ប្រូស! មាឌតូច វិលមុខមើលអ្វីលែងឃើញក្រៅពីភាពងងឹតសូន្យសុង រហូតទាល់អស់ទីលំនឹង ដួលផ្ទប់ទៅលើការ៉ូ យ៉ាងដំណំ
«អ្នកប្រុសតូច!!!»
សម្រែករបស់ស្រីចំណាស់ ពោលឡើងទាំងភាពតក់ស្លុត ស្របនឹងមាឌតូចសន្លប់ស្ដូកស្ដឹង ក្បែរទូរទឹកកក ក្រវៀនម្ខាង មើលសឹងមិនឃើញ។
......
@មន្ទីរពេទ្យ
រាងកាយស្លេកស្លាំង សន្លប់ស្មារតីនៅលើគ្រែពេទ្យ ខណៈអ៊ុំនួនកំពុងព្យាយាមខលទៅរកយ៉ុនហ្គីដែរ ប៉ុន្តែនាយមិនព្រមទទួលទាល់តែសោះ មិនដឹងថាខឹងគ្នាដល់ថ្នាក់ណាទេ បានជាមិនចូលផ្ទះ ទុកប្រពន្ធចោលបែបនេះ។
«រាងកាយអ្នកជម្ងឺនៅមានភាពទន់ខ្សោយ នៅឡើយ គ្រាន់តែអោយគេសម្រាកនិងញុាំអាហារអោយបានទៀងទាត់គឺបានហើយ»
«ចាស៎ អរគុណលោកគ្រូពេទ្យខ្លាំងណាស់» អ៊ុំនួនធ្វើការអោនគំនាប ទៅវិញទៅមកជាមួយលោកគ្រូពេទ្យ ។
បន្ទាប់ពីពេទ្យចេញទៅបាត់ សម្លេងទូរស័ព្ទដៃរបស់ស្រីចំណាស់ក៏រោទ៍ឡើងល្មម រឹតតែគ្មាននរណាក្រៅពីលោកប្រុសកំពូលចិត្តរឹងរបស់គាត់ឡើយ។
«ហាឡូ! លោកប្រុស ឆាប់មកមន្ទីរពេទ្យមក»
(អ្នកណាកើតអី? ឬមួយក៏អ៊ុំឈឺមែនទេ?)
«មិនមែនទេ! តែជាអ្នកប្រុសតូច»
ទូត!!!
ប្រព័ន្ធទូរស័ព្ទត្រូវបានបិតយ៉ាងឆាប់រហ័ស បបួលអោយអ៊ុំនួនដកដង្ហើមធំ ទើបទុកទូរស័ព្ទរុញដៃបើកទ្វារបន្ទប់ពេទ្យ ចូលទៅខាងក្នុង មើលរាងតូច ដែលមិនទាន់ដឹងខ្លួននោះទេ។ គាត់ដាក់ខ្លួនអង្គុយចុះ ក្បែរជីមីន កំដរគេមុនពេលរាងក្រាស់មកដល់។
ពន្លឺចាំងជះភ្នែក មានឥទ្ធិពលចម្លែក នាំអោយអ៊ុំនួន ងងុយគេងកាន់តែខ្លាំង មិនខកបំណង មិនយូរប៉ុន្មានអ៊ុំនួន ក៏លង់លក់ក្បែរដៃនាយតូចបាត់ទៅ ទើបលេចនូវរូបរាងស្រីចាស់ម្នាក់ដែលធ្លាប់អះអាងថាខ្លួនជាទេវតាចេញមកម្ដងទៀត។
« ផាក ជីមីន! ភ្ញាក់ឡើង..»
«ហុឹមម!» អាល្អិតបើកភ្នែកព្រឹមតិចៗ ក៏ឃើញយាយចាស់ កំពុងបង្ហាញខ្លួននៅចំពោះមុខគេយ៉ាងពេញភ្នែក.
«ឯងឈ្នះហើយ លឿនជាងដែលយើងបានកំណត់ទៅទៀត!»
«មានន័យថាម៉េច?» គេចងចិញ្ចើម បេះដូងលោតឌុកដាក់ៗ ព្រោះតែភ័យ នេះមិនទាន់បានមួយឆ្នាំផង ហេតុអ្វីក៏យាយចាស់ម្នាក់នេះបង្ហាញខ្លួន ឬមួយក៏ដល់ពេលហើយដែលគេត្រូវទៅវិញ?
«គេពិតជាបានស្រលាញ់ឯងពិតមែន!?ដូច្នេះ ឯងអាចត្រលប់ទៅជួបប្អូនស្រីរបស់ឯងបានវិញហើយ..ទីនេះពុំមែនជាកន្លែងរបស់ឯងឡើយ»
«.....» មាឌតូចងេមងាម រកកលទឹកភ្នែក គេគួរតែសប្បាយចិត្តនៅពេលលឺពាក្យនេះ ក្រែងនេះជាអ្វីដែលគេចង់បានមែនទេ ចុះម្ដេចពេលនេះមានអារម្មណ៍ថាវាឈឺចាប់ទៅវិញ។
«យើងដឹងថាឯងក៏ស្រលាញ់គេ យើងក៏មានជម្រើសពីរផ្ដល់អោយឯងផងដែរ! ទីមួយ ត្រលប់ទៅចក្រវាលឯងវិញនៅពេលនេះ ឯងនឹងរស់នៅបានល្អប្រសើរឡើងវិញជាមួយនឹងប្អូនស្រីរបស់ឯង ទីពីរ រស់នៅទីនេះបង្រ្គប់២ឆ្នាំជាមួយបុរសដែលឯងស្រលាញ់ ប៉ុនែ្ត ភាពឈឺចាប់ចំពោះការបាត់បង់ដ៏ធំសម្បើមនឹងកើតឡើង ម្ដងទៀត វាជានិស្ស័យកម្ម »
«ខ្ញុំ...ខ្ញុំនឹងជ្រើសយក ជម្រើសទីពីរ» គេឆ្លើយទាំងគ្មានភាពស្ទាក់ស្ទើរ
ភ្លាមនោះយាយចំណាស់ក៏រលាយខ្លួនទៅបាត់ ស្របនឹងទ្វារក៏របើកម្ដងទៀត ល្មមអាចដឹងថាជារូបរាងខ្ពស់ស្រឡះរបស់មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន។
«ផាក ជីមីន!»
ជំហានបោះញាប់ជើង ចូលមករករាងតូចល្អិត ភ្នែកក្រហម ព្យាយាមងើបខ្លួន ផ្អែកនឹងក្បាលគ្រែ។
«ហ្ហឹកៗ» ឃើញមុខយ៉ុនហ្គីហើយ ទឹកភ្នែកបែរជាស្រក់រហាម តើគេត្រូវបាត់បង់ មនុស្សប្រុសអាក្រក់ម្នាក់នេះមែនទេ?គេនៅសល់ពេលវេលាតែមួយឆ្នាំជាងទៀតប៉ុណ្ណោះ។
«ឯងឈឺត្រង់ណាហ្ហេស? » ដៃមាំ ចាប់កាយតូចស្ដើង មកមើលជុំជ្រុងជ្រោយ ទាំងទឹកមុខបារម្ភបង្ហាញឡើងយ៉ាងច្បាស់ ។
«អ្ហឹក ខ្ញុំ...អ្ហឹក » ដង្ហក់និយាយលែង ក្រៅលូកដៃទៅអោបចង្កេះរាងក្រាស់ជាប់ ផ្អឹបមុខនឹងពោះយ៉ុនហ្គី ។
«សុំទោស ដែលទុកអូនចោល..»
«លោកប្រុស..»
TO BE CONTINUED..
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
