ស្បៃរាត្រីឈានមកដល់ យប់ជ្រៅក៏បន្លើលនូវសម្រឹបជើងមនុស្សលួចចូលមកក្នុងបន្ទប់តូចថ្នមៗ។ ខណៈនាយល្អិត កំពុងលង់លក់ នៅលើគ្រែ ទាំងមិនបានដឹងពីវត្ដមាន ចោរលួចចូលបន្ទប់ទាល់តែសោះ។
ផឹប!
កាយក្រាស់ទម្លាក់ខ្លួនគេងក្បែរជីមីន មុននឹងទាញរាងកាយគេមកអោបស្អិតនឹងទ្រូងហាប់ណែន! នាយបន្តរ ធ្វើសកម្មភាពបែបនេះជារៀងរាល់ថ្ងៃ ក្លាយជាទម្លាប់ទៅហើយ ទោះបីជាពេលខ្លះក៏រកលេសធ្វើបាប ជីមីន អោយឆេះ តែក៏លួចមកលួងលោមគេវិញដដែររហូតហ្នឹង។ ដូចជាយប់នេះ នាយតូច មិនដឹងកើតអីស្រាប់តែកាន់តែភួយ រត់មករករាងក្រាស់ ទាំងយំសស្រាក់ ពោលថាមិនចង់គេងនៅបន្ទប់នោះទៀតឡើយ។
«ហ្ហឹក ហ្ហឹក អូនមិនចង់គេងនៅអាបន្ទប់ហ្នឹងទៀតទេ»
«ហេតុអីបានមិនគេង?» នាយចងចិញ្ចើម បន្ទប់ត្បិតថាតូចមែន ប៉ុន្តែក៏មានផាសុខភាពនឹង ការរៀបចំបានល្អខ្លាំងណាស់ មិនជាពិបាកអ្វីឡើយ។
«អ្ហឹក អាបន្ទប់ហ្នឹងវាមានខ្មោច!!» យំផង រៀបរាប់ផង គេកាន់តែសង្ស័យយូរណាស់មកហើយ ទម្រាំដាច់ចិត្តមកប្រាប់រាងក្រាស់អោយដឹង។
«លេសមិនសមហេតុផល?»
«គឺពិតមែន..ម៉េចបានមិនជឿអូន?ហ្ហឹកៗ អោយតែរាល់យប់ អូនចេះតែមានអារម្មណ៍ ថាមានខ្មោចមកគេងសង្កត់រហូត! ហើយអាខ្មោចនឹងមាឌធំណាស់ អោបរឹតអូនឡើងចង់ស្លាប់!អ្ហឹក»
ខឹក!ខឹក
ឈ្លក់ទឹក មកទាំងដុល គ្រាន់តែលឺពាក្យពេចន៍ប្រុសក្មេងហើយ។អ្នកដែលជីមីនសម្ដៅលើ គ្មានអាខ្មោចណាទេ គឺនាយនេះហើយ ដែលទៅលូកលាន់ក្មេងរាល់យប់នោះ។
«ហឹម! ក៏បាន!»
«អញ្ចឹងអូនទៅគេង បន្ទប់ជាមួយបងសៃហើយ!» ថារួច ក៏បម្រុងនឹងចេញទៅ ទាំងញញឹមសប្បាយចិត្ត ព្រោះតែព្រឹកមិញ គេនឹងសៃបានបបួលគ្នាលេងហ្គេម គេនៅមិនទាន់អស់ចិត្តចង់លេងផង។
«នេះអូន????មិនបាន!!!»នាយស្រវាចាប់ស្មារទាំងពីររបស់អាល្អិត ប្រកែកដោយស្រងាកចិត្ដមិនស្ទើ គ្រាន់តែលឺគេចង់ទៅបន្ទប់អ្នកផ្សេង ដែលមិនមែននាយ?
«ហេតុអី?»
«ឆាប់ឡើងលើគ្រែឥលូវនេះ!» ប្រដៅក្មេងចេញម្ដង។ ចេះតែចង់ទៅគេងជាមួយអ្នកដទៃផ្ដេសផ្ដាសបានយ៉ាងម៉េច?
«ឡ...ឡើងធ្វើអី?»
«បងថាអោយឡើងក៏ឡើងទៅ ហើយដោះអាវចេញផង!»
«បាទ???»ឆ្ងល់កាន់តែខ្លាំង មិនយល់ថា នាយចង់ធ្វើអីអោយប្រាកដ ហេតុអីក៏ចាំបាច់ដោះអាវដែរ!?
អាល្អិត ដើរគើមៗទៅលើគ្រែ អង្គុយបត់ជើង បើកភ្នែកភ្លឹសៗ មុននឹងចាប់ដៃដោះលេវអាវសាច់ក្រណាត់សរស្ដើងចេញម្ដងមួយៗ។
«សឺត!!» នាយសង្កៀតជើងធ្មេញ បោះជំហាន ស្ទុះហក់ទៅចាប់បឺតមាត់ ជីមីន ទម្លាក់ខ្លួនទៅលើពូកសរក្បុសទាំងពីរនាក់ ។
ដៃមាំទាញបណ្ដាច់អាវ ដែលនៅសល់ បោះចោលទៅខាងក្រោមគ្រែ។ នាយថើបក្រញិចខ្លាំងៗ លុះទទួលបានការតបតរពីរាងតូច យ៉ាងស្មើដៃគ្នា។
«ហ្អឹម~អូនថ..ថប់ដង្ហើម» ដៃស្រលូន លើកទប់ទ្រូងអ្នកម្ខាងទៀត ទាំងមុខក្រហមងាំង មិនហ៊ានប្រឈមមុខនឹងកែវភ្នែកស្រឹមៗចង់លេបបំបាក់ខ្លួនគេទាំងមូល។
«ហ្ហឹស!» នាយប្រលេះលេវអាវ ពីរតំណាក់ មុនចាប់មុខជីមីន អោយងាកមកវិញ បន្តជញ្ចក់បបូរមាត់ដែលទើបនឹងរីកហើម ដោយសារតែនាយថើបមុននេះ..!
ព្រឹកព្រលឹម
រាងកាយស្អិតរមួត គេងអោបគ្នាក្នុងភួយតែមួយ ខណៈមេឃភ្លៀងរលឹមៗ កាន់តែធ្វើឲ្យក្មេងច្រម៉ក់ខ្លះមិនចង់ភ្ញាក់ បន្ទាប់ពីទ្រោមខ្លួន ធ្វើរឿងមនុស្សធំ កាលពីយប់រួច!
«អូនសម្លាញ់..ភ្ញាក់ឡើង!»
«យ៉ុន...» បើកភ្នែកព្រឹមៗ សម្លឹងទៅផ្ទៃមុខបុរសជាទីស្នេហា ដែលគេមានរឿងជាច្រើនចង់សួរ ប៉ុន្តែរកពេលសួរមិនទាន់បាន។
«ឃ្លានឬនៅ?»
លឺយ៉ុនហ្គី សួរដូច្នេះ អាល្អិតក៏ក្រវីក្បាល លើកដៃអោបរាងក្រាស់មិនចង់លែង។ដ្បិតខានទទួលអារម្មណ៍នៅក្បែរប្រុសម្នាក់នេះជាយូរមកហើយ។
«អូនមានរឿងចង់សួរបង!»
«និយាយមក!»
«បងមកទីនេះបានយ៉ាងម៉េច?» សំណួរដែលគេឆ្ងល់ បន្លើលឡើងអោយរាងក្រាស់ ដឹងភ្លាមថា ជីមីនបានចងចាំនាយវិញហើយ បានជារត់មករកនាយនៅកោះវិញដូច្នេះ។
«រឿងវែងឆ្ងាយណាស់ ដឹងត្រឹមថាគ្រប់យ៉ាងសុទ្ធតែមានការដោះដូរ»
នាយតូច ចងចិញ្ចើម ចាប់ផ្ដើមភ័យខ្លាច នឹងការដោះដូរដូចជាខ្លួន..មិនអាចទេ!!!
«មិនមែន បងចាកចេញនៅថ្ងៃណាមួយទេមែនទេយ៉ុន??»
រាងក្រាស់មិននិយាយអី គ្រាន់តែក្រវីក្បាលបដិសេធ ប៉ុន្តែជីមីនចិត្តនៅតែមិនស្ងប់ ខ្លាចណាស់ ខ្លាចថាពួកគេនៅតែបែកគ្នានៅថ្ងៃណាមួយ។
«ពួកយើងស្លាប់ជាមួយគ្នាទៅ?» មានតែការស្លាប់ជាមួយគ្នាទេ ទើបអាចអោយគេនឹងតូហ្វារ៍ស្ទីន មិនឈឺចាប់រៀងខ្លួន ដូច្នេះគេសុខចិត្តធ្វើវា ដោយគ្មានអល់អែក។
«ក្មេងឡប់ បើអូនហ៊ានតែធ្វើអ្វីផ្ដេសផ្ដាស បងមិនលើកលែងអោយអូនទេ» សម្លេងដាច់ម៉ាត់ នាយចាប់សង្កត់ដៃជីមីន ល្មមអាចអោយគេឈឺ បង្ហាញពីក្រសែភ្នែកកំណាច ជាមួយនឹងប្រយោគគម្រាម។
«អូនមិនខ្លាច បងចង់ធ្វើអីអូន?» ទឹកមុខ ផ្គើន នឹងភ្លើងកំពុងឆេះ បបួលអោយយ៉ុនហ្គី យកអណ្តាតទល់ថ្ពាល់ អោយចម្លើយ យ៉ាងព្រៃផ្សៃមួយទៅជីមីន ÷
«ធ្វើអីអ្ហេះ?បើអូននៅរស់ បងនឹងឃុំអូនដោយច្រវ៉ាក់ បើស្លាប់ បងសច្ចា ជាតិក្រោយត្រូវអោយអូន ធ្វើជាទាសករបង ពេញមួយជីវិត»
កែវភ្នែកមូលក្រឡង់ដក់ដោយទឹកភ្នែក ពេលលឺពាក្យសម្ដីរបស់អ្នកម្ខាងទៀត វាយប្រហារដួងចិត្តគេពន់ពេក ទើបបែរមុខចេញ បង្ហូរទឹកនេត្រាចេញមកលើផែនថ្ពាល់។ យ៉ុនហ្គី ឃើញបែបនេះ ក៏អោនទៅ ផ្ដិតលើភ្នែកដាមដោយទឹកថ្លា មួយខ្សឺត ។
«អូនសម្រាកទៅ ចាំបងចុះទៅធ្វើបបរអោយអូន» និយាយរួច រាងសង្ហា គម្លាតខ្លួនចុះពីលើគ្រែ មុននឹងចូលបន្ទប់ទឹក ដើម្បីសម្អាតខ្លួនជាមុនសិន។ដោយឡែក ជីមីន ដៀងភ្នែកមើលនាយ ជារឿយៗ លួចសួរខ្លួនឯង តើនាយគ្មានអារម្មណ៍អ្វីទេឬ?
ក្រោយពីងូតទឹកសម្អាតខ្លួនរួចរាល់ យ៉ុនហ្គី រៀបចំស្លៀកពាក់ អាងចុះទៅខាងក្រោម ធ្វើបបរគ្រឿងសមុទ្រ សម្រាប់ប្រពន្ធតូច ដែលកំពុងង៉ក់ងរនឹងសម្ដីនាយ មិនទាន់បាត់។
មួយសន្ទុះក្រោយអាហារដ៏ឈ្ងុយឆ្ងាញ់ ត្រូវបានលើកយកមកខាងក្នុងបន្ទប់ ចៃដន្យចំពេលដែលរាងតូច សម្អាតខ្លួន ហើយល្មម ។
«ស្លៀកពាក់អោយលឿនមកអូន ប្រយ័ត្នបបរលែងត្រជាក់!»
«.....»
«ថ្ងៃនេះ បងទៅសេអ៊ូល ចង់ទៅជាមួយបងទេ?» បែបគួរឲចាប់អារម្មណ៍ ទើបក្មេងច្រម៉ក់ ងាកមកយ៉ាងរហ័ស ទោះមិនចង់មាត់រក តែទឹកមុខប្រាកដជាចង់ទៅណាស់ហើយ។
«មិននិយាយអីអញ្ចឹង បងនឹងគិតថាអូនមិនចង់ទៅហើយ!»
«អ្នកណាថា អូនមិនចង់ទៅ??» ចងចិញ្ចើម បែរមកស្ដីអោយ យ៉ុនហ្គីប៉ាច់ៗ។
«អោវ..ក៏អូនមិននិយាយនុះអី!»
«ឥលូវ អូនកំពុងតែនិយាយហើយទេតើ?»
«ក៏បានៗ មិនប្រកែកជាមួយអូនទេ!»
«អ្នកណាចង់ប្រកែកជាមួយបងទៅ?»
«.......»
លើកនេះ នាយសុខចិត្តស្ងាត់មាត់ លួចញញឹម ទុកអោយប្រពន្ធតូច បានឈ្នះទៅចុះ គោលបំណងក៏ចង់នាំគេទៅលេងខាងក្រៅ ដើម្បីជាការសុំទោស រឿងនិយាយ ជ្រុលលើសលប់មុននេះផងដែរ។
.........
«ហារមាត់»
«មានដៃ អាចញុាំខ្លួនឯងបាន»
«នៅខឹងបងទៀតអ្ហេះ?»
«បងគិតខ្លួនឯងទៅ ថាគួរអោយខឹងឬអត់?»
«បងសុំទោស បងដឹងថាបងខុស តែក៏មកពីបងខ្វាយខ្វល់ ខ្លាចអូនគិតអីផ្ដេសផ្ដាសដូចគ្នា!»
«បើសុំទោសហើយ អាចកែប្រែពាក្យដែលបងនិយាយបំផ្លាញទឹកចិត្ដដាក់អូនបាន គេគ្រប់គ្នា មិនបាច់ធ្វើអ្វីទេ គ្រាន់តែនិយាយពាក្យ សុំទោស មួយម៉ាត់ទៅ គឺចប់ហើយ» គេចង់អោយនាយដឹងថា មិនមែនពាក្យ សុំទោស សុទ្ធតែអាច កែប្រែកំហុសឆ្គងគ្រប់យ៉ាងបានទេ មិនថាពាក្យសម្ដីដែលនិយាយចេញទៅ សុទ្ធតែមិនអាចយកត្រឡប់មកវិញ។
«ហ្ហឹម~» នាយទម្លាក់ស្លាបព្រាចុះវិញ លែងមានពាក្យសម្រាប់បន្ត ក្រៅពីជ្រើសយកភាពស្ងៀមស្ងាត់ និង ទុកអោយជីមីន ញុាំដោយខ្លួនឯង តាមការចង់បានរបស់គេ។
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
