ភាគទី8 : ជីង...ជីងចក់

1.9K 113 6
                                        

   «យើងមិនទាន់ស្លាប់ទេ» សម្លេងរឹង និយាយតិចៗ ដើម្បីអោយអាល្អិតបានដឹង នឹងបន្ថយសម្លេងទួញសោក វាពិតជាថ្លង់ខ្លាំងណាស់។
   «អ្ហឹក នៅរស់មែនអ្ហេះ?» ដៃតូច ព្រហើន លូកមកស្ទាបដង្ហើមរាងក្រាស់ បញ្ជាក់អោយកាន់តែច្បាស់។
   ផាច់*
នាយវៃដៃជីមីន ចេញ កាលបើគេរុកសឹងតែធ្លុះចូលដល់ក្នុងច្រមុះរបស់នាយ អោយដាច់ខ្យល់ នៅនឹងកន្លែង។ 
   «ស្មានតែដាច់ខ្យល់ហើយ ខំភ័យ» អាល្អិតដកដង្ហើមខ្សាក ធូរចិត្តមកវិញ ខណៈយ៉ុនហ្គីបានត្រឹមក្រវីក្បាលហួសចិត្ដ។
.........
  ងុឺត!
  «ចៅហ្វាយ!» ហ្វ្រេស៍ ចុះពីលើឡាន រត់មកជួយគ្រារាងក្រាស់ ពីដៃជីមីន!

   ដោយសារទទួលបានដំណឹង ថាបាត់យ៉ុនហ្គី ក្រោយចេញពីប្រជុំធំលើកនេះ ធ្វើឲ្យគេចាប់ផ្តើមសង្ស័យ និង បញ្ជារ កូនចៅ អោយតាមរក រាងក្រាស់ជាប្រញាប់ ព្រមទាំងបានដឹងផងដែរថាវាជាថ្វីដៃអ្នកណា!

    «ទៅមន្ទីរពេទ្យទៅ គេរបួសធ្ងន់ណាស់» រាងតូច អត់នឹងនិយាយពុំបាន ព្រោះមើលទៅយ៉ុនហ្គី សឹងបិតភ្នែកម្ដងៗទៅហើយ។ ហ្វ្រេស៍ មើលមុខម្ចាស់តូចបន្តិច មុននឹងងាកមកវិញបំណងសួរយោបល់ពីរាងក្រាស់ដោយផ្ទាល់..

   «ទៅភូមិគ្រឹះ!!» រាងមាំ ទម្លាក់ខ្លួន ចូលទៅក្នុងឡាន ខណៈរាងតូច ប្រញាប់ប្រញាល់ ចូលទៅតាមក្រោយ។

   «ក្បាលរឹងអោយដូចដែកថែប»
   «ឯងថាអោយអ្នកណា?»
   «អ្នកណា? ឬក៏លោកក្បាលរឹងមែនអត់?»អាល្អិត បញ្ជួសមកវិញ ផ្ញោចចិញ្ចើម ធ្វើមុខភ្លើ ទាំងដែលដឹងថាអ្នកម្ខាងទៀត ប្រើក្រសែភ្នែកមុតស្រួចមកកាន់ខ្លួន ដូចជាចង់សុីសាច់ហុតឈាម។
    «ទៅដល់ ភូមិគ្រឹះពេលណា ឯងមិនរួចខ្លួនទេ» បង្ហើបសម្លេងគម្រាមគេរួចក៏បិតភ្នែកសង្ងំ គេង មិនដឹងឡើយថាអាល្អិតធ្វើមុខធ្វើមាត់ ពេបជ្រាយមកវិញ
    «ខ្លាចសំបើមណាស់ ខ្លាចឡើងញ័រខ្លួនអស់ហើយ»!!!

   ឃើញកាយវិការក្រមិចក្រមើម ខុសប្លែកពីរាល់ដងរបស់ជីមីនហើយ ហ្វ្រេស៍ដែលកំពុងបើកឡាន បានត្រឹមលួចមើល តាមកញ្ចក់ក្រោយ ហាក់អស់សំណើច ប៉ុន្តែមិនហ៊ានសើចអោយអ្នកជាចៅហ្វាយលឺឡើយ ។
.........
  ចូលមកដល់ក្នុងភូមិគ្រឹះ ស្កឹមស្កៃរបស់តូហ្វារ៍ស្ទីន ។ រាងមាំ កាយប្រលាក់ដោយឈាមក្រហមនឹងស្នាមរបួសដោយកំបិតស្នៀត ផ្អើលដល់ម៉ែដោះ អោយស្លន់ស្លោមួយរំពេច!
   «លោកម្ចាស់!!!»
   «ខ្ញុំមិនអីទេ! ហ្វ្រេស៍ខលហៅពេទ្យសុីនមក.. ចំណែកឯងឡើងទៅខាងលើជាមួយយើង» ជីមីន ធ្វើមុខផ្អើលៗ បង្ខំចិត្ត អូសជើង ដើរទៅតាមមាឌមាំទាំងមិនពេញចិត្ត។

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now