត្ត ម្ដេចក៏មានរឿងរញ៉េរញ៉ៃដ៏ថ្នាក់នេះ? ជាពិសេសហេតុអីបានជា សៃមិនព្រមប្រាប់យ៉ុនហ្គីតាមអ្វីដែលគេបង្គាប់?
«ម្ចាស់តូច ចង់ទៅណា?» នាងសួរកាត់ ក្រោយពីឃើញជីមីន ដូចឡេះឡះ ចង់ទៅខាងក្រោយភូមិគ្រឹះ?!
«បន្ទប់ក្រោមដី!» និយាយតែប៉ុណ្ណេះ គេមិនបង្អង់យូរ ក៏រត់ទៅខាងក្រោយផ្ទះ ជាកន្លែងតែមួយគត់ដែលគេដឹងថាមានច្រកចូលទៅបន្ទប់ក្រោមដី។
@ បន្ទប់ក្រោមដី
ក្រាក!
ទ្វារដែកចាស់ច្រេះ បានរបើកដោយកម្លាំងដៃជីមីន ប្រឹងទម្លុះចូលមកទម្រាំបាន! នៅក្នុងបន្ទប់ងងឹតឈឹង មានតែសម្លេងកណ្ដុរ ធ្វើឲ្យនាយតូច ចាប់ផ្ដើមព្រឺសម្បុរ ជាពិសេសស្រមោលស្ទុងៗ ដូចជារូបរាងមនុស្សស្រី ត្រូវបានគេចងដោយច្រវ៉ាក់ ឃុំយ៉ាងវេទនា។
«ប..បងសៃ?» បបូរមាត់តូច ញ័ររន្ធត់ នៅពេលឃើញរូបរាងសៃច្បាស់ ដែលពោរពេញដោយស្នាមវាត់នឹងខ្សែតី បែកឈាមរហាច។ ថែមទាំងចានបាយ ញុំាជាមួយនឹងកណ្ដុរជាច្រើន។
«អ្ហឹក...សុំទោស» ជីមីន រលីងរលោងទឹកភ្នែក ស្ទុះមករកសៃភ្លាមៗ ពោលពាក្យសុំទោស ញាប់មាត់ គេមិននឹកស្មានថា ទោសឃោរឃៅដ៏ថ្នាក់នេះទេ ព្រោះតែគិតថា មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន មិនមែនដូចពីមុន! តែឥលូវនាយមិនខុសអីពីមុនឡើយ នៅតែព្រៃផ្សៃដដែល។
«ម..ម្ចាស់តូច!» នាងញញឹមខ្សោះសម្លេង លើកដៃមកតោងជាយអាវជីមីនជាប់ នាងមិនបានប្រកាន់ខឹងដែលរាងតូចមិនគោរពពាក្យសន្យាទេ តែជាក់ស្ដែងមានតែសប្បាយចិត្តដែលគេត្រឡប់មកវិញ។
«ហ្ហឹក ចាំខ្ញុំនាំបងចេញពីទីនេះ..» នាយតូច រហ័សរហួនរកអ្វីមកដោះច្រវ៉ាក់ តែគេគ្មានកូនសោរឡើយ ម្ដេចនឹងដោះបានយ៉ាងងាយទៅ?
«អ្នកណា?ថ្លើមធំ ហ៊ានចូលមករំដោះមនុស្ស??» សម្លេងសម្លុត បន្លឺឡើងខ្លាំងៗរបស់រ៉ូប៊ីន បបួលអោយមាឌតូចភ្ញាក់ ព្រឺត ងាកមក ។
«គឺខ្ញុំ!» សម្លេងតូចឆ្មាល មួយនេះ រ៉ូប៊ីន ចាំយ៉ាងច្បាស់ នោះគឺ÷
«ម្ចាស់តូច??»
«ត្រូវហើយគឺជាខ្ញុំ! បើជ្រុលជាមកហើយ ឆាប់អោយកូនសោរមក ទាន់ខ្ញុំចិត្តត្រជាក់» អាល្អិតនេះសម្ដីថ្លោះ ដឹងថារ៉ូប៊ីន ចាញ់អំណាចរាងក្រាស់ប៉ុណ្ណារ នាយម្ដេចនឹងហ៊ានប៉ះពាល់គេទៅ? មើលតែសម្ដី នៅគោរពគេជាម្ចាស់តូចនៅឡើយ។
«មិនបានទេ នេះជាបញ្ជាររបស់ចៅហ្វាយ» ទោះបីជាអ្នកខាងមុខ ជាអ្នកដែលចៅហ្វាយស្រលាញ់ក៏ដោយ បើគ្មានបញ្ចារ គេនៅតែបដិសេធ។
«តែខ្ញុំក៏បានមកវិញហើយ?»គេចងចិញ្ចើម ច្រត់ចង្កេះ ត្រៀមមាត់ញ៉ែតៗ ដាក់រ៉ូប៊ីន!
«ខ្ញុំមិនដឹងទេ ចៅហ្វាយនៅមិនទាន់ចេញបញ្ជារអោយដោះលែងនៅឡើយ»
«អញ្ចឹង?» អាល្អិតមុខឌឺ ត្បកទៅវិញ។
«.......»
«ខ្ញុំព្រមានលោក បើមិនដោះលែងបងសៃទេ ខ្ញុំនឹងខាំអណ្ដាតនៅទីនេះអោយស្លាប់ជាមួយគ្នា ពេលនោះចាំមើលលោកដោះស្រាយជាមួយចៅហ្វាយលោកថាម៉េច? ឬក៏ប្រាប់ថា ប្រពន្ធសំណព្វចិត្តចៅហ្វាយ បានខាំអណ្ដាតស្លាប់ ដោយសារមិនព្រមដោះលែងបងសៃ?» គេនិយាយបណ្ដើរ ធ្វើកាយវិការបណ្ដើរ ដូចជាពហុជំនាញខាងគម្រាម មែនទែន។
(នេះរៀនតាមគ្នាមែនទេ?បានជាចូលចិត្ដគម្រាមអ្នកដទៃម្លុឹងៗ) លឺជីមីន និយាយហើយ នឹកឃើញដល់ តូហ្វារ៍ស្ទីន តែម្ដង ដូចគ្នាបេះដាក់ ខាងគម្រាមមានប្រសិទ្ធភាព។

TO BE CONTINUED

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now