ក្រឡេកមក ពីលើដំបូលផ្ទះថ្ម ហាក់ខ្ពស់គួរសម បង្ហាញអោយឃើញកូឈីន ស្លៀកឈុតខ្មៅ ក្នុងដៃកាន់កាំភ្លើងវែង ដែលអាចបាញ់ពីចម្ងាយបានយ៉ាងងាយស្រួល!
ក្រឹក! គេដាក់គ្រាប់ តម្រង់ទៅតាមទិសដៅ ដែលគេបានគ្រោងទុកមកជាយូរ ទើបនឹងមានឱកាសបានធ្វើដូច្នេះ!
«លោកម្ចាស់ ផ្ដាំអោយបាញ់សម្លាប់ចោលទាំងពីរនាក់ ឯងគួរតែតម្រង់ទៅ តូហ្វារ៍ស្ទីនមុន ជាជាងវារួចខ្លួនត្រលប់មកសងសឹកយើងវិញ!» បុរស ក្បែរខ្លួនកូឈីន ស្រដីឡើង ដោយសម្លឹងទៅ រាងមាំ តូហ្វារ៍ស្ទីន មិនដាក់ភ្នែក។
«ទីនោះមនុស្សច្រើន រង់ចាំវាដើរចេញមកសិន» ពួកគេ ចាំសង្កេតមកអស់ពេលជាយូរ រង់ចាំតែពេលវេលាល្អ អាងចេញ ប្រតិបត្តិការងាររបស់ខ្លួន ដែលហេមមីស៍ដាក់អោយ ព្រមជាមួយកិច្ចសន្យា គួរជាទីជាប់ចិត្ត។
......
រាងក្រាស់យ៉ុនហ្គី ដើរមក ត្រើយម្ខាងទៀតនៃផ្លូវ ដើម្បីទិញទឹក ខណៈរាងតូច បន្ទាប់ពីទាយរួចរាល់ ក៏ដើរមកអង្គុយចាំ រាងក្រាស់នៅលើបង់ ទាំងមិនសប្បាយចិត្ដ មានអារម្មណ៍ថាភឺតពោះភ័យ ចម្លែក ឯក្នុងទ្រូងញ័រផឹបៗ តាមបែបអាការ:មនុស្ស ស្លន់ស្លោរឿងអ្វីមួយ។
កែវភ្នែកក្រឡង់ សម្លឹងទៅឃើញដំណើរ យ៉ុនហ្គី រៀបនឹងដើរមករកខ្លួន មិនអស់ចិត្ត ទើបអាល្អិតប្រញាប់រត់ទៅរក ភ្លាមៗ ÷
«យ៉ុន!!!!»
ផឹប~ប៉័ង
កាយតូច ស្ទុះមកអោបរាងក្រាស់ជាប់ ទាំងរលីងរលោង ទឹកភ្នែក ចំណែកគ្រាប់ភ្លើងគ្មានសម្លេងទម្លុះចូលពីខាងក្រោយខ្នង ជីមីន កប់ដល់ក្នុងសាច់ បណ្ដាលឲ្យឈាមហូរមកប្រលាក់ដៃយ៉ុនហ្គី សស្រាក់! ឯប្រាណតូច ចាប់ផ្តើមទន់ខ្លួនស្ដូក ។ ត្បិតគោលបំណង បាញ់ គឺតំរង់ទៅយ៉ុនហ្គី តែមិននឹកស្មានថា ជីមីន ជាអ្នកត្រូវជំនួសទាល់តែសោះ។
«ឈ..ឈាម?» នាយក្រាស់ លើកមកមើល ឃើញប្រលាក់ដោយឈាមក្រហមឆ្អៅ ពេញដៃទាំងគូរបានអោបរាងតូចមុននេះ។
«អូន..» នាយជ្រុះទឹកចេញពីដៃ ខ្ចាត់ខ្ចាយ បបូរមាត់ញ័រទទ្រើកប្រឹងហៅជីមីនដោយសម្លេងស្រាលៗ.... ប៉ុន្តែគ្រប់យ៉ាងមិនលឺសូម្បីតែការឆ្លើយតប នាយល្អិត ទន់ខ្លួនល្អូកលើដៃប្រុសស្នេហ៍ កែវភ្នែកដល់ដោយទឹកថ្លាយង់ ប្រឹងសម្លឹងទៅយ៉ុនហ្គី យ៉ាងដិតដាម មិនចង់ភ្លេច ប្រុសម្នាក់នេះ មិនចង់ លែងបាន ឃើញមុខនាយទៀតឡើយ!គ្រប់យ៉ាង ពិតជាធ្វើឲ្យគេខ្លាចខ្លាំងណាស់ ។
«អត..អត់ទេ អូនមិនត្រូវកើតអីទេ ផាក ជីមីន» កែវភ្នែកក្រហមតែតដក់ដោយទឹកភ្នែករលីងរលោង ចិត្តនឹងនរ នាំអោយនាយលើកបីកាយប្រពន្ធ ត្រដររត់សម្ដៅទៅរកឡាន ដើម្បីយករាងតូចទៅមន្ទីរពេទ្យក្នុងភូមិភ្លាមៗ។
«ហ្ហឹស អូន...ធ្លាប់ប្រាប់បងហើយថាបងនឹងស្ដាយក្រោយ» អាល្អិតញញឹមថើរលើបបូរមាត់ស្លេកស្លាំងនិយាយខ្សាវ មុននឹងសន្លប់បាត់ស្មារតី នៅលើដៃ យ៉ុនហ្គីផ្ទាល់ ។ នរ:លឺហើយបានត្រឹម ឈួលទឹកភ្នែកស្រក់ដល់ចុងច្រមុះ ខឹងខ្លួនឯងដែលបណ្ដោយអោយរឿងនេះកើតឡើងម្ដងទៀត លើកនេះនាយមិនព្រមអោយនរណាម្នាក់រួចខ្លួននោះទេ។
@ មន្ទីរពេទ្យ
កាយតូចត្រូវបានគេដាក់លើគ្រែរុញ អូសចូលបន្ទប់សង្រ្គោះបន្ទាន់យ៉ាងលឿនបំផុត ។ ចំណែកយ៉ុនហ្គី អង្គុយជ្រប់មុខ អន្ទះអន្ទែងក្នុងចិត្ត ស្ទើរប្រេះទ្រូង ព្រោះបារម្ភពីសុវត្ថិភាពរាងតូច ពន់ពេក។
ទឹកថ្លាដាបលើផែនថ្ពាល់ ជាមួយការយំឥតសម្លេង ជាពិសេសដៃនិងខោអាវប្រលាក់ដោយឈាមមនុស្សជាទីស្រលាញ់
ក្រហមឆ្អិនឆ្អៅ ធ្វើឲ្យរាងក្រាស់ រឹតតែឈឺចាប់ នឹងទិដ្ឋភាពមុននេះ។
«ចៅហ្វាយ...» រ៉ូប៊ីន រត់ត្រហេបត្រហប មករកតូហ្វារ៍ស្ទីន បន្ទាប់ពីទទួលបានដំណឹង មានអ្នកលួចវាយប្រហារ។
«ចាប់វាបានឬនៅ?» សម្ដីខ្សាវៗ បន្លឺ សួរទៅ រ៉ូប៊ីន!
«បានហើយទាន តែវាមិនព្រមហើបមាត់និយាយអ្វីសោះ!»
«បង្អត់បាយវាពីរបីថ្ងៃ ចាំយើងសិនទៅ! » និយាយទាំងភ្នែកក្រហមងាំងពោរពេញដោយកំហឹងងាកមើល បន្ទប់សង្គ្រោះបន្ទាន់ គ្រប់ពេលវេលា ល្មមអាចអោយកម្លោះរ៉ូប៊ីន ដឹងពីទំហំចិត្តស្រលាញ់របស់ចៅហ្វាយខ្លួនទៅលើរាងតូច ខ្លាំងប៉ុណ្ណារ..!
«បាទ»
YOU ARE READING
«បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎» (Complete) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN
