បន្ទាប់ពីបញ្ចប់ការញុាំអាហារពេលព្រឹកទាំងពីរនាក់រួចអស់! កាណូត ត្រូវបានបើកចេញតម្រង់ទៅ ទីក្រុងសេអ៊ូល ដោយមាន ជីមីន តូហ្វារ៍ស្ទីន តែពីរនាក់ប៉ុណ្ណោះ ។លុះមកដល់កំពង់ផែ ទើបមានកូនចៅរបស់យ៉ុនហ្គី ផ្សេងទៀតមកទទួល ដូចជាសព្វដង! ជាកូនចៅរបស់នាយផ្ទាល់ មិនមែនមនុស្សរបស់ហេមមីស៍ឡើយ។
មកដល់ penthouses នៅកណ្ដាលទីក្រុងសេអ៊ូល... ជាកម្មសិទ្ធិរបស់ មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន ។
ក្រាក!
«penthouses នេះធំណាស់ ក៏មិនថោកដែរ! បងបានលុយមកពីណាទិញវា?» រាងតូច ចូលមកដល់ខាងក្នុង លាន់មាត់ នឹងឆ្ងល់ តាមដឹង នាយគ្រាន់តែធ្វើការអោយ ហេមមីស៍ប៉ុណ្ណោះ បើថា យកលុយពីចក្រវាលនាយមកបាន ក៏មិនគួរអោយជឿ។
«លុយបានពីមុខជំនួញផ្ទាល់ខ្លួនរបស់បង!» រាងសង្ហា ដោះអាវធំក្រៅចេញ បណ្ដើរតបទៅជីមីនបណ្ដើរ! ខណៈក្មេងនេះមើលទៅដូចជាជាប់ចិត្តនឹងទីនេះខ្លាំងណាស់។
«បើដឹងថាធ្វើជំនួញបានលុយច្រើនចឹង ធ្វើយូរហើយ» ទឹកមុខសែនស្ដាយ មិនគួរណាគេគិតមិនដល់ ជ្រៅទាល់តែសោះ។
«ស្ដាយធ្វើអី មិនបានធ្វើជំនួញ ក៏បានធ្វើប្រពន្ធអ្នកជំនួញដែរ!»
លឺយ៉ុនហ្គីស្រដីបែបនេះ អាល្អិតបែរមកសម្លក់បន្តិច មុខក្រម៉ូវប្រែជាក្រហមព្រឿងៗ ។ ស្របពេលនឹង រាងក្រាស់ ស្រាប់តែហុច black cardមួយសន្លឹកអោយមកនាយតូច!?
«ជាអ្វី?»
«អោយអូន! នៅម្ដុំនេះ មានផ្សារទំនើប ច្រើន ចង់បានអី អូនទិញហ្នឹង! បងមានធុរៈ អាចយប់បន្តិចទើបបងត្រលប់មកវិញ»
«អឹមអូខេៗ តែកុំយប់ពេក អូនអត់ចង់នៅម្នាក់ឯងទេ» គ្រាន់តែលឺភ្លាម រាងតូច ប្រញាប់ទទួលយក ញញឹមស្គុះស្គាយ ទើបផ្ដែផ្ដាំរាងក្រាស់ តែមិនដកភ្នែកកាតលុយក្នុងដៃសោះ។
«ហឹម...បើយប់ជ្រុល បងអោយមនុស្សមកកំដរអូនចុះ!» ដៃមាំ ក្រញិចថ្ពាល់ ជីមីន តិចៗ មុននឹង ចូលទៅសម្អាតខ្លួន ដើម្បីទៅក្រុមហ៊ុន ដែលនាយ លួចបង្កើតវាដោយលួចលាក់ពីភ្នែកច្រមុះហេមមីស៍ ដោយក្រុមហ៊ុននោះ មានឈ្មោះថា TS GROUP ជាក្រុមហ៊ុន ផលិតឡាន ប្រជែង ដោយលាក់មុខជាមួយ សៃរ៍តន់។
ចំណែកឯ ជីមីន គ្រាន់តែបានកាតខ្មៅភ្លាម ប្រញាប់ប្រញាល់ ចង់ចេញទៅ shopping ភ្លាមៗតែម្ដង!
«ជំរាបសួរអ្នកប្រុសតូច!» មកដល់ខាងក្រោម ក៏ជួបជាមួយកូនចៅរបស់តូហ្វារ៍ស្ទីន ល្មម។ ដែលមានឈ្មោះថា តូតូ អាយុ23ឆ្នាំ មានរូបរាងស្អាតគួរសម ចង្កេះអង្ក្រង និយាយរួមមិនសមលក្ខណ:ជាអង់រក្សគេទាល់តែសោះ។
«ខ្ញុំ ត្រូវការឡានមួយ ខ្ចីសិនបានទេ?» លឺបែបនេះ ធ្វើឲ្យតូតូ អេះក្បាល ឆ្ងល់ ទើបប្រាប់ទៅជីមីន ÷
«មិនបាច់ខ្ចីទេ ឡានប្ដីអ្នកប្រុសតូចទេតើ?!»
«អ្ហាមែនហើយ...ចុះឡាននៅឯណា?»
«ចាំខ្ញុំទៅយក! ចៅហ្វាយអោយខ្ញុំជាអ្នកជូនអ្នកប្រុសតូចទៅកន្លែងដែលអ្នកប្រុសតូចចង់ទៅបាទ៎!»
«ហឹម ទៅយកមក!» រាងតូចងក់ក្បាល ខណៈតូតូប្រញាប់ទៅយកឡានតាមបញ្ជារ តែគេភ្លេចសួរអោយឈឹង ថាអ្នកប្រុសតូចខ្លួនចង់បានឡានប្រភេទអី បើមាន ប្ដីជាម្ចាស់ក្រុមហ៊ុនផលិតឡានដូច្នេះ?
លុះមួយសន្ទុះក្រោយ ទើបតូតូ បើកឡាន មួយចេញមកជាន់ក្រោមដី នៃ penthouses ទាំងមូល។ វាជាប្រភេទឡានស្ព័រ ពណ៌ខ្មៅរលោង ជាឡានទើបនឹងចេញថ្មីនៅក្នុងឆ្នាំនេះ ដោយ TS GROUP ។
@ ផ្សារទំនើប
ជីមីន រត់ចេញពីឡាន សម្ដៅទៅខាងក្នុង ទាំងសប្បាយអរ ទាំងដែលតូតូ ប្រឹងរត់ប្រកិតតាម ខ្លាចវង្វេងប្រពន្ធចៅហ្វាយបាត់ មិនដឹងទៅរកឯណាមកសងចៅហ្វាយទេ។
មកដល់ហាងលក់ក្រែម អាល្អិតឈប់ង៉ក់ ត្រលប់មករើសទិញក្រែមខ្លះទុកលាបពេលទៅកោះវិញ។
«សួរស្ដី! អ្នកប្រុស ត្រូវការក្រែមម៉ូដអ្វីដែរ?» បុគ្គលិកស្រី រាក់ទាក់យ៉ាងស្វាហាប់និងគួរសមបំផុត។
«យកប្រភេទក្រែមរលោង ទាំងនេះទាំងអស់មក ជួយខ្ចប់តាមប្រេននីមួយៗអោយផង!» ដៃស្រលូន ហុចកាត ទៅអោយអ្នកលក់ ចាយដោយមិនខ្វល់ ព្រោះដឹងថាប្ដីគេមានលុយច្រើនមហាសាល ចំណាយបន្តិចបន្តួចមិនធ្វើអោយនាយក្រទេ។
បន្ទាប់ពីបាន កញ្ចប់ក្រែម ពីអ្នកលក់រួចនោះ អ្នកដែលត្រូវកាន់របស់របរអោយនាយតូច គឺគ្មានអ្នកណាក្រៅពី តូតូ នោះឡើយ។
អស់មួយម៉ោង ជីមីនដើរទិញស្ទើរតែរលស់អស់ពីផ្សារ បានទាំង ខោអាវម៉ូដថ្មីៗ ស្បែកជើង កាបូប គ្រឿងអលង្ការ ក្រែមម្សៅ នានា គ្រប់សព្វ ចំណែកឯអ្នកកាន់វិញ ហេតុតែកាន់មិនអស់ មាន តែអោយមនុស្ស យកឡានមកដាក់ប៉ុណ្ណោះ ទើបគ្រាន់។
-នៅហាងអាហារ
«អង្គុយទៅ!»
«ខ្ញុំមិនហ៊ានទេ អ្នកប្រុសតូច ពិសារចុះ» តូតូ មុខភ្លឹសៗ កូរពោះមួយថ្ងៃហើយ តែសុខចិត្តខាំមាត់អត់ទ្រាំ ដើម្បីអ្នកប្រុសតូច ម្នាក់នេះ។
«បើសន្លប់ ខ្ញុំមិនយកទៅពេទ្យទេ ហើយនឹងប្រាប់យ៉ុនហ្គី ថា ឯងលួចខ្ចិល មិនស្ដាប់សម្ដីខ្ញុំថែមទៀត!»
«ហួយ៎ អ្នកប្រុសធ្វើចឹងធ្វើអី?» លឺពាក្យគម្រាម ហើយ តូតូប្រកែកមិនបាន ក្រៅពីដាច់ចិត្តអង្គុយ ញុាំតាមសម្រួល។
«មួយភ្លែតមិញនេះ ខ្ញុំចាយលុយអស់ប៉ុន្មានហើយន៎?» ទឹកមុខឆ្ងល់ ពីទឹកប្រាក់ដែលខ្លួនបានចាយ តើដល់ខ្ទង់លានឬអត់? ឬមួយ ក៏ត្រូវ នាំទុក្ខអោយយ៉ុនហ្គីធ្លាក់ខ្លួនក្រដែរទេ? គិតហើយក៏ឈឺក្បាល ឈប់គិតវិញ តាមដំណើរទៅចុះ! ប្រពន្ធចាយលុយម្ដង មិនដែលនាយដាច់ចិត្តឈប់ស្រលាញ់ទេ។
ខណៈនៅឯ ក្រុមហ៊ុន TS GROUP ឯណេះវិញ រាងក្រាស់ កំពុងតែអង្គុយប្រជុំ និងចាត់ចែងការងារអោយរួចរាល់មុននឹងទៅកោះហុងដូវិញ ជាមួយនឹងម្ចាស់ភាគហ៊ុនផ្សេងទៀត។
ទឺង!
សារលោត នៅលើ ស្លាយ ដែលបញ្ឆាំងពីគម្រោងផលិតឡាន ពីចំនួន ទឹកប្រាក់ដែល ជីមីន ចំណាយត្រឹម ប៉ុន្មានម៉ោងនេះ ដោយសារតែស្លាយទាំងនេះកំពុងភ្ជាប់ជាមួយ កំព្យូទ័រ នឹង ទូរស័ព្ទរបស់នាយ។
«ក្មេងនេះ ចាយអ្វីខ្លះ បានជាដល់មួយលានដុល្លារបែបនេះ?»
ទឺង!ទឺង
រូបថតរាងតូចកំពុងនៅអាហារដ្ឋាន បានបង្ហាញនៅចំពោះមុខម្ចាស់ភាគហ៊ុនផ្សេងទៀត កាន់តែធ្ងន់ធ្ងរទៀតនោះ សារ ក៏បានលោតឡើងជាបន្ត÷
( អរគុណប្ដីសម្លាញ់ យប់ចាំអូនអោយមួយ! ) ខិខិ អាល្អិត សើច កក្អឹក ចុចទូរស័ព្ទធ្វើរំភើយ ដោយឡែកអាហារ សឹងតែត្រជាក់អស់ ទៅហើយ គេនៅមិនទាន់ព្រមញុាំទៀត។
«សឺត!!!» សង្គៀតជើងធ្មេញ លើកនេះនាយមិនអោយក្មេងនេះរួចខ្លួនជាដាច់ខាត យ៉ាងហោចណាស់ក៏បាន២០ទឹកដែរទើបរួចថ្លៃចំណាយរបស់គេក្នុងថ្ងៃនេះ។
«សុំទោសផង! ប្រពន្ធខ្ញុំ កូរបន្តិចហើយ» ដៃក្រាស់ បិតស្លាយ បែរមកនិយាយទៅកាន់ម្ចាស់ភាគហ៊ុនដទៃទៀត។
«បាទមិនអីទេៗ! ខ្ញុំមានប្រពន្ធ ខ្ញុំយល់ ហឹសៗ» ម្នាក់ៗសើច ញញឹមរៀងខ្លួន ពេលរំលឹកដល់ប្រពន្ធគេម្នាក់ៗ ព្រោះពួកគេក៏សុទ្ធតែអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះដែរហ្នឹង។
.......
«មីននី?» សម្លេងស្រដៀងៗ កំពុងហៅរាងតូចពីក្រោយខ្នង បបួលអោយគេរហ័សងាកមើលយ៉ាងលឿន!
«ដេន?» មុខញញឹម មិននឹកស្មានថា ដេនហ្វឺរ៍ នៅមិនទាន់ទៅ រដ្ឋកាលីហ្វ័រញ៉ា វិញទៀត ។ ឃើញមុខនាយស្លាំងៗ ភ្នែកស្លក់ដូចមនុស្សអត់បានដេកបែបនេះ ក៏រៀងចម្លែកចិត្តនឹងបារម្ភតិចតួចផងដែរ។
«ពួកយើងអាច ទៅរកកន្លែងស្ងាត់និយាយគ្នាបន្តិចបានទេ?» ដេនស្នើរឡើង ដោយកែវភ្នែកអង្វរទៅមនុស្សមាឌតូច! ឃើញដូច្នេះ ជីមីនក៏ងក់ក្បាលយល់ព្រម តែម្ដងទៅ។
«តូតូ! ខ្ញុំស្គាល់គេ ឯងមិនបាច់តាមមកទេ»
«ប..បាទ!» រៀងមិនទុកចិត្តដែរ ប៉ុន្តែក៏មិនអាចហាមឃាត់ ចៅហ្វាយតូចខ្លួន បានដែរ ក្នុងការមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងត្រូវការភាពផ្ទាល់ខ្លួន។
TO BE CONTINUED
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
