@ បន្ទប់គេង
ផឹប!
រាងកាយតូច ត្រូវបានយ៉ុនហ្គី បោះទៅពូក វិញទាំងកំហឹងឆេះឆួល កំពុងដុតរោលរាល នៅពេលដែលជីមីននៅតែមិនបោះបង់គំនិតរត់គេចពីនាយ ទាល់តែសោះ។
«បងធ្លាប់ប្រាប់អូនហើយ លុះត្រាតែបងស្លាប់ទើបអូនអាចចេញពីបងបាន!» យ៉ុនហ្គី ដោះក្រវ៉ាត់ករ និយាយយ៉ាងម៉ឺងម៉ាត់ ស្របនឹងរាងតូច ភ័យខ្លាចរហូតវារថយក្រោយ តិចៗ ស្មានចិត្តអ្នកម្ខាងទៀតមិនត្រូវថា នាយចង់ធ្វើអ្វី!?
«អ្ហឹក!ក..កុំធ្វើបាបខ្ញុំ» គេញ័រមាត់តតាត់ ធ្លាយទឹកភ្នែកមកសសឹក ព្រោះតែមិនដែលបានឃើញស្ថានភាព នៃការខឹងរបស់តូហ្វារ៍ស្ទីន គួរអោយខ្លាចបែបនេះ!
«អ្ហាយ» ជើងតូច ត្រូវបានរាងក្រាស់ ទាញមកជិតនាយ រួចក៏ទ្រោបទៅលើកាយតូច ដោយកាយវិការបំពានរាងកាយ បណ្ដាលឲ្យជីមីន ស្លុតចិត្ត យំខ្លាំងៗ គេទាំងភ័យទាំងខ្លាច ឡើងញ័រខ្លួន។
«ឈប់យំ!» យ៉ុនហ្គី បញ្ឈប់សកម្មភាព ស្រដីអោយរាងតូច ឈប់យំនឹងបើកភ្នែក មកមើលនាយវិញ!
«ហ្ហឹកហ្ហឹក» រាងតូច ដកដង្ហើមញាប់ៗ ខ្លាច មិនហ៊ានបើកភ្នែក កាន់តែធ្វើអោយរាងក្រាស់ខឹងកាន់តែខ្លាំង។
«បងប្រាប់ថា អោយឈប់យំ!!!» សម្លេងគំហក បន្លឺឡើង នៅពេលដែលរាងតូចនៅតែបន្តខ្លាចនាយ បែបនេះ ធ្វើឲ្យបេះដូងគេខ្ទេចខ្ទាំនឹងខឹងខ្លួនឯងជាទីបំផុត។ទោះបីជានាយប្រឹងឃាត់ រាងតូចប៉ុណ្ណារ ក៏អាល្អិតនេះនៅតែព្យាយាម បិតភ្នែកលួចយំ ឡើងក្រហមមុខមាត់អស់។
តក់!
ទឹកក្ដៅអ៊ុនៗ មួយតំណក់ស្រក់លើផែនថ្ពាល់ ជីមីន ធ្វើឲ្យគេទទួលអារម្មណ៍ដឹងថាវាមិនមែនជាទឹកភ្នែករបស់គេឡើយ តែជារបស់អ្នកខាងលើ!
«ល..លោក?» នៅទីបំផុត នាយតូចបាន បើកភ្នែកសម្លឹងទៅយ៉ុនហ្គី ដែលភ្នែកក្រហមងាំង នាយបានយំ នៅចំពោះមុខរបស់គេ ដោយមិនខ្មាស់អៀន!
«សម្លាប់បងមក ដើម្បីសេរីភាពរបស់អូន!» នាយនិយាយទាំងអួលដើមករ ឈួលចុងច្រមុះ មុននឹងទម្លាក់ខ្លួនអោបរាងកាយតូច យ៉ាងណែន រុលមុខទៅផ្ទប់នឹងប្រលោះករ ជីមីន ។
«....» ខួរក្បាលជីមីន ពេលនេះវិលវល់អស់ទៅហើយ ហេតុអ្វីបានជាគេចិត្ដមិនដាច់? ហេតុអ្វីក៏គេមានអារម្មណ៍ថាអាណិត បុរសម្នាក់នេះ? គេចាប់ផ្តើមស្រពិចស្រពិលនឹងរឿងជាច្រើន ដែលស្រាប់តែលេចឡើងក្នុងការចងចាំរបស់គេម្ដងទៀត.....
(អូន-អូនសុំទោស...)
(ហ្ហឹកហ្ហឹក អត់ទេអូន...!!!!)
(អ្ហឹក ដឹងខ្លួនមកអូន បងសុំអង្វរ បងមិនអាចរស់នៅបានឡើយ ហ្ហឹកហ្ហឹក! អ្ហា៎!!!!!!)
(បងស្ទើរតែស្លាប់ហើយដឹងទេ កុំស្ងាត់ស្ងៀមបែបនេះអី អ្ហឹកអ្ហឹក បងស្រលាញ់អូនណាស់ កុំចេញពីបងទាំងបែបនេះអី ហ្ហឹក~)
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
