«ពួកយើង រៀបការម្ដងទៀតទៅ បងចាំបានថា កូនក្រមុំរបស់បងកាលនោះមិនមែនជាអូនឡើយ!»
«អឹមៗ អូនយល់ព្រម» លឺដូច្នោះជីមីន ងក់ក្បាលយ៉ាងលឿន ដំណក់ទឹកថ្លា ភ្ជាប់ចេញមកជាមួយស្នាមញញឹម ក្ដុកក្ដួលនៅក្នុងចិត្ដ។ នាយតូចលើកដៃជូតទឹក ភ្នែកលើថ្ពាល់ប្រុសថ្លៃ លួងលោមនាយមិនអោយខូចចិត្តព្រោះការចាកចេញរបស់គេ។
@៣ថ្ងៃក្រោយ
ពិធីមង្គលការតូចមួយ ត្រូវបានរៀបចំនៅមាត់ឆ្នេរសមុទ្រជាលក្ខណ:ផ្ទាល់ខ្លួនមិនចង់អោយគេដឹងលឺច្រើនឡើយ ដោយមានភ្ញៀវចូលរួមមិនដល់១០នាក់ទេ.. ក្នុងនោះក៏មាន លោកតូហ្វារ៍ស្ទីន នឹង ស្ទេមឺរ័ ផងដែរ!
«ចូលរួមអបអរផងណា៎ យ៉ុនហ្គី!» ណាមជូន ជាមួយនឹងភរិយា ជាបងប្អូនជីដូនមួយ គេទើបនឹងទទួលបានសំបុត្រអញ្ចើញភ្លាមៗកាលពីម្សិលមិញនេះឯង ពួកគេសុទ្ធតែដឹងថាវាមិនមែនជាពិធីមង្គលដ៏រីករាយនោះទេ តែយ៉ាងណាក៏នៅតែនិយាយជូនពរអ្នកទាំងពីរ។
«បាទបង!» នាយសង្ហាញញឹម បែបមិនសូវសង្ឃឹម ព្រោះតែដឹងច្បាស់ពីអាការៈជីមីន កាលពីយប់មិញ នាយមិនសង្ឃឹមថា នាយតូចនឹងត្រូវទៅចោលនាយពេលណា ថាមិនត្រូវអាចជា បន្តិចទៀតនេះក៏មិនដឹង បើមែន នាយច្បាស់ជាស្លាប់មិនខាន ។
កម្មវិធីប្រព្រឹត្តទៅជាប្រក្រតី មិនយូរប៉ុន្មាន លោកអាចារ្យចាប់កាន់មេក្រូនិយាយឡើង ស្របនឹង ជាពេលវេលាដែលកូនក្រមុំ ត្រូវចេញមក!
រាងតូច ត្រូវបានដឹកដៃដោយ ស្ទេមឺរ័ បោះជំហាន ចូលមកក្នុងកម្មវិធីមួយនេះទាំងរីករាយ សម្លឹងទៅរាងខ្ពស់ស្រឡះឈរអស់កម្ពស់ ក្នុងដៃកាន់បាច់ផ្កាពណ៌សរ ត្រៀមនឹងលោតចង្គង់សុំគេរៀបការម្ដងទៀត ក្នុងនាមជា មីន យ៉ុនហ្គី និង ផាក ជីមីន.
«....» គេញញឹម រាងកាយស្គមស្ដើង បបូរមាត់ស្លេកស្លាំងបិតបាំងដោយក្រេមលាបមាត់ ខំប្រឹងបោះជំហានដើរមួយៗមករកប្រុសជាទីស្នេហា ទោះបីជាហត់នឿយ រាងកាយកាន់តែទន់ខ្សោយស្ទើតែផុតដង្ហើមម្ដងៗ ប៉ុន្តែគេនៅជម្នះ ស៊ូទ្រាំនឹងជំងឺ នៅពេលបានឃើញស្នាមញញឹមរបស់យ៉ុនហ្គីកំពុងរង់ចាំខ្លួនគេ.
«ដើរទៅរកបងទៅកូន!» ស្ទេមឺរ័ និយាយតិចៗ មុននឹងព្រលែងដៃជីមីន អោយគេដើរទៅរកយ៉ុនហ្គីដោយខ្លួនឯង!
«ប..បង!»
ជីមីន ដើរទាំងស្រវេងស្រវាំង ឈួលចុងច្រមុះ នៅពេលដែលបានឃើញ រូបរាងស្រីចំណាស់ ដែលជាទេវតាវាសនា កំពុងឈរក្បែររាងក្រាស់ ញញឹមមកកាន់គេ ព្រោះតែដល់ពេលវេលានៃការកំណត់ ទៅហើយ !!
«យ..យ៉ុនហ្គី!»
ប្រូស~ កាយដណ្ដប់ឆ្អឹង ដួលរលំ អស់ជំហរ បន្ទាប់ពីបន្លឺពាក្យដែលគេចង់ហៅ ហៅមិនឆ្អែតឆ្អន់ នោះគឺឈ្មោះរបស់ប្រុសម្នាក់នេះ!
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
