Fire In The Heart : Episode 48
_______
នៅពេលដែលជិតដល់ម៉ោងដែរត្រូវឡើងយន្តហោះ Sunghoon ក៏លបចូលទៅក្នុងបន្ទប់របស់ Jaeyun មើលចុះគេគេងលក់ទាំងមើលទៅដូចជាអស់កម្លាំងខ្លាំងណាស់ចឹង ដល់ថ្នាក់នាយបើកទ្វារចូលមកហើយធ្វើអីទៅលើគេខ្លះក៏គេមិនភ្ញាក់ផង Sunghoon នាយចូលទៅលើកបីកាយតូចថ្នមៗព្រោះមិនចង់រំខានដំណេកគេទេ ហើយនាយក៏បន្តបីគេសម្តៅទៅកាន់ឡានដែរបានត្រៀមរង់ចាំនាយរួចជាស្រេច .
ឡានស៊េរីទំនើបរបស់ត្រកូល Park ក៏បន្តបើករហូតដល់ព្រលានយន្តហោះ Sunghoon នាយជ្រើសរើសធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួន នាយចុះចេញពីលើឡានបន្ទាប់មកក៏លើកកាយតូចដែលកំពុងតែលង់លក់យ៉ាងស្រួលនៅយកឡើងទៅលើយន្តហោះបាត់ទៅដែរមុននឹងចេញទៅនាយក៏មិនភ្លេចផ្តាំផ្ញើរ Sing បន្ថែមទៀតដែរ .មិនបានប៉ុន្មានម៉ោងផងយន្តហោះប្រចាំរបស់ត្រកូល Park ក៏បានឈប់ចតនៅលើទឹកដីប្រទេស Japan ដោយមានកូនចៅរបស់ Sunghoon មកចាំទទួលនាយរួចជាស្រេច ហើយ Sunghoon ដដែរដែរបានលើកបី Jaeyun ដាក់ចូលទៅក្នុងឡានធ្វើដំណើរទៅផ្ទះរបស់នាយដែលបានទិញទុកនៅក្នុងទឹកដីប្រទេស Japan នេះមកជាយូរ ផ្ទះដែលនាយបានទិញទុកសម្រាប់មកនៅប្រទេស Japan ម្តងៗគឺនៅក្បែរជើងភ្នំ ត្បិតតែវាជាផ្ទះដែរនៅឆ្ងាយពីគេពីឯងក៏ពិតមែន ប៉ុន្តែសម្រស់ធម្មជាតិនៅទីនោះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ វាជាកន្លែងដ៏ល្អសម្រាប់សម្រាកលម្ហែកាយធ្វើអោយមានអារម្មណ៍ Relax ធូរអស់ភាពតានតឹង ស្មុគស្មាញ ដែលមាននៅក្នុងខ្លួន វាក៏សាកសមសម្រាប់អោយគូរស្នេហ៍ដែលទើបនឹងរៀបការថ្មីៗមក Honeymoon ដូចគ្នា ទោះផ្ទះនេះទិញទុកចោលយូរក៏វានៅតែមានសភាពស្អាតដូចដើម ព្រោះ Sunghoon នាយបានជួលអោយមានអ្នកមកបោសសម្អាតជារាងរាល់ថ្ងៃទើបបានជាមើលទៅផ្ទះនេះវាកាន់តែគួរអោយចង់រស់នៅ ហើយបើបាននៅមកផ្ទះតែមួយជាមួយបងទៀតអូនគិតថាផ្ទះនេះវាកាន់តែគួរអោយចង់រស់នៅថែមមួយកម្រិតទៀតពេលដែលមានបងមករស់នៅក្បែរអូន(✯ᴗ✯) .
Sunghoon នាយចុះពីលើឡានរួចក៏បី Jaeyun ចូលទៅក្នុងផ្ទះដើរសម្តៅទៅក្នុងបន្ទប់បន្ទាប់មកនាយក៏ដាក់កាយតូចទៅលើពូកថ្នមៗ សរសើរហើយដែលគេអាចគេងបានតាំងពីប្រទេស Korean រហូតមកដល់ប្រទេស Japan ហើយនៅមិនទាន់ភ្ញាក់ទៀត .
YOU ARE READING
Fire In The Heart (Complete √)
Teen Fictionព្រោះតែការយល់ច្រឡំទើបធ្វើអោយនាយមានភ្លើងនៅក្នុងចិត្តរាប់ឆ្នាំ អ្វីដែលនាយសោកស្តាយគឺនាយសងសឹកខុសមនុស្ស។នាយបានធ្វើអោយមនុស្សម្នាក់ដែលមិនដឹងអីត្រូវមកឈឺចាប់ព្រោះតែការសងសឹកឆ្គួតឡប់របស់ខ្លួន។ Park Sunghoon [Top] Sim Jaeyun [Bottom] By: Berry