Episode XXXII

399 33 0
                                    

    Fire In The Heart : Episode 32

    _______

  «លោកមិនប្រញាប់តែខ្ញុំប្រញាប់ព្រោះខ្លាចត្រូវ
លោកប្រធានដេញចេញ» Jaeyun និយាយឌឺដង Sunghoon យ៉ាងឡូយ.

  «នេះឯងខ្លាចយើងដល់ថ្នាក់នឹងផងហ្អែ?» Sunghoon .

  «ប្រហែលជាចឹងហើយ!» ថាហើយ Jaeyun ក៏រុញ Sunghoon អោយចេញពីលើខ្លួន បន្ទាប់មកគេក៏ស្រវាទាញភួយយកមករំខ្លួន ហើយរត់ចូលបន្ទប់ទឹកទាំងមុខក្រហមប៉ែ ចំណែកឯ Sunghoon ក៏អង្គុយមើល Jaeyun ទាំងអស់សំណើចអោយកកឹក តែបន្តិចក្រោយមក Jaeyun ក៏អើតក្បាលចេញពីក្នុងបន្ទប់ទឹកស្រែកនិយាយទៅកាន់ Sunghoon .

  «លោកហា៎ខ្ញុំគ្មានសម្លៀកសម្រាប់ស្លៀកបំពាក់ទេ!» Jaeyun ប្រាប់ទៅ Sunghoon ព្រោះយប់មិញឈុតដែលគេស្លៀកគឺជាឈុតចូលរួមក្នុងកម្មវិធីនាពេលរាត្រី ហើយបើអោយគេស្លៀកឈុតនឹងប្រាកដជាមានអ្នកថាគេឆ្កួតមិនខានទេ!.

 
  «បើគ្មានទេក៏ដើរស្រាតទៅ!!» Sunghoon នាយនិយាយបែបលេងសើចមិនបានយកជាការអីទេ ព្រោះតាមពិតនាយបានខលទៅបុគ្គលិកសណ្ឋាគារអោយទិញសម្លៀកបំពាក់មករួចទៅហើយ .

  «នេះលោកដាច់ចិត្តដែរហ៎???» Jaeyun និយាយទាំងលេងទឹកមុខកម្សត់ ធ្វើចរឹកបែបកូនក្មេងដាក់ Sunghoon ដែលមើលទៅគឺឃើញ Cute គួរអោយស្រលាញ់មិនគួរអោយអាណិតសោះ .

  តុក!តុក!តុក! ប្រមាណជាប៉ុន្មាននាទីក្រោយមកសម្លេងគោះទ្វារក៏បន្លឺឡើង .

  «លោកប្រុសនេះគឺរបស់ដែលលោកបញ្ជារអោយទិញគឺបានហើយបាទ» បុគ្គលិកសណ្ឋាគារប្រុស និយាយទាំងអោបគំនាបដាក់ Sunghoon នៅពេលដែលនាយចេញទៅបើកទ្វារ ព្រោះថាបើអោយ Jaeyun ចេញទៅទទួលឥវ៉ាន់ក៏មិនកើតដែល ដោយសារតែពេលនេះ Jaeyun គ្មានសម្លៀកបំពាក់ជាប់ខ្លួននោះទេ នាយមិនអនុញ្ញាតអោយនរណាម្នាក់បានឃើញរូបរាងរបស់ Jaeyun ក្រៅពីខ្លួននោះឡើយ (ហួងហែងសម្បើមម្លេះនុងಠ⁠_⁠ಠ) ពេលដែលទទួលបានថង់សម្លៀកបំពាក់ហើយនាយក៏យកទៅអោយ Jaeyun ដល់បន្ទប់ទឹក .

  «នេះ!!របស់ដែលឯងកំពុងត្រូវការ!» Sunghoon នាយកម្មង់ទិញអោយគ្រប់គ្រឿងដែលមានទាំងខោក្នុងផងដែរ ហើយ Jaeyun ក៏ប្រញាប់ទទួលយកយ៉ាងលឿន ហើយក៏យកមកស្លៀកពាក់តែអ្វីដែល Sunghoon បានកម្មង់អោយគេគឺត្រូវនឹងដងខ្លួនគេទាំងអស់មិនថាឈុតក្រៅឬក្នុង .

Fire In The Heart (Complete √)Where stories live. Discover now