@ព្រឹកស្អែក
នៅក្នុងបន្ទប់ធំទូលាយពោរពេញដោយការរចនាគ្រឿងលម្អរ តាមបែបស្រគត់ស្រគំ សាកសមនឹងចំណូលចិត្តរបស់ម្ចាស់វិមាន។ រាងកាយតូចស្ដើង ពត់ពែនខ្លួនប្រាណ ខណៈដៃមាំមួយគូរ ស្រាប់តែលូកមកក្រសោបប្រាណគេជាប់ផ្អឹបនឹងទ្រូងហាប់ណែន។
«ហ្ហឹម..គេងបន្តទៅ!» សម្លេងខ្សាវៗបន្លឺក្បែរគុម្ពត្រចៀកជីមីន បបួលអោយកំលោះតូច ភ្ញាក់ព្រឺត ចាប់ផ្តើមនឹកគិតពីរឿងពីយប់មិញឡើងវិញ!
«អ្ហា!!!!ល..លោក?» អាល្អិត កន្រ្តាក់ខ្លួនចេញពីដៃរាងសង្ហា តែហាក់មិនបានផល យ៉ុនហ្គីកាន់តែបន្តឹង កម្លាំងដៃថែមទៀត!
«ភ្លេចកិច្ចសន្យាពីយប់មិញហើយអ្ហេះ បានជាឆោឡោបែបនេះ?» មាត់នាយនិយាយ ប៉ុន្តែភ្នែកបិតឈឹង មិនសូម្បីតែបើកមើលទឹកមុខជីមីន ថាពេលនេះយ៉ាប់ប៉ុណ្ណាផង??
«ប៉ុន្តែល..លោក លែងខ្ញុំសិនទៅ អ្ហា ថប់ដង្ហើមណាស់» រាងតូចប្រឹងបម្រាស់
ចុងក្រោយក៏បានផលពិតមែន។ គេងើបខ្លួនឡើងទាំងសក់ក្បាលកន្រ្ទើង លូកដៃទៅស្ទាបតំបន់ទន់ជ្រាយរបស់ខ្លួនពីលើខោសាច់ក្រណាត់ ហាក់ផ្សារស្ងៀបៗ ថែមទៀតមានដាច់រលាត់ស្បែកទៀតផង.
«សឺត!!! ឈ..ឈឺ »
«ឈឺឯណា យប់មិញយើងលឺថ្ងូរ ថាស្រួលសោះ!»
«មនុស្សចង្រៃ បិតមាត់អត់គម្របរបស់លោកទៅ!!»
តុកតុក~
សម្លេងគោះទ្វារពីខាងក្រៅ ជីមីន រហ័សរៀបចំសារេសក់ស្រួលបួល មុននឹងក្រោក ដើរគើមៗទៅបើក ទាំងពិបាក។
«បងសៃហ្វុង?»
«នេះស៊ុបប៉ូវកម្លាំង លោកម្ចាស់អោយធ្វើសម្រាប់ម្ចាស់តូច!» សៃហ្វុង ញញឹមអៀនប្រៀន ហុចស៊ុបមើមឈូក មកអោយជីមីន.
«អរ..អរគុណបងហើយ» ទោះដូចជាមិនទម្លាប់នឹងការគោរពរបស់មនុស្សនៅទីនេះ តែគេអាចយល់បានថា សៃហ្វុងនេះស្រលាញ់គេដូចជាសាច់ឈាមបង្កើត!
«ចាស៎! ស៊ូៗម្ចាស់តូច» នាងនិយាយរួចក៏រត់ទៅបាត់ ទុកអោយជីមីន កាន់ថាសដែលស៊ុបមួយកូនចាន ទាំងឆ្ងល់ ហ្នឹងពាក្យស៊ូៗរបស់សៃហ្វុងមិនតិចនោះទេ។
ចូលមកដល់ខាងក្នុង ជីមីន ដាក់ថាសស៊ុបមើមឈូក នៅលើតុ មុននឹង ដើរទៅ ដាស់យ៉ុនហ្គី បន្ត!
«ភ្ញាក់! លោកមិនទៅធ្វើការទេហ្ហេស៎?» ដៃបន្លាក្រូច លើកទៅទះថ្ពាល់រាងក្រាស់តិចៗ ពេលនាយគេងបែបនេះក៏យល់ថាគួរអោយស្រលាញ់ម្យ៉ាងដែរ មិនកាចដូចរាល់ដងពេកនោះទេ។
ផឹប!
ជីមីនភ្ញាក់កន្រ្តាក់ ខណៈដៃយ៉ុនហ្គីទាញខ្លួនគេអោយ ដួលទ្រោបលើរាងកាយនាយទាំងស្រុង.
«ធ្វើអី?លែងទៅ»
«នៅអោយស្ងៀម! យើងកំពុងស្ដាប់ចង្វាក់បេះដូងរបស់ឯង» យ៉ុនហ្គី អោបរឹតរាងតូចជាប់ ស្អិតរមួតមិនលែង បបួលអោយថ្ពាល់ទាំងសងខាងរបស់នាយតូច ឡើងក្រហមមួយរំពេចន៍!
«យ៉ាងម៉េចហ្នឹង?» មុខផ្លែប៉េស ប្រែជាក្រញ៉ូវតិចៗ បែបជ្រួញចិញ្ចើម
រកនឹកវិធីធ្វើឲ្យប្រុសម្នាក់នេះ ព្រមព្រលែងមកវិញ ទើបវាចារបន្ត÷
«ហឹស!ស្រលាញ់ប្រពន្ធហើយអ្ហេះ បានជាអោបស្អិតមិនលែងដៃបែបនេះ?» អាល្អិតក្បាលខូច ចាប់ផ្តើមស្រដីផ្ចាញ់ផ្ទាល់ជាន់កែង ព្រោះដឹងច្បាស់ថា មនុស្សផ្ដាច់ការដូចជានាយគ្មានថ្ងៃទទួលស្គាល់ឡើយ។
«ក៏ប្រហែលដែរ..គ្រាន់តែមិនទាន់ខ្លាំង!» នាយក្រាស់តបមកវិញ ព្រមទាំងបើកភ្នែកសម្លឹងមុខ ជីមីន យ៉ាងស្រទន់ បបួលអោយរាងតូចគាំងហារស្ដីពុំចេញ!
«លោកនិយាយថាម៉េច??» គេសួរម្ដងទៀត ក្រែងថានឹងស្ដាប់ច្រឡំ!
«ទើបចាប់ផ្ដើមស្រលាញ់ប្រពន្ធ! យល់ថាគួរអោយស្រលាញ់ណាស់» ពាក្យពិត សម្ដីពិត ចេញពីបបូរមាត់រាងក្រាស់ កាន់តែធ្វើឲ្យជីមីន គាំងប្រដាប់គិតកម្រិតធ្ងន់ធ្ងរ. តើគេស្ដាប់ច្រលំមែនទេ?នេះជាពាក្យសារភាពប្រាកដណាស់។
«គាំងអណ្ដាតហើយហ្ហេស៎ ប្រពន្ធសម្លាញ់?»
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
