Fire In The Heart : Episode 08
_______
«ពុទ្ធោអើយ!!!~~~~ប្រាវ!~~~~~~ប្រាវ!!~~~~
ប្រាវ!~~~~~» គ្រប់ថូផ្កាដែលដាក់តាំងលម្អទាំងប៉ុន្មាន ក៏ត្រូវធ្លាក់បែកខ្ទិចខ្ទីអស់ដោយសារស្នាដៃរបស់នាយក្រាស់ ដែលកំពុងតែក្ដៅក្រហាយនឹងនាយតូច ហើយអំបែងថូផ្កាក៏ខ្ទាតទៅមុតដៃនាយតូចហើយវាក៏បណ្ដាលឲ្យចេញឈាមចេញមក ចំណែកឯនាយក្រាស់នៅពេលដែលបោករបស់របរខ្ទិចខ្ទីអស់ហើយ គេក៏ចុះទៅជាន់ក្រោមវិញដោយមិនដឹងថានាយតូចមុតដៃដោយសារតែគេ.«ឲ្យសោឡានមកយើង!!» នៅពេលដែលចុះមកដល់ជាន់ក្រោម Sunghoon គេក៏ទាញយកសោឡានពី Sing តែម្តង.
«ចៅហ្វាយចង់ទៅណាដែលបាទ!! ឲ្យខ្ញុំបើកឡានជូនចៅហ្វាយទៅដែលទេចៅហ្វាយ~» Sing .
«មិនបាច់ទេ!! យើងបើកខ្លួនយើង!» Sunghoon និយាយចប់ក៏បើកឡានចេញទៅយ៉ាងលឿនដូចរន្ទះ.
«ចង់មកក៏មក!! ចង់ទៅក៏ទៅ!! ចរឹកចៅហ្វាយយើងកែមិនឡើងសោះវើយ! បើជាកូនចៅខ្ញុំវិញខ្ញុំនឹងកាត់បហរាក់ខែឲ្យខ្ទិចចាំមើលទៅ!!!» Sing ឈររអ៊ូរទាំនឹងចរឹករបស់ចៅហ្វាយខ្លួន.
(លោកបងស៊ីងហា៎មិចក៏លោកបងឯងឈរស៊ីត្រាវចៅហ្វាយខ្លួនឯងចឹង ប្រយ័ត្នតែប្រូហ៊ុនដឹងអ្នកណាឲ្យប្រាកដទេដែលត្រូវកាត់ប្រាក់ខែហ៎🤣)
ងាកមកមើលនាយតូចឯណេះវិញដែល
កំពុងតែឈរអោបដៃដែរហូរឈាមមកមិនឈប់សោះ លាយឡំជាមួយនឹងទឹកភ្នែកដែលប្រដេញគ្នាស្រក់ជាបន្តបន្ទាប់ សភាពរបស់នាយតូចពេលនេះមើលទៅគួរឲ្យអាណិតខ្លាំងណាស់ Bee នឹងអ៊ុំមេផ្ទះឡើងមកឃើញទើបនាំនាយតូចទៅលាងមុខរបួស.«អ្នកប្រុសឈឺទេ??» អ៊ុំមេផ្ទះគាត់ជូតឈាមឲ្យនាយតូចផងសួរនាយតូចផងទាំងចិត្តអាណិតនាយតូចពន់ពេក.
«ខ្ញុំមិនអីនោះទេអ៊ុំ!~~~រឿងបែបនេះសម្រាប់ខ្ញុំបន្តិចទៀតនឹងស៊ាំហើយ~~~អ៊ុំកុំបារម្ភអី» Jaeyun .
«ចៅហ្វាយធ្វើបែបនេះដាក់ Jaeyun ដូចជាជ្រុល
ពេកហើយ» Bee និយាយទាំងខឹងចិត្តជំនួសនាយតូចដែលត្រូវរបួស.«នាង Bee !!!ឯងចង់មានការងារធ្វើទេ!» អ៊ុំមេផ្ទះ.
«ចាសចង់អ៊ុំ!» Bee .
![](https://img.wattpad.com/cover/368929393-288-k658029.jpg)
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry