ភាគទី៣៩ : ចង់រត់មែនទេ?

1K 72 4
                                        

«គេសង្ហា សមនឹងក្មួយណាស់»
«អរគុណ! ផ្ការបស់អ្នកស្រីរួចរាល់ហើយ» គេហុច ផ្កាអោយ ទៅស្រ្តីម្នាក់នោះ  ភ្ជាប់ជាមួយស្នាមញញឹម យ៉ាងស្រស់ស្អាត! ទាក់ទាញ ចិត្ដទាំងអ្នកទិញនឹងអ្នកតាមមើលមិនដាក់ភ្នែក។
ស្រ្តី នោះទទួលផ្កា មុននឹងលារាងតូច ចេញទៅបាត់។មួយសន្ទុះ ទើបយ៉ុនហ្គីដើរមករករាងតូច ស្របនឹង ភ្ញៀវជានារីវ័យក្មេងម្នាក់ទៀតបានចូលមកក្នុងហាងដំណើរគ្នា!
«សួរស្ដី!អ្នកនាង ត្រូវការផ្កាអ្វីដែរ?» ឃើញនាងតាមសម្លឹងយ៉ុនហ្គី ដូច្នេះ ជីមីនក៏សួរឡើង ដើម្បីបង្វែរការចាប់អារម្មណ៍របស់នាងអោយងាកមក!
«រៀបចំផ្កា លីលី អោយខ្ញុំមួយបាច់មក!» ចប់ប្រយោគ នាងក៏ដើរទៅរករាងក្រាស់ភ្លាម រកតែជីមីនឆ្លើយតបមិនទាន់ បានត្រឹម រៀបចំផ្កាបណ្ដើរ លួងដៀងមើលសកម្មភាពពួកគេទាំងពីរនាក់ភ្លៀកៗបណ្ដើរ។
«សួរស្ដី! លោកជាអ្នករស់នៅទីនេះមែនទេ?» នាងចោទសួរទៅកាន់យ៉ុនហ្គី ដោយការរាក់ទាក់ នឹងចាប់អារម្មណ៍ទៅលើអ្នកចំពោះមុខ មិនបានដឹងថាសំណួររបស់នាងធ្វើអោយអ្នកខ្លះមិនពេញចិត្ដទាល់តែសោះនោះទេ។
«ត្រូវហើយ!» ក្រសែភ្នែកនាយតាមក្រលេកទៅជីមីនជាប់! ជាហេតុធ្វើឱ្យនារី នោះ ចាប់ផ្តើមមិនស្រួល ក្នុងចិត្ត កំពុងសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់។
«ពួកលោកត្រូវជាអ្វីហ្នឹងគ្នា?» មិនអស់ នាងសួរម្ដងទៀត! តែចម្លើយតែនាងទទួលធ្វើឲ្យការរំពឹងទុករបស់នាងធ្លាក់ដល់បាត!
«ខ្ញុំជាប្ដីរបស់គេ!» មិនតបតរបន្តទៀតនាយ ច្រត់ដៃចូលហោប៉ៅ ដើរទៅជិតរាងតូច អូសដៃជីមីនចេញពីក្នុងហាងយ៉ាងលឿន ដោយបញ្ជារអោយអ្នកផ្សេងមកលក់ជំនួសវិញ។
«លែង!លោកធ្វើឆ្កួតស្អីហ្នឹង?» ទឹកមុខខឹងបង្ហាញចេញមក បន្ទាប់ពីត្រូវបានយ៉ុនហ្គី អូសចេញពីក្នុងហាង ដោយមិនសួរនាំគេមួយម៉ាត់បែបនេះ។
«បងអោយអូនធ្វើជាម្ចាស់ហាង អង្គុយចាំតែបញ្ជារគេទៅបានហើយ មិនបាច់ហត់ធ្វើខ្លួនឯងរហូតទេ» នាយថាបែបនេះ ព្រោះមិនចង់អោយនាយតូចលំបាក ដែលត្រូវគ្រប់គ្រងហាងហើយ ត្រូវមកអង្គុយលក់ដោយខ្លួនឯងទៀត។គោលបំណងដែលនាយបើកហាងនេះ គ្រាន់តែចង់អោយជីមីន បំបាត់ការអផ្សុកពីការនៅផ្ទះប៉ុណ្ណោះ មិនមែនអោយគេមកធ្វើការ ដូចជាកូនឈ្នួលឡើយ។
«តែខ្ញុំចង់ធ្វើ! ខ្ញុំចង់រៀបចំវាដោយផ្ទាល់ដៃ ខ្ញុំមិនចូលចិត្តការដែលចាំតែបញ្ជារអ្នកដទៃ! លោកយល់ដែរទេ?»
«តែបងមិនចង់អោយមនុស្សដែលបងស្រលាញ់ បងថ្នាក់ថ្នម ហត់ទេ!»
«ហ៉ើយយ» ចុងក្រោយបានត្រឹម ដកដង្ហើមធំ គេពិតជាមិនយល់ពីរាងក្រាស់មែន ។
«បងដឹងថាអូនពិបាក តែបងក៏ដឹងថាកាលដែលអូនលក់ដោយខ្លួនឯងបែបនេះ ធ្វើឲ្យគ្រប់គ្នាមិនផ្ដល់តម្លៃអោយអូន ដូចជានារីមុននេះ បងមិនចង់អោយអូនត្រូវបានគេមិនគោរពមិនផ្តល់តម្លៃបែបនេះទេ ព្រោះបងស្រលាញ់ បងផ្ដល់តម្លៃនឹងការពារអូន!» ទឹកមុខរបស់នាយស្មើរធេង ថ្វីត្បិតតែ ធ្លាប់ជាមនុស្សដែលកាចសាហាវឃោឃៅ មិនចេះស្រលាញ់អ្នកណា ប៉ុន្តែជីមីន គឺជាមនុស្សដំបូងបង្អស់ដែលនាយស្រលាញ់នឹងថ្នាក់ថ្នម ពេញជម្រៅចិត្ត! នាយមិនធ្វើអោយគេមកលំបាក នោះទេ។
«សុំទោស..ដែលមុននេះស្រែកដាក់លោក!» ដៃតូចលូកទៅចាប់ជាយអាវយ៉ុនហ្គីតិចៗ បន្ទាប់ពីដឹងពីបំណងល្អរបស់នាយ ធ្វើឲ្យគេរំភើបចិត្តពន់ពេកនឹងសេចក្ដីស្រលាញ់មួយនេះ!
«ពួកយើងទៅដើរលេងទៅ!» ឃើញទឹកមុខភ្លឹសៗរបស់ក្មេងនេះ ហើយ ធ្វើឲ្យនាយដាច់ចិត្តខឹងមិនកើត! ទើបបបួលគេទៅដើរលេងតែពីរនាក់ ម្ដង។
«អឹមៗ» ជីមីន ងក់ក្បាល ចាប់កាន់ដៃយ៉ុនហ្គីជាប់ ទាំងចិត្ដកំពុងសប្បាយរីករាយភ្លេចអស់ថាខ្លួនមកដល់ទីនេះដោយរបៀបណា ភ្លេចពីសង្សា ដែលនៅទីក្រុងកំពុងបាត់ដំណឹងពីខ្លួនអោយឈឹង។

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now