ភាគទី៣៣ : ជួបម្ដងទៀត ក្នុងនាមមនុស្សមិនស្គាល់គ្នា!

1.1K 81 6
                                        

វិមាន សៃរ៍តន់
រូបរាងចំណាស់ ហេមមីស៍ សៃរ៍តន់ កំពុងអង្គុយក្នុងបន្ទប់សៀវភៅ រង់ចាំមនុស្សម្នាក់ ដែលគាត់បានហៅមក ព្រោះតែមានរឿងសំខាន់មួយចង់និយាយ ជាមួយគេ។
តុក-តុក
«ចូលមក!»
«......» យ៉ុនហ្គីដាក់ខ្លួនអង្គុយទល់មុខហេមមីស៍ ស្របនឹងហេមមីស៍ ទំលាក់សៀវភៅចុះ ហើយសម្លឹងមកកាន់នាយម្ដង!

«លោកហៅខ្ញុំមកមានរឿងអ្វីចង់និយាយ?» រាងក្រាស់ ចាប់កាន់ពែងតែមកចាក់ទឹកផឹកបន្តិច មុននឹងសួរទៅកាន់ហេមមីស៍ដោយទឹកមុខត្រជាក់ល្ហឹម។
«គឺរឿងឯងនឹងលីឡា!»
«???» លឺដូច្នោះ នាយចាប់ផ្ដើមចងចិញ្ចើម ពុំយល់ពីសម្ដីរបស់ហេមមីស៍ ថាកំពុងសម្ដៅអំពីអ្វី!?
«យើងបានគិតរួចមកហើយ! បើឯងរៀបការជាមួយលីឡា ទ្រព្យសម្បត្តិគ្រប់យ៉ាងរបស់យើង គឺនឹងប្រគល់អោយឯងជាអ្នកកាន់កាប់ទាំងអស់» ពាក្យពេចន៍ ច្បាស់លាស់ គ្រប់ម៉ាត់ទាំងអស់ ត្រូវច្រានដោយអារម្មណ៍បដិសេធទុកជាមុន ពីសំណាក់តូហ្វារ៍ស្ទីន!

«ខ្ញុំធ្លាប់ប្រាប់លោកម្ដងហើយ ថាគោលបំណងដែលខ្ញុំមកទីនេះគឺដើម្បីអ្វី?!»
«៥ឆ្នាំមកនេះ សូម្បីតែតម្រុយក៏ឯងរកមិនឃើញផង តើចាំបន្តទៀតដើម្បីអ្វីទៅ? លីឡា ទាំងស្អាត ទាំងឆ្លាត ថែមទាំងពេញចិត្តនឹងឯងយ៉ាងនេះ...»
«ខ្ញុំរកបានដំណឹងពីគេហើយ» នាយនិយាយកាត់ មិនអោយហេមមីស៍ស្រដីតរទៅទៀត នាយទទួលស្គាល់ថា លីឡា នាងល្អ ប៉ុន្តែអ្នកដែលគេស្រលាញ់គឺមានតែម្នាក់ប៉ុណ្ណោះ នាយលះបង់គ្រប់យ៉ាងដើម្បីមកតាមគេ នាយមិនអាចបោះបង់ជីមីន ហើយស្រវាយកទ្រព្យសម្បត្តិទាំងអស់នោះទេ ។

«ដូច្នេះ ឯងគ្មានកូនចិត្ដស្រលាញ់កូនស្រីយើង សូម្បីតែបន្តិចមែនទេ?»
«ត្រូវហើយ!!» ឆ្លើយដោយគ្មានលាក់លៀម ។
«ល្អ! ឯងនឹងស្ដាយក្រោយ» ដៃទាំងគូរក្ដាប់ចូលគ្នា ហាក់ខឹងនឹងយ៉ុនហ្គី ដែលមិនយល់ព្រមតាមគាត់។ ខណៈរាងក្រាស់ក្រោកឈរឡើង ធ្វើការគោរពលា ទៅកាន់ហេមមីស៍ មុននឹងដើរចេញទៅ។
(មនុស្សម្នាក់នោះជាអ្នកណា?) សំណួរឆ្ងល់ពេញខួរក្បាល លីឡា ដែលខំលួចស្ដាប់ នៅខាងក្រៅ។ ឃើញ យ៉ុនហ្គី ដើរចេញដោយគ្មានងាកក្រោយបែបនេះ ធ្វើឲ្យចិត្តនាងមិនស្ងប់ទាល់តែសោះ!

«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2Where stories live. Discover now